ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះថា មានមនុស្សចំនួន៤នាក់បានស្លាប់ និងរាប់សិបនាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានព្យុះភ្លៀងបានវាយប្រហារមកលើតំបន់ភាគនិរតី នៃប្រទេសចិន កាលពីសប្តាហ៍មុន ។ ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបានវាយប្រហារតំបន់ Jinyang ដែលជាតំបន់ភ្នំក្នុងខេត្ត ស៊ីឈួន កាលពីថ្ងៃទី២១ ខែសីហា ប៉ុន្តែទំហំនៃការខូចខាតមិនត្រូវបានរាយការណ៍ភ្លាមៗបានឡើយ ។ បើតាមគេដឹងគឺជាងមួយសប្តាហ៍...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ជាគោលការណ៍នៃការដឹកនាំរបស់ក្រសួងព័ត៌មាន គឺអ្នកមានសមត្ថភាព ត្រូវលើកទឹកចិត្ត ហើយមិនអាចប្រើប្រាស់លុយធ្វើជាត្រីមុខ ដើម្បីរកតំណែងទេ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន...
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើង ជាសារដាស់តឿនស្មារតីមន្ត្រីក្រោមឱវាទ ត្រូវចេះអភិវឌ្ឍខ្លួន លើផ្នែកចំណេះដឹង និងចំណេះធ្វើទើបដើរទាន់ គោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលការណ៍នេះមន្ត្រីទាំងអស់ ត្រូវស្វែងយល់ឲ្យច្បាស់លាស់ ពីគោលនយោបាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ។ ក្នុងកម្មវិធី វគ្គបណ្តុះបណ្ណាល ស្តីពីការរៀបចំយុទ្ធសាស្ត្រថវិកា...
ភ្នំពេញ៖ នៅក្នុងជំនួបដំបូង ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា នាទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា គណៈប្រតិភូ តំណាងព្រឹទ្ធសភា សហរដ្ឋអាមេរិក បានស្នើឲ្យមានការដោះលែង លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្ស សញ្ជាតិខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ឲ្យមានសេរីភាព ដើម្បីបើកលំហលទ្ធិប្រជាធិបតេយ្យ...
ភ្នំពេញ៖ កសិករចិញ្ចឹមជ្រូកទូទាំងប្រទេស បានស្នើសុំលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជូនមន្ត្រីជំនាញទៅកាន់ជាយដែនតាមច្រកនានា ដើម្បីទប់ស្កាត់ការលួចនាំចូលសាច់ជ្រូក និងជ្រូករស់ខុសច្បាប់ ដែលបង្កឲ្យប៉ះពាល់ដល់មុខរបរចិញ្ចឹមសត្វ របស់កសិករក្នុងស្រុក ។ បើតាមគណនីហ្វេសប៊ុកឈ្មោះ អាន ឬទ្ធី បានបង្ហោះសារថា «សូមឯកឧត្ដមបណ្ឌិតមេត្តា បញ្ជូនមន្ត្រីជំនាញទៅកាន់ជាយដែនតាមច្រកដូចជា៖ បឹងត្រកួន អូស្មាច់...
បរទេស ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយ ផ្នែកយោធាមួយផ្សេងទៀត សម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ២៥០លានដុល្លារ រួមទាំងកាំភ្លើងធំ គ្រាប់ការពារអាកាស និងឧបករណ៍បោសសម្អាតមីន ក្នុងចំណោមឧបករណ៍ផ្សេងៗទៀត ។ ការផ្ទេរសព្វាវុធចុងក្រោយនេះ កើតឡើងនៅពេលដែលទីក្រុងគៀវ ព្យាយាមវាយប្រហារលើទីក្រុងនានា របស់រុស្ស៊ី ដែលជាផ្នែកមួយ នៃការវាយលុករដូវក្តៅដ៏លំបាករបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រការកែទម្រង់ ប៉ុន្តែសម្ដេចមិនគាំទ្រការរៀបចំណាខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមក ហើយ ត្រូវបានដកចេញដោយគ្មានមូលហេតុ ។ តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី៣០ សីហានេះ សម្ដេចតេជោ បានថ្លែងថា «ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយ ក្នុងអង្គប្រជុំដើមអាណត្តិទី៦ ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេន តាមស្ថាបន័សូមមាន ការប្រុងប្រយត្ឋ័លើភាពអគុណធម៍...
ភ្នំពេញ៖ លោក អាន សុខខឿន អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សជប៉ុន ពីដំណើរនយោបាយរបស់កម្ពុជា ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ដែលផ្ដល់ជាគំរូជោគជ័យដ៏ពិសេសមួយ នៃប្រទេសធ្លាប់រងគ្រោះដោយសារសង្គ្រាម ក្លាយជាប្រទេសដែលសម្រេចបាននូវសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចដ៏រឹងមាំ។ ការបញ្ជាក់នេះធ្វើឡើងនាថ្ងៃទី២៩ សីហា ក្នុងឱកាសដែលលោក អាន សុខខឿន និងលោក Naofumi Hashimoto ឯកអគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស...
ភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋរស់នៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានរអ៊ូរទាំ និងសម្ដែងការព្រួយបារម្ភចំពោះបញ្ហាសុខាភាព ដែលបណ្ដាលមកពីការសាយភាយក្លិនមិនល្អ ចេញពីរោងចក្របារីមួយកន្លែង ដែលគ្មានផ្លាកយីហោច្បាស់លាស់ ។ តំណាងពលរដ្ឋប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា បញ្ហានេះកើតឡើងជាច្រើនឆ្នាំហើយប៉ុន្តែគ្មានការអើពើពីអាជ្ញាធរពាក់ព័ន្ធឡើយ។ លោកថា «រហូតមកដល់ពេលនេះ រយៈពេល៥ទៅ៦ឆ្នាំហើយ ដែលប្រជាជនរស់នៅ ក្នុងការស៊ូទ្រាំ នឹងក្លិន ដែលបានសាយភាយចេញពីរោងចក្របារី មួយកន្លែង ដែលគ្មានផ្លាកយីហោច្បាស់លាស់...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង។ អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ចូលកាន់មុខតំណែង នាពេលនេះ...