ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើត ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដើម្បីធ្វើជាសេនាធិការលើ កិច្ចការព័ត៌មានរបស់នាយករដ្ឋមន្រ្តី ។ ក្នុងការបង្កើតក្រុមអ្នកនាំពាក្យ របស់នាយករដ្ឋមន្ត្រីអាណត្តិទី៧នេះ គឺបានចាត់តាំង លោក មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី ។ នេះបើតាមសេចក្តីសម្រេចចុះថ្ងៃ២៤ សីហា លោក មាស សុភ័ណ្ឌ ក្នុងអាណត្តិទី៦...
បរទេស៖ ម្សិលមិញនេះប្រធានាធិបតីរុស្សី លោក Vladimir Putin បានធ្វើការលើកឡើងជាច្រើនអំពីអត្តចារិតរបស់លោក Prighozhin ដែលជាប្រធាននិងស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Groupកាលពីមុនគាត់បាត់បង់ជីវិត។ យោងតាមការចេញផ្សាយរបស់ RT លោក Putin បានថ្លែងថា លោក Prigozhin គឺជាបុគ្គលដ៏មានទេព្យកោសលនិងជាមនុស្សដែលបានជួយដល់ប្រទេសរុស្សី យ៉ាងច្រើនក្នុងការប្រយុទ្ធប្រឆាំងក្រុមណាហ្ស៊ីស ដែលស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន នាពេលកន្លងមក។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតជាច្រើននាក់នៅវិមានក្រមឡាំង...
បរទេស៖ បណ្តាក្រុមប្រទេស BRICS មិនបានព្យាយាមក្នុងការប្រកួតប្រជែងឬប្រឆាំងជាមួយនឹងប្រជាជាតិ ឬក្រុមប្រទេសណាមួយឡើយ ប៉ុន្តែបែរជាជួបបញ្ហាប្រឈមជាមួយនឹងបណ្តាប្រទេសលោកខាងលិច ដេលកំពុងព្យាយាមរារាំងពិភពលោក មិនឲ្យចាកចេញពីទំរង់បែបប៉ូលតែមួយទៅវិញ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយប្រធានាធិបតីរុស្សី Vladimir Putin និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតថា BRICS បានខិតខំប្រឹងប្រែងដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដោយផ្អែកលើពហុប៉ូលមាន រវាងគូប្រជែងដែលមិនអាចផ្សះផ្សាបាន ប៉ុន្តែលោកខាងលិចមានបំណងចង់បន្ថយដំណើរការ និងរារាំងការបង្កើតមជ្ឈមណ្ឌលថ្មី និងឯករាជ្យ នៃការអភិវឌ្ឍន៍...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់និងបាល់ទះ ពានរង្វាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅដើមខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ គោលការណ៍នៃការប្រកួតកីឡាដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញនេះផងដែរ គឺតម្រូវឲ្យអង្គភាពចំណុះកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមមាន មន្ទីរចំនួន០៧ វរអន្តរាគមន៍ចំនួន០១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន១៤ ត្រូវបង្កើតក្រុមតាមអង្គភាពរៀងខ្លួន ដោយជ្រើសរើសកីឡាករចេញពីអង្គភាពខ្លួនឯង ដើម្បីចូលរួមធ្វើការប្រកួត...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាកចេញពីពន្ធនាគារ Fulton County ក្នុងទីក្រុង Atlanta ប្រហែល ២០ នាទី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីលោក ត្រាំ បានមកដល់ដើម្បីត្រូវបានកក់ត្រាលើការចោទប្រកាន់ពីបទឧក្រិដ្ឋឧក្រិដ្ឋក្នុងជំនួញខុសច្បាប់ និងការឃុបឃិតដែលភ្ជាប់ទៅនឹងកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានចោទប្រកាន់ដើម្បីបដិសេធការចាញ់ការបោះឆ្នោតនៅឆ្នាំ...
វ៉ាស៊ីនតោន ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក បានឲ្យដឹង កាលពីថ្ងៃពុធថា ខ្លួនបានអនុម័ត លើការលក់ទៅឱ្យតៃវ៉ាន់ នូវឧបករណ៍សេនស័រកម្រិតខ្ពស់ សម្រាប់យន្តហោះចម្បាំងរបស់ខ្លួន ដែលជាការធ្វើឱ្យ ប្រសើរឡើង នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ ខណៈដែលមានការ ភ័យខ្លាចពីកើនឡើង បច្ចេកវិទ្យារបស់ប្រទេសចិន ។ ក្រសួងការបរទេសបានឲ្យដឹងថា...
បរទេស៖ ក្រុមហ៊ុនផលិតស្បែកជើងតៃវ៉ាន់ Pouyuen ដែលជានិយោជកធំជាងគេនៅទីក្រុងហូជីមិញ នឹងបញ្ឈប់កម្មករជាង ១ ២០០ នាក់ ដោយសារកង្វះការបញ្ជាទិញ។ លោក Huynh Le Nhu Trang អនុប្រធាននាយកដ្ឋានការងារ យុទ្ធជនពិការ និងសង្គមកិច្ច ទីក្រុងហូជិមិញ បាននិយាយកាលពីថ្ងៃពុធថា Pouyuen Vietnam ដែលជាអ្នកម៉ៅការសម្រាប់ម៉ាកយីហោធំៗដូចជា...
ភ្នំពេញ ៖ ស្ថានតំណាងពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃ នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ “Mini Thailand Week 2023” ចាប់ពីថ្ងៃទី ៣១ ខែ សីហា ដលថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២៣ នៅបរិវេណអតីតផ្សារផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប...
វ៉ែលលីងតុន ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា រដ្ឋាភិបាលនូវែលសេឡង់ បានដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងចំណាយប្រាក់ យ៉ាងហោចណាស់៨៧៧លានដុល្លារ ណូវែលសេឡង់ ស្មើនឹងប្រមាណ៥២៤លានដុល្លារអាមេរិក ឆ្ពោះទៅរកការស្តារទីក្រុងដ៏ធំបំផុត របស់ប្រទេសឡើងវិញ បន្ទាប់ពីរងការបំផ្លិចបំផ្លាញ ដោយគ្រោះទឹកជំនន់កាលពីខែមករា ដែលបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យផ្ទះមួយចំនួន មិនអាចរស់នៅបានឡើយ...
អង់ការ៉ា៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា ប៉ូលិសតួកគី បានឃាត់ខ្លួនសមាជិកដែលជនសង្ស័យចំនួន១២នាក់ នៃក្រុមរដ្ឋអ៊ីស្លាម ហៅកាត់ថា (IS) នៅក្រុង Bursa ស្ថិតនៅភាគពាយ័ព្យ នៃទីក្រុង Bursa ។ អង្គភាពប្រឆាំងភេរវកម្មប្រចាំទីក្រុង Bursa បានធ្វើការវាយឆ្មក់នៅក្នុងពេលដំណាលគ្នាកាលពីព្រឹកព្រលឹម នៅឯកន្លែងលាក់ខ្លួនរបស់ជនសង្ស័យដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាជនបរទេស...