ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និយោជិត ចំនួន ១៨,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គួរឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១៣នេះ...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណ និង កត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ពោលរាប់ចាំតាំងពី អតីតនាយរដ្ឋមន្ត្រីសម្តេចតេជោ ដែលតែងបានជួយ និង ផ្តល់ការគាំទ្រដល់សាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត នាពេលកន្លងមក ។ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី កិត្តិទេសាភិបាល...
កណ្ដាល៖ មន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការបិទចរាចររថយន្ដដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីចំណុចស្ដុបតាលន់ (កាកបាទក្រហម) ទៅដល់ គ.ម ១០+៥៩០ ផ្លូវបំបែកផ្លូវជាតិលេខ២១អា (ផ្លូវកឹមបូរី) ចាប់ពីម៉ោង ០:០០នាទីរំលងអធ្រាត្រ រហូតដល់ម៉ោង១៣:០០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ បើតាមសេចក្ដីជូនដំណឹង ការបិទចរាចរនេះ ធ្វើឡើងដើម្បីរៀបចំពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និយោជិត...
បរទេស៖ កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានទៅសួរសុខទុក្ខឪពុករបស់លោកស្រីជាលើកដំបូង ចាប់តាំងពីការចាប់ខ្លួនកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ក្រុមមន្ត្រីថា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Police General បានដាក់បទបញ្ជាថា លោក ថាក់ស៊ីន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីសម្រេចចាត់តាំងលោក កែវ រតនៈ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តពោធិ៍សាត់ ជំនួសលោក ស៊ុយ សែម ដែលត្រូវសម្រួលភារកិច្ច ជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តពោធិ៍សាត់ វិញ៕
ភ្នំពេញ៖ ថ្លែងទៅកាន់ថ្នាក់មន្ត្រីក្រោមឱវាទរដ្ឋមន្ត្រីមុខងារសាធារណៈថ្មីបានប្តេជ្ញាជំរុញ អនុវត្តចក្ខុវិស័យនាយករដ្ឋមន្ត្រី ការជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ ដែលជាបេសកកម្មចម្បងរបស់ក្រសួងមុខងារសាធារណៈក្នុងអាណត្តិទី៧។ លោកហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដែលទើបចូលកាន់តំណែងថ្មីបានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងកំណត់ទិសដៅការងារនៃក្រសួងមុខងារសាធារណៈនៅថ្ងៃទី២៨សីហាឆ្នាំ២០២៣នៅក្រសួងមុខងារសាធារណៈថា ពិធីសំណេះសំណាលនេះដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជួបសំណេះសំណាលនិងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារនាអាណត្តិកន្លងមក ក៏ដូចជាការកំណត់ទិសដៅការងារជាអាទិភាពឆ្ពោះទៅមុខសម្រាប់ក្រសួងមុខងារសាធារណៈ។ លោក ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់សេចក្តីទុកចិត្តឱ្យកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈសម្រាប់អាណត្តិទី៧ ។លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់រំម្លឹកនូវកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗកន្លងមកក្រោមការដឹកនាំក្រសួងគ្រប់ៗរូប និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ ដែលបានបំពេញការងារយ៉ាងសកម្ម ចាប់តាំងពីការកកើតស្ថាប័ននេះរហូតដល់បច្ចុប្បន្ន។...
ភ្នំពេញ ៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់កម្លាំងនគរបាលជាតិ បន្ដការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនឲ្យមានការលូកដៃជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា ។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហាស្អែកនេះ នឹងអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី មកពីតាមបណ្តារោងចក្រ សហគ្រាស តំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាការជួបសំណេះសំណាល លើកដំបូង របស់នាយករដ្ឋមន្រ្តីថ្មីកម្ពុជា ។
ភ្នំពេញ ៖ ក្នុងជំនួបជាមួយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីកសិកម្ម, ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ បានកត់សម្គាល់ អំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ កត្តាប្រជាសាស្រ្ត និងជាពិសេស ការដឹកនាំរបស់កិតិ្តទេសាភិបាលបណ្ឌិត នឹងធ្វើឱ្យវិស័យកសិកម្មនៅកម្ពុជា...
ភ្នំពេញ ៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើភាគីពាក់ព័ន្ធពិចារណាឡើងវិញ ចំពោះការធ្វើប័ណ្ណបើកបរម៉ូតូ ចាប់ពីកម្លាំងម៉ាស៊ីន ៦០CC ឡើងទៅ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ដ្រី...