បរទេស ៖ នាយកដ្ឋានកែប្រែ (DoC) រងការរិះគន់ចំពោះការ ព្យាបាលទៅលើអតីត នាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលប្រសើរជាងអ្នកទោសផ្សេងទៀត នៅក្នុងប្រព័ន្ធពន្ធនាគារ ដោយមានអ្នករិះគន់ចោទសួរថា តើអតីតនាយករដ្ឋមន្ត្រីពិតជាឈឺមែន ឬក៏អត់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានថា ការធ្វើតេស្តហ្សែនបានបញ្ជាក់ថា លោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner ស្ថិតក្នុងចំណោមមនុស្ស១០នាក់បានស្លាប់ពិតមែននៅក្នុងហេតុការណ៍ធ្លាក់យន្តហោះកាលពីថ្ងៃពុធ ។គួរបញ្ជាក់ថា ទីភ្នាក់ងារអាកាសចរណ៍រុស្ស៊ី ធ្លាប់បានចុះផ្សាយឈ្មោះមនុស្សទាំង១០នាក់ នៅលើយន្តហោះឯកជន ដែលបានធ្លាក់នៅតំបន់ Tver...
ភ្នំពេញ ៖ ក្នុងការបើកទំព័រថ្មីដែលបានចូលកាន់តំណែងជាផ្លូវការប្រមាណជាជិត១សប្តាហ៍មកនេះ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីយា ដែលខាមេនម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលចប់អាណត្តិនៅវិមានសន្តិភាព ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាមុននេះបន្តិច ៕
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃ២៨ សីហានេះ បានចេញសេចក្តីសម្រេច ស្តីពី ការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ក្នុងនោះ លោក ម៉ម សារិន ទទួលបន្ទុកជួយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងកិច្ចការសម្របសម្រួល ទំនាក់ទំនង រវាងរាជរដ្ឋាភិបាល ជាមួយនឹងអង្គការនីតិប្បញ្ញត្តិ ខណៈលោក ស្រ៊ី...
ស្វាយរៀង៖ មនុស្ស៩នាក់ ក្នុងនោះជនជាតិខ្មែរ៨នាក់ និងវៀតណាមម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់។ មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ឲ្យកម្លាំងមន្ទីរស្រាវជ្រាវ...
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣៖ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង គណៈគ្រប់គ្រង បានចុះត្រួតពិនិត្យដំណើរការសាងសង់នៅតាមគម្រោងនីមួយៗដោយផ្ទាល់ ដើម្បីឆ្លើយតបតម្រូវការនៃការសាងសង់អោយស្របទៅតាមគុណភាព បច្ចេកទេស និងស្តង់ដា ដែលបានកំណត់ ទាំងលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោង ជាមួយការប្តេជ្ញាចិត្ត ក្នុងការបំពេញបេសកម្មផ្តល់ជូនលំនៅឋានដែលមានទំនុកចិត្ត...
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នាស្ដីទីការក្រសួង៕
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃ២៤ សីហា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតអគ្គនាយកដា្ឋនធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ ។អគ្គនាយកដ្ឋាននេះ មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្រ្តីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា ចំណុះក្រសួង និងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់កំណត់ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្ស៕
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នាទឹកដីអង្គរ ខេត្តសៀមរាប ព្រឹត្តិការណ៍ជិះកង់ រៃអង្គាសប្រាក់ ដ៏ធំប្រចាំឆ្នាំរបស់មន្ទីរ ពេទ្យកុមារអង្គរ ត្រូវបានរៀបចំឡើង ដោយគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) និងដៃគូឧបត្ថម្ភធំ ពីសំណាកក្រុមហ៊ុនផលិតទឹកពិសាវីតាល់ និងមីជាតិ ដែលជាដៃគូសហការរៀបចំ អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា។ ព្រឹត្តិការណ៍ជិះកង់ ដើម្បីបរិស្ថាន និងសុខភាពកុមារលើកទី៩...
ប៉ារីស៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ថា រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងកាលពីថ្ងៃអាទិត្យថា អាជ្ញាធរបារាំង នឹងហាមប្រាមលើការស្លៀកពាក់ នៅក្នុសាលាដោយប្រើឈុត ឥស្លាម ហៅថា abaya ដែលពាក់ដោយស្ត្រីមូស្លីម មួយចំនួន ដោយបានអះអាងថា សម្លៀកបំពាក់នេះបានរំលោភ លើច្បាប់សាសនាដ៏តឹងរឹង របស់ប្រទេសបារាំង ក្នុងវិស័យអប់រំ...