ភ្នំពេញ៖ លេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ចេញសេចក្តីប្រកាសបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានដែលបានផ្សព្វផ្សាយដោយវិទ្យុមាននិន្នាការប្រឆាំងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងព្រែកកំពង់ស្វាយ។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
បរទេស៖ មន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃអាទិត្យថា ឧទ្ធម្ភាគចក្រយោធាអាមេរិក មួយគ្រឿងដែលមានទាហានម៉ារីនអាមេរិក ២៣ នាក់ នៅលើនោះ បានធ្លាក់នៅឯឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលី បណ្តាលឲ្យយ៉ាងហោចណាស់សមាជិកសេវាកម្ម៣នាក់បានស្លាប់ និងទាំងអស់ផ្សេងទៀតបានរងរបួស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យ កងកម្លាំង Rotational Force-Darwin បាននិយាយថា ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ...
ភ្នំពេញ ៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការប្ដេជ្ញាបន្ដខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាថែមទៀត ក្នុងការដឹកនាំស្ថាប័នក្រសួងមហាផ្ទៃ បន្ទាប់ពីទទួលបាននូវគោរមងារ «អភិសន្ដិបណ្ឌិត»។ តាមរយៈសារថ្លែងអំណរគុណរបស់ អភិសន្ដិបណ្ឌិត ស សុខា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ជូនចំពោះ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិថ្មី នឹងសហការជាមួយភាគីចិន ដើម្បីបន្តផ្សព្វផ្សាយចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ ពិសេសរួមគ្នាកសាងសហគមន៍វាសនារួមរវាង កម្ពុជា-ចិន។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា។ នាឱកាសទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូអនុព័ន្ធយោធា នៃស្ថានទូតចិន ប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានថ្លែងថា...
តូក្យូ៖ ប្រភពព័ត៌មានបានឲ្យដឹងថា កម្រិតវិទ្យុសកម្ម នៃសំណាកទឹកសមុទ្រដំបូង ដែលប្រមូលបានដោយក្រសួងបរិស្ថានចាប់តាំងពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលបានចាប់ផ្តើមបញ្ចេញទឹក ដែលត្រូវបានព្យាបាល គឺទាបជាងដែនកំណត់ ដែលអាចរកឃើញបាន។ ផ្អែកលើការវិភាគ នៃសំណាកទឹកសមុទ្រនៅព្រឹកថ្ងៃសុក្រ កំហាប់នៃសារធាតុ tritium ដែលជាសារធាតុវិទ្យុសកម្ម ដែលមិនអាចដកចេញបាន សូម្បីតែបន្ទាប់ពីការព្យាបាលទឹកកខ្វក់ដែលបានបង្កើតនៅរោងចក្រហ្វូគូស៊ីម៉ា ស្ថិតក្នុងកម្រិតដែល “នឹងមិនមានឥទ្ធិពលអាក្រក់ដល់សុខភាពមនុស្សនិងបរិស្ថាននោះទេ”។ ចំពេលមានការព្រួយបារម្ភជាសាធារណៈនៅក្នុងប្រទេសជិតខាង ដូចជាប្រទេសចិន រដ្ឋាភិបាលជប៉ុន បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យវិទ្យុសកម្មរបស់ខ្លួន...
បរទេស៖ ទីប្រឹក្សាកំពូលរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី គឺលោក Mikhail Podoliak បាននិយាយថា មន្ត្រីលោកខាងលិចកំពុងទទួលបានរបាយការណ៍ថ្មីៗជាប្រចាំពីសមរភូមិក្នុងប្រទេសអ៊ុយក្រែន ដោយបញ្ជាក់របាយការណ៍អំពីជំនួបនាពេលថ្មីៗនេះរវាងឧត្តមសេនីយកំពូលរបស់ទីក្រុងគៀវ Valery Zaluzhny និងមេបញ្ជាការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Mikhail Podoliak...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានចាត់តំណាង នាំយកថវិកា របស់អ្នកឧកញ៉ា ចំនួន ៣លានរៀល ទៅជូនអ្នកជំងឺម្នាក់ បន្ទាប់ពីអ្នកឧកញ៉ាបញ្ជូនអូប័រពេទ្យ ទៅទទួលយកពីក្រុងកោះរ៉ុង យកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែសីហា...
បរទេស៖ អតីតអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Viktor Shokin បានអះអាងថា លោក Joe Biden ពេលកាន់តំណែងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានទទួលសំណូកពីក្រុមហ៊ុនថាមពលអ៊ុយក្រែន ជាថ្នូរនឹងការជួយបណ្តេញលោកចេញនៅឆ្នាំ២០១៦ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News...
ព្យុងយ៉ាង៖ កូរ៉េខាងជើង បានការពារការបាញ់បង្ហោះកាំជ្រួចផ្ទុកផ្កាយរណបចុងក្រោយរបស់ខ្លួននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ដោយថា ប្រទេសនេះបានអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន និងមិនបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់ប្រទេសជិតខាងណាមួយនោះឡើយ។ លោក Kim Song ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំស្ថាប័នពិភពលោក បានប្រាប់អង្គប្រជុំថា ទីក្រុងព្យុងយ៉ាង “នឹងមិនត្រូវបានចងភ្ជាប់ជាមួយនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខកន្លងមក ដែលហាមឃាត់ប្រទេសនេះពីការប្រើប្រាស់បច្ចេកវិទ្យាទាក់ទងនឹងមីស៊ីលផ្លោង ហើយបណ្តាលឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានឲ្យដឹងថា ប្រទេសនេះបានបាញ់បង្ហោះគ្រាប់រ៉ុក្កែត Chollima-1 ដែលដឹកផ្កាយរណបឈ្លបយកការណ៍យោធា Malligyong-1 កាលពីព្រឹកថ្ងៃព្រហស្បតិ៍...
គៀវ៖ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍បានថ្កោលទោសផែនការរបស់ប្រទេសចំនួន៥ របស់សហភាពអឺរ៉ុប ដើម្បីបន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ ប្រទេសទាំងនោះ រួមមានប៉ូឡូញ ស្លូវ៉ាគី ប៊ុលហ្គារី រូម៉ានី និងហុងគ្រី បានព្យាយាមបន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដើម្បីការពារវិស័យកសិកម្មរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងថា “យើងចាត់ទុកថា វាមិនអាចទទួលយកបានទាំងស្រុងក្នុងការបន្តការរឹតបន្តឹងពាណិជ្ជកម្មលើការនាំចូលផលិតផលកសិកម្មពីអ៊ុយក្រែន បន្ទាប់ពីការហាមឃាត់របស់គណៈកម្មការអឺរ៉ុបផុតកំណត់នៅថ្ងៃទី១៥ ខែកញ្ញា” ។...