បរទេស៖ ប្រទេសអាល្លឺម៉ង់ បានដាក់ផែនការក្នុងការផ្តោតយកចិត្តទុកដាក់សំខាន់ ទៅលើការងារផ្គត់ផ្គង់ឲ្យកងកម្លាំងយោធាអ៊ុយក្រែន នូវអាវុធមួយចំនួនបូករួមទាំងកាំភ្លើងធំ និងគ្រាប់រំសេវព្រមទាំងប្រព័ន្ធការពារអាកាសផងនេះ បើយោងតាមការអះអាងដោយអធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz។ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់សំដីរបស់លោក Olaf បានឲ្យដឹងទៀតថា ការលើកឡើងរបស់មេដឹកនាំអាល្លឺម៉ង់ រូបនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំបិទជិតមួយ នៅក្នុងរដ្ឋាភិបាលដឹកនាំប្រទេសរបស់លោកកាលពីថ្ងៃពុធម្សិលមិញនេះ។ សេចក្តីថ្លែងការណ៍របស់លោក Scholz ដែលបានសង្កត់ធ្ងន់ទៅលើបំណងរបស់រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ក្រសួងការបរទេសអ៊ុយក្រែន បានធ្វើការរិះគន់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បន្ទាប់ពីលោកបានអះអាងឡើងវិញនូវជំហររបស់លោកថា អ៊ុយក្រែន នឹងមិនអាចមានជ័យជម្នះផ្នែកយោធាលើប្រទេសរុស្សី នោះឡើយ។ មេដឹកនាំរបស់ប្រទេសហុងគ្រីដែលជាសមាជិករបស់អង្គការណាតូ មួយផងនោះបានបញ្ជាក់ថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវបញ្ឈប់ការបំពាក់អាវុធដល់ទីក្រុងគៀវ ហើយស្វែងរកសន្តិភាពជាមួយរុស្ស៊ី ជំនួសវិញ។ ទោះបីជាយ៉ាងណាក្តីមន្ត្រីរបស់រដ្ឋាភិបាលទីក្រុងបានឆ្លើយតបថា៖ មានការព្រួយបារម្ភថា លោកViktor...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ អាចនឹងធ្វើឡើងជាកញ្ចប់តែមួយ ដោយបង្កើតជាគម្រោងធំមួយ ស្នើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀងបានយូរអង្វែង ដែលជាយន្តការ សម្រាប់ការដោះស្រាយបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ ។ គ្រោងការស្នើសុំនេះ ត្រូវបានលើកឡើងដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ សិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល នារសៀលថ្ងៃទី៣០ ខែសីហា...
លោក Claude Monet ជាវិចិត្រករលទ្ធិអារម្មណ៍និយម ឬគំនូបែបស្រមើស្រមៃ ដ៏ល្បីល្បាញមួយរូបរបស់បារាំង ដោយលោកចូលចិត្តការគូររូប ដោយរួមបញ្ចូលឲ្យមានពន្លឺព្រះអាទិត្យ ដែលធ្វើឲ្យគំនូររបស់លោក មានភាពរស់រវើក និងគួរឲ្យចង់សម្លឹងមើល។ ដោយយកគំរូតាមសិល្បៈគំនូរ ដ៏មានភាពទាក់ទាញរបស់ លោក Claude Monet ធ្វើជាមូលដ្ឋាន គម្រោង ព្រីនស៍ វ័ន ត្រូពិកា បានរៀបចំដើម្បីបង្កើត...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានសម្រេចប្រកាសសុពលភាព អាណត្តិតំណាងរាស្រ្តថ្មីចំនួន២៩រូប ជំនួសតំ ណាងរាស្រ្តដែលបានលាលែង និងបោះឆ្នោតជ្រើសតំាង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មួយរូបជាស្ថាពរ។ ការសម្រេចប្រកាសសុពលភាព និងជ្រើសសមាជិកក្រុមប្រឹក្សាធម្មនុញ្ញាមួយរូប ធ្វើឡើងក្នុងសម័យសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃ៣១ សីហា ។ សម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកនេះ...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ក្រុងគៀវ ចង់មានទំនុកចិត្ដថា លោកខាងលិច គាំទ្រអ៊ុយក្រែនក្នុងបំណងចង់បំផ្លាញ “អ្វីៗទាំងអស់របស់រុស្ស៊ី” រួមទាំងនៅឧបទ្វីបគ្រីមៀ ប៉ុន្តែមិនយល់ពីហានិភ័យនៃ ការអូសទាញអ្នកដទៃ ចូលទៅក្នុងជម្លោះនោះទេ ដូច្នេះហើយអាចនឹងការប៉ះទង្គិចគ្នា ក្នុងទស្សនៈផ្សេងគ្នា ។ លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក...
បរទេស៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក ស្រែថា ថាវីនស៊ីន បាននិយាយថា លោកមានទំនុកចិត្តថា សមាជិកសភាក្នុងបញ្ជីរបស់គណបក្សភឿថៃ លោក ស៊ូទីន ខ្លាំងសាង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជារដ្ឋមន្ត្រីការពារជាតិបន្ទាប់។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះត្រូវបានគេមើលឃើញថា ជាការបញ្ជាក់យល់ព្រមដោយពុំប្រកាស ដែលតំណែងការពារជាតិនឹងបានទៅលើ សមាជិកសភាជើងចាស់របស់គណបក្ស...
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានស្នើឲ្យពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ពិចារណាឱ្យបានហ្មត់ចត់ មុននឹងចូលរួម ឬប្រព្រឹត្តអំពើខុសច្បាប់ ដែលនាំឱ្យមានការចាប់ខ្លួន និងបាត់បង់ការងារ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្មីៗនេះ ស្ថានទូតបានទទួលព័ត៌មាន តាមរយៈអង្គភាពប៉ូលិសជប៉ុន និងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក អីពីករណីប្រព្រឹត្តខុសច្បាប់របស់ពលរដ្ឋខ្មែរ មួយចំនួន ដូចជា ចោរកម្ម អសុពភាពនៃទិដ្ឋការស្នាក់នៅ បើកបររថយន្ដដោយគ្មានបណ្ណបើកបរ និងមានជាតិស្រវឹងនៅពេលបើកបរ ការរត់គេចចេញពីកន្លែងធ្វើការ...
ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តបើកសម័យប្រជុំ ពេញអង្គរ ដើម្បីប្រកាសសុពលភាព តំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើស តាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រីឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា...
អាហ្វហ្គានីស្ថាន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា លោក Abdul Wasei Omar ស្នងការនគរបាលខេត្ត បានលើកឡើងកាលពីថ្ងៃអង្គារថា ក្រុមប៉ូលិសបានបំផ្លាញមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀន ចំនួន៣កន្លែងនៅក្នុងខេត្ត Nimroz ស្ថិតនៅភាគខាងត្បូង នៃប្រទេសអាហ្វហ្គានីស្ថាន ។លោក Omar បានបញ្ជាក់ថា “ក្រោយពីបានប្រទះឃើញកន្លែងដោយបុគ្គលិកសន្តិសុខនៅក្នុងស្រុក Delaram...