ព័ត៌មានអន្តរជាតិ

Update ៖ អ៊ុយក្រែន អះអាងថា កងទ័ពរបស់ខ្លួន រំដោះបានទីតាំង លំនៅដ្ឋាននៅ ភាគអាគ្នេយ៏ បានវិញហើយ

ប្រភព៖AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ ប្រទេសអ៊ុយក្រែនបានអះអាងថា កងទ័ពរបស់ខ្លួនបានរំដោះ ការតាំងទីលំនៅ ដែលស្ថិតនៅភាគអាគ្នេយ៍ នៃទីក្រុង Robotyne ហើយកំពុងព្យាយាមបណ្តេញ សត្រូវទៅភាគខាងត្បូង ឱ្យកាន់តែឆ្ងាយនៅក្នុងការ វាយលុករយៈពេល២ខែ របស់ពួកគេប្រឆាំងនឹងការកាន់កាប់កង ដោយកម្លាំងរបស់ប្រទេសរុស្ស៊ី ។
យោធាអ៊ុយក្រែនបានឲ្យដឹងថា កងទ័ពរបស់ខ្លួន កាលពីសប្តាហ៍មុនបានលើកទង់ជាតិនៅក្នុងភូមិយុទ្ធសាស្ត្រ ហើយបានបង្ហោះវីដេអូ ដែលបង្ហាញពីចលនាមួយនេះ ។ យោធាបានអះអាងថា បន្ទាប់មកកងកម្លាំង បានធ្វើប្រតិបត្តិការបោសសម្អាត រហូតដល់ពួកគេបញ្ជាក់ពីការគ្រប់គ្រង កាលពីថ្ងៃចន្ទម្សិលមិញនេះ ។

លោក Hanna Maliar អនុរដ្ឋមន្ត្រីការពារជាតិ ត្រូវបានដកស្រង់សម្តីដោយយោធាបានលើកឡើងកាលពីថ្ងៃចន្ទថា “Robotyne ត្រូវបានរំដោះ” បានវិញហើយ ។

ការតាំងទីលំនៅនេះមានចម្ងាយ ១០គីឡូម៉ែត្រស្ថិតនៅភាគខាងត្បូងនៃទីប្រជុំជនជួរមុខ Orikhiv នៅក្នុងតំបន់ Zaporizhzhia នៅលើផ្លូវដ៏សំខាន់មួយឆ្ពោះ ទៅកាន់ក្រុង Tokmak ដែលជាផ្លូវថ្នល់ និងមជ្ឈមណ្ឌលផ្លូវដែក ដែលកាន់កាប់ដោយកងទ័ពរុស្ស៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top