ហ្សាការតា ៖ មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ ហៅកាត់ថា (EMSC) បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះ គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត៧.០ រ៉ិចទ័រ បានវាយប្រហារយ៉ាងជ្រៅ នៅក្នុងសមុទ្រស្ថិត នៅភាគខាងជើងនៃកោះ Bali និងកោះ Lombok ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយបានជម្លៀស អ្នកស្រុកឲ្យចេញពីអគារ ។ មជ្ឈមណ្ឌល EMSC បានឲ្យដឹងថា...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ ប្រទេសអ៊ុយក្រែនបានអះអាងថា កងទ័ពរបស់ខ្លួនបានរំដោះ ការតាំងទីលំនៅ ដែលស្ថិតនៅភាគអាគ្នេយ៍ នៃទីក្រុង Robotyne ហើយកំពុងព្យាយាមបណ្តេញ សត្រូវទៅភាគខាងត្បូង ឱ្យកាន់តែឆ្ងាយនៅក្នុងការ វាយលុករយៈពេល២ខែ របស់ពួកគេប្រឆាំងនឹងការកាន់កាប់កង ដោយកម្លាំងរបស់ប្រទេសរុស្ស៊ី ។យោធាអ៊ុយក្រែនបានឲ្យដឹងថា កងទ័ពរបស់ខ្លួន...
ប៉េកាំង៖ ទោះបីជាមានការថ្កោលទោស យ៉ាងខ្លាំងពីអ្នកនេសាទក្នុងស្រុក ប្រទេសជិតខាង និងអ្នកជំនាញបរិស្ថានជុំវិញ ពិភពលោកក៏ដោយ ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រនៅថ្ងៃទី២៤ ខែសីហា ដែលជាថ្ងៃខ្មៅសម្រាប់ផែនដី និងមនុស្សជាតិ។ ឧបទ្ទវហេតុនុយក្លេអ៊ែរហ្វូគូស៊ីម៉ា គឺជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ពិភពលោក។ ជាលទ្ធផល ទឹកកខ្វក់ត្រូវបានគេដឹងថា មានធាតុវិទ្យុសកម្មជាង ៦០ ដែលគេស្គាល់ថាជាសារធាតុ radionuclides។ គ្មានបច្ចេកវិជ្ជា ដែលអាចសម្រេចបានក្នុងការព្យាបាលនុយក្លីដដ៏ច្រើននេះទេ...
ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈថ្មី ដែលមានភារកិច្ចដឹកនាំដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤ ត្រូវខិតខំសម្របសម្រួល ពិភាក្សាប្រាក់ឈ្នួលអប្បបរមាទោះតិច ឬច្រើនក្តីគឺត្រូវតែឡើង ។ នាឱកាសអញ្ជើញ ចុះជួបកម្មករជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃ២៩...
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលត្រៀមថវិកា១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់ វិស័យកសិកម្ម របស់ប្រជាកសិករ ។ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ជាសារធាណៈបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅតំបន់ព្រៃស្ពឺ នាព្រឹកថ្ងៃ ២៩ សីហា ។...
ភ្នំពេញ៖ សហរដ្ឋអាមេរិក បានសម្ដែងនូវការអបអរសាទរ ជូនកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនេះជាការបើកទំព័រថ្មីមួយ ឈានទៅរកការធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនងកម្ពុជា-អាមេរិក ។ នេះជាការបញ្ជាក់របស់គណៈប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខាន (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់ អនុគណៈកម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានារបស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក...
ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ទៅប្រតិភូអាមេរិកថា កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដោយសំលឹងទៅមុខឲ្យលើសពីផលប្រយោជន៍នយោបាយតែមួយមុខ ។ ក្នុងជាមួយប្រតិភូព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខានស៍ ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់ អនុគណៈកម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណៈកម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក...
ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៅកាន់អ្នកដែលបន់ស្រន់ កុំឲ្យសហរដ្ឋអាមេរិកចេញវីសាជូនពរបណ្ឌិត និងដែលថាអាមេរិកមិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជាថ្មី ដេកអេះពោះទៅ ពីព្រោះទាំងតំណាងសភា និងរដ្ឋាភិបាលអាមេរិក បានមកជួបនៅវិមានសន្តិភាព ហើយហៅលោកបណ្ឌិតថា ជានាយករដ្ឋមន្ត្រីកម្ពុជាពេញៗមាត់ ។ បណ្ឌិតហ៊ុន ម៉ាណែតអះអាងថា គ្រប់គ្រាន់ហើយដែលតំណាងស្ថាប័នទាំង២របស់អាមេរិកមកមកជួបបណ្ឌិតជាង២ម៉ោងនាថ្ងៃ២៨ សីហា ដែលបានហៅនាយករដ្ឋមន្រ្តីកម្ពុជាពេញមាត់ ។ នេះសបញ្ជាក់ថា...
ភ្នំពេញ ៖ កិត្តិទេសាភិបាល ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាថ្មីបានឌឺដងទៅក្រុមបុគ្គលតាំងខ្លួនជាបណ្ឌិត ជាអ្នកវិភាគថា “មានអ្នកខ្លះថា ខ្ញុំដាក់ចេញគោលនយោបាយអត់ន័យ ដូច្នេះខ្ញុំមិនចេះដល់អស់លោកអ្នកវិភាគទេ” ។ ប៉ុន្តែទោះបីជាយ៉ាងណា កិត្តិទេសាភិបាលក៏បានបកស្រាយថា សម្រាប់គោលនយោបាយក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់លោកបណ្ឌិត អ្នកតាក់តែគោលនយោបាយដែលដាក់ចេញនេះ សុទ្ធតែក្រុមបណ្ឌិតមានជំនាញច្បាស់លាស់ខាងសេដ្ឋកិច្ចដែលពួកគាត់បានសិក្សាមកពីបរទេស ។ យ៉ាងហោចណាស់ កិត្តិទេសាភិបាលថា “ខ្ញុំមិនចេះដល់លោកបណ្ឌិតវិភាគទេ តែខ្ញុំក៏បានបញ្ចប់PHD...
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីថ្មីដែលចេញពីគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា គណបក្សនយោបាយមួយចំនួនបានធ្វើការផ្លាស់ប្តូរគោលនយោបាយរហូត គ្រាន់តែដាក់មួយរយៈពេលដែលខុសពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដាក់ចេញធ្វើដើម្បីប្រជាជននិងយូរអង្វែង។ ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយកម្មករ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃ ២៩សីហា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះ “ខ្ញុំមើលនិងស្តាប់គណបក្សនយោបាយខ្លះក្នុងមួយថ្ងៃ ឬមួយឆ្នាំ គោលនយោបាយរបស់គាត់ប្រែជិត១០ដងហើយគ្មានគោលនយោបាយច្បាស់លាស់ និយាយតាមអារម្មណ៍តាមឱកាស»។ នាយករដ្ឋមន្ត្រីបានអះអាងថា ការដឹកនាំប្រទេសមិនមែនចេះតែធ្វើតាមអារម្មណ៍...