ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្ដ្រីនគរបាល បន្ដរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ជាពិសេសភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក នាយឧត្តមសេនីយ៍ ស ថេត។ ក្នុងពិធីប្រកាសតែងតាំមុខតំណែង ប្រគល់ភារកិច្ចដល់ស្នងការខេត្តព្រះសីហនុថ្មី នាថ្ងៃ៣១ សីហា នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា...
“ជប៉ុន យើងខឹងណាស់! ” “ឈប់បង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ!” “ការពារប៉ាស៊ីហ្វិក និងថែរក្សាកូនចៅយើង!” នៅថ្ងៃទី២៥ ខែសីហា ប្រជាជនហ្វីជីរាប់រយនាក់បានស្រែកពាក្យស្លោក និងដង្ហែក្បួនតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលជប៉ុនដែលចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទៅក្នុងសមុទ្រ អំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការ ដើម្បីទប់ស្កាត់ទង្វើអាក្រក់របស់ប្រទេសជប៉ុន និងការពារបរិស្ថានអេកូឡូស៊ីនៅប៉ាស៊ីហ្វិកនិងសុខុមាលភាពរបស់កូនចៅជំនាន់ក្រោយ។ នៅរសៀលថ្ងៃទី២៦ខែសីហា ប្រជាជនកូរ៉េខាងត្បូងចំនួនប្រហែល៥ម៉ឺននាក់បានទៅកាន់ទីស្តីការប្រធានាធិបតី ដើម្បីតវ៉ាប្រឆាំងនឹងការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទៅក្នុងសមុទ្រ។លោក Lee Jae-myungមេដឹកនាំគណបក្សប្រជាធិបតេយ្យរួមនៃកូរ៉េខាងត្បូង ដែលជាគណបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូងបានថ្លែងថា ជប៉ុនបានបំពានខ្សែបន្ទាត់ក្រហមមួយដែលមិនគួរបំពាន នេះជាការបង្ករឿងហេតុចំពោះមនុស្សជាតិ...
ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានកោតសរសើរ និងលើកទឹកចិត្ដដល់ គ្រឹះស្ថានសិក្សានានា នៅទូទាំងប្រទេស ដែលបានណែនាំដល់អាជីវករឲ្យលក់នំចំណីខ្មែរ ដើម្បីបង្ការផលប៉ះពាល់ និងលើកកម្ពស់សុខភាព សិក្សាកុមារកម្ពុជា។ បច្ចុប្បន្នឃើញថា ចលនាលក់នំខ្មែរនៅ តាមបណ្តាសាលារៀននៅទូទាំងប្រទេស មានសកម្មភាពផុសផុលជាខ្លាំង ក្រោយនាយកសាលា បានដាក់ចេញវិធានការ ជាបន្តបន្ទាប់ ៕
កាលពីថ្ងៃទី៣០ ខែសីហា លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម អាមេរិក បានបញ្ចប់ ដំណើរទស្សនកិច្ចអស់ រយៈពេល៤ ថ្ងៃនៅប្រទេសចិន ។ នេះគឺអ្នកនយោបាយសំខាន់ របស់អាមេរិក រូបទី៤ ដែលទៅបំពេញទស្សនកិច្ច នៅប្រទេសចិនចាប់ពីខែមិថុនាឆ្នាំនេះមក ។ពេលវាយតម្លៃអំពីដំណើរ ទស្សនកិច្ចរបស់លោកស្រី Gina Raimondo...
ថ្ងៃទី ២៩ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិន បានតបសំបុត្រ របស់លោក John Easterbrook ជាចៅប្រុសឧត្តមសេនីយឯក អាមេរិកលោក Joseph Warren Stilwel ។ លោក Xi Jinping បានលើកឡើង ក្នុងសំបុត្រថា...
ចាប់តាំងអំពីមនុស្ស យើងចេះដឹង និងចេះគិតមក ក៏បានបង្កើតជាក្រុមគ្រួសារ និងកុលសម្ព័ន្ធ លុះចំណេរតមក ក៏បង្កើតជាទំនៀមទម្លាប់ និងរបៀបរបបរស់នៅ តាមបែបខុសៗគ្នា ហើយពិសេសគឺបង្កើតបាននូវអរិយធម៌ វប្បធម៌ និងភាសា តាមប្លុករស់នៅរៀងៗខ្លួន ។ ក្នុងន័យនេះ មិនថាប្រទេស ដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ឬរាប់រយឆ្នាំនោះទេ គឺសុទ្ធតែមានអរិយធម៌ ដែលបង្ហាញពីអត្តសញ្ញាណជាតិរៀងៗខ្លួន បើទោះបីជាប្រទេស ដែលបានបំបែកខ្លួនពីគ្នាក្តី...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង បានផ្សាយថា កាលពីថ្ងៃពុធ យោធាកូរ៉េខាងជើង បានធ្វើការវាយប្រហារនុយក្លេអ៊ែរ ដោយក្លែងធ្វើជាវាយប្រហារលើ ប្រទេសកូរ៉េខាងត្បូង ដើម្បីជាការឆ្លើយតបទៅនឹង “សមយុទ្ធសង្រ្គាមឈ្លានពានបែបផ្សងព្រេង” របស់រដ្ឋាភិបាលនៅទីក្រុងសេអ៊ូល ជាមួយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារនេះបានរាយការណ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍...
បរទេស ៖ គណៈកម្មាធិការ គោលនយោបាយការបរទេស របស់សភាអង់គ្លេស បានពណ៌នាកោះតៃវ៉ាន់ថាជា “ប្រទេសឯករាជ្យរួចហើយ ក្រោមឈ្មោះ សាធារណរដ្ឋចិន (ROC)” ។ ការមើលងាយទៅលើក្រុងប៉េកាំង ដែលទាមទារអធិបតេយ្យភាពលើកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ បានកើតឡើង ខណៈរដ្ឋមន្ត្រីការបរទេស អង់គ្លេសលោក James Cleverly បានមកដល់ប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ច ដែលមានបំណងកែប្រែទំនាក់ទំនង ។...
វៀងច័ន្ទ៖ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានបញ្ជាឱ្យជំរុញកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការដោះស្រាយអតិផរណា អត្រាប្តូរប្រាក់ ការកើនឡើងនៃតម្លៃទំនិញ និងបំណុលបរទេស ។ ការបញ្ជាដែលបានចេញកាលពីថ្ងៃអង្គារ បានណែនាំដល់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ ឱ្យគ្រប់គ្រងតម្លៃទំនិញ ដែលនាំឱ្យអតិផរណាកើនឡើង និងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃរស់នៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងក៏ត្រូវបានណែនាំផងដែរ ឱ្យដាក់ចេញនូវវិធានការគ្រប់គ្រង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាននិងកំពុងស្រាវជ្រាវស្វែង រកជនមិនស្គាល់អត្តសញ្ញាណម្នាក់ លួចបើកក្បាលទុយោបង្ហៀរទឹកឱ្យជោរជន់ នៅជាន់ទី៥ នៃអគារទីស្តីការក្រសួងមហាផ្ទៃ ព្រមទាំងស្វែងរកបុគ្គលទម្លាយវិដេអូបង្ហៀរទឹកចេញទៅក្រៅ ដើម្បីចាត់ការតាមច្បាប់ និងអនុវត្តវិន័យតាមលក្ខន្ដិកៈ មន្ដ្រីនគរបាលជាតិ ។ តាមរយៈសេចក្ដីជូនព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ...