ម៉ូស្គូ៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឲ្យដឹងថា ខ្លួនបានចោទប្រកាន់អតីតបុគ្គលិកស្ថានកុងស៊ុលអាមេរិកម្នាក់ពីបទធ្វើចារកម្មលើព័ត៌មានអំពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន។ FSB បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួន “បញ្ឈប់សកម្មភាពខុសច្បាប់” របស់អ្នកផ្តល់ព័ត៌មានរបស់ស្ថានទូតអាមេរិក នៅទីក្រុងមូស្គូ លើលោក Robert Shonov ដែលជាអតីតបុគ្គលិកនៅស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិកនៅទីក្រុងវ្លាឌីស្ដុក ។ លោក Shonov ត្រូវបានគេចោទប្រកាន់ថា បានប្រមូលព័ត៌មានសម្រាប់ស្ថានទូតអាមេរិក អំពីដំណើរនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី...
កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ អ្នកណាចង់ឈ្លោះជាមួយខ្ញុំ ចាំតិចទៀតឈ្លោះ ជាមួយអ្នកនាំពាក្យខ្ញុំhttps://dap-news.com/?p=354610 កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាពិតជាចង់បាន ទំនាក់ទំនងល្អជាមួយអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាhttps://dap-news.com/?p=354649 អាមេរិក អបអរបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា ដែលជាការបើកទំព័រថ្មី ឈានទៅធ្វើឲ្យប្រសើរឡើងទំនាក់ទំនងhttps://dap-news.com/?p=354654 នាយករដ្ឋមន្ត្រី ត្រៀមថវិកា១០០លានដុល្លារ ជួយលើកកម្ពស់វិស័យកសិកម្មhttps://dap-news.com/?p=354658...
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងនៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានឲ្យដឹងថា កងទ័ពជើងទឹករបស់ប្រទេសនឹងក្លាយជា “ធាតុផ្សំនៃការទប់ស្កាត់នុយក្លេអ៊ែររបស់រដ្ឋ” នៅពេលលោក បានទៅទស្សនាការបញ្ជារបស់សេវាកម្មនេះ ។ នៅក្នុងសុន្ទរកថាដែលបានថ្លែងកាលពីថ្ងៃអាទិត្យ ដើម្បីរំលឹកដល់ទិវាកងទ័ពជើងទឹក លោក គីម ជុងអ៊ុន បានបរិហារមេដឹកនាំជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាជា “មេក្រុម” ហើយបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់កងទ័ពជើងទឹក...
បរទេស៖ លោកស្រី ផែតងតាន កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅថ្ងៃអង្គារបានបដិសេធចំពោះការផ្សាយដែលថា គ្រួសាររបស់លោកស្រីចង់ប្តូរថាក់ស៊ីនពីមន្ទីរពេទ្យ Police General ទៅមន្ទីរពេទ្យឯកជនមួយ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា...
បរទេស៖ ប្រទេសចិន គឺជាអ្នកផ្គត់ផ្គង់ដ៏ធំ នៃសមាសធាតុសំខាន់ៗសម្រាប់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ដែលប្រើប្រឆាំងនឹងអ៊ុយក្រែន , នេះបើតាមរបាយការណ៍របស់ក្រុមការងារអន្តរជាតិស្តីពីទណ្ឌកម្មរុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមនេះត្រូវបានដឹកនាំដោយ Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន និងអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Michael McFaul, នាយកវិទ្យាស្ថាន Freeman-Spogli...
ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធជាមួយក្រុមហ៊ុន Meta ក្នុងនោះក្រសួង អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Meta បន្តបំពេញការងារនៅកម្ពុជា ខណៈ Facebook ផ្លូវការ របស់ សម្តេចតេជោ ហ៊ុន សែន មិនត្រូវបានរងពិន័យ ។ យោងតាមសេចក្ដីប្រកាស...
ភ្នំពេញ ៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំកងកម្លាំងនគរបាលជាតិ ត្រូវអនុវត្តជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃ ដើម្បីបម្រើ ការពារជូនប្រជាពលរដ្ឋ។ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួង លោកឧបនាយករដ្ឋមន្ដ្រី ស...
ថ្ងៃទី២៩ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា តបតាមការអញ្ជើញរបស់លោក WangYi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោកJames Cleverly រដ្ឋមន្ត្រីក្រសួងការបរទេសនិងការអភិវឌ្ឍអង់គ្លេស នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នៅថ្ងៃទី៣០ ខែសីហា ខាងមុខនេះ។ លោក Wang Wenbin បានលើកឡើងថា...
កាធុម៖ អគ្គមេបញ្ជាការ នៃកងកម្លាំង ប្រដាប់ អាវុធស៊ូដង់ (SAF) លោក Abdel Fattah Al-Burhan បានឲ្យដឹងថា លោកនឹងមិនឈាន ដល់កិច្ចព្រមព្រៀង ណាមួយជាមួយកងកម្លាំងគាំទ្រ រហ័សប៉ារ៉ាយោធា (RSF) នោះទេ។ លោក Al-Burhan បានធ្វើការកត់សម្គាល់ នៅពេលនិយាយទៅកាន់ទាហាន នៃមូលដ្ឋានទ័ពជើងទឹក...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមចាត់វិធានការរក្សា ស្ថិរភាពអត្រាប្ដូរប្រាក់។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ក្នុងងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្ដូរប្រាក់ជារៀល ធៀបនឹងដុល្លារអាមេរិក បានកើនឡើង គួរឱ្យកត់សម្គាល់ ដែលមូលហេតុចម្បង គឺដោយសារកត្តារដូវកាលនិងសម្ពាធនៃការឡើងថ្លៃ នៃប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារអន្តរជាតិ។ ចំពោះកត្តារដូវកាល កំណើនតម្រូវការប្រាក់រៀល បានថយល្បឿន...