ស្វាយរៀង ៖ ដោយសារតែខឹងប្រពន្ធផឹកស៊ី រាល់ថ្ងៃមិនគិតកូនចៅ បុរសជនសង្ស័យជាប្ដី បានទាញដំបងឬស្សី វាយប្រពន្ធបណ្ដាលឱ្យស្លាប់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣ ស្ថិតនៅភូមិគោកកណ្ដោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នេត សុភ័ណ្ឌ អាយុ៤២ឆ្នាំមុខរបរកសិករ ត្រូវជាប្ដីរស់នៅភូមិគោកកណ្ដោល...
ភ្នំពេញ ៖ កម្ពុជា-ចិន បានរួមគ្នា រៀបចំកម្មវិធីសម្តែងសិល្បៈ វប្បធម៌ អបអរសាទរខួប៦៥ឆ្នាំ នៃចំណងការទូត រវាងប្រទេសទាំង២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំបន្ថែមទៀតលើគ្រប់វិស័យ។ ការសម្តែងសិល្បៈនេះ បានធ្វើឡើងកាលពីយប់ថ្ងៃ២៨ សីហា នៅជម្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងស្របពេលទំនាក់ទំនង ការទូតរវាងចិន-កម្ពុជាកាន់តែមានភាព ស្អិតរមួតដូចដែកថែប។ ក្នុងឱកាសនោះ លោក វង្សី...
ហាណូយ៖ វៀតណាម បានទាក់ទាញការវិនិយោគបរទេស ដែលប៉ាន់ស្មានជិត ១៨,១៥ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ កើនឡើង ៨,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមក្រសួងផែនការ និងការវិនិយោគរបស់ប្រទេសនៅថ្ងៃអង្គារនេះ។ ក្នុងអំឡុងពេលនោះ វៀតណាម បានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ថ្មីចំនួន ១,៩២៤ដែលមានដើមទុនចុះបញ្ជីសរុបជាង ៨,៨៧ ពាន់លានដុល្លារ កើនឡើង...
តូក្យូ ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ក្រុមហ៊ុន Toyota Motor បានប្រកាសថា ខ្លួនបានផ្អាកប្រតិបត្តិការ នៅក្នុងរោងចក្រដំឡើង រថយន្តចំនួន១២ ក្នុងចំណោមរោងចក្រចំនួន១៤ របស់ក្រុមរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន ដោយសារបញ្ហាប្រព័ន្ធកុំព្យូទ័រ ។ យោងតាមអ្នកនាំពាក្យ របស់ក្រុមហ៊ុនផលិត...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង របស់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។ ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដឹកនាំនាវាកម្ពុជា ធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាពយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាគាំទ្រពេញទំហឹង និងចូលរួមអនុវត្តយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការអនុវត្តវិធានការ គោលនយោបាយ និងកម្មវិធីនានា នៅក្នុងក្របខណ្ឌនៃ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»។ ជាមួយនោះ កងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាការពាររាជដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត និងកម្ទេចចោលរាល់អំពើក្បត់ជាតិ មនោគមន៍វិជ្ជាជ្រុលនិយម ដែលមានគោលបំណង ចង់ផ្តួលរំលំរាជរដ្ឋាភិបាល។ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់គ្រប់កងឯកភាព យកចិត្តទុកដាក់កសាងធនធានមនុស្សគ្រប់ជំនាញ ឲ្យសមស្របទៅនឹងផែនការយុទ្ធសាស្ត្រកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដោយធ្វើការបណ្តុះបណ្តាលនាយទាហានវ័យក្មេងមានសមត្ថភាពឱ្យចូលក្នុងជួរថ្នាក់ដឹកនាំ៕
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ារីយា ដែលខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា មានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ។ នេះបើតាមការចេញផ្សាយក្នុងតេឡេក្រាមសម្ដេច ។ ការលើកឡើង របស់លោកស្រីទូតអឺរ៉ុបទាញភ្ជាប់កម្ពុជាជាមួយស្រីលង្កាបែបនេះ...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក គឹម សាវឿន អគ្គនាយករង សុខភាពសត្វ និងផលិតកម្មសត្វ នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ នេះ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វពាហនៈ ជូនប្រជាកសិករ នៅភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ។...
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ មន្ត្រីរបស់សហរដ្ឋអាមេរិក និងចិន នឹងបើកកិច្ចចរចាជាថ្មី លើបញ្ហាពាណិជ្ជកម្ម ដ៏ចម្រូងចម្រាស ដែលជាថ្ងៃទី៣ នៃដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង របស់រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo ។ នៅក្នុងដំណើរទស្សនកិច្ច...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យចាត់វិធានការចាំបាច់ ដើម្បីបញ្ឈប់ការរំលោភបំពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់វេសបែង ។ លោក Ishtaye បានធ្វើការអំពាវនាវនេះក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំសប្តាហ៍ នៃគណៈរដ្ឋមន្ត្រីរបស់អាជ្ញាធរប៉ាឡេស្ទីន ដែលធ្វើឡើងនៅទីក្រុងរ៉ាម៉ាឡា ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលស្តាំនិយមលោក Itamar Ben Gvir ។ លោកបានលើកឡើងថា “ពិភពលោកមិនចាំបាច់ស្តាប់សេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រី Ben...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាបានចេញសេចក្តីជូនដំណឹងអំពីការបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីលោកស្រី ឃួន សុដារី លើរបៀបវារៈចំនួន២ ៕