ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោក តាន់ ហ្សង់ហ្វ្រង់ស័រ ជាអតីតអ្នកគ្រប់គ្រងការផ្សាយ ជាខេមរភាសាវិទ្យុបារាំងហៅកាត់ថា RFI ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ ដែលមានកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ លោក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី០៧ ខែកញ្ញា ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស ចំនួន២០ ជាមួយនឹងផែនការផ្តោត ជាពិសេសលើការពង្រឹង ធនាគារអភិវឌ្ឍន៍ពហុភាគី ដើម្បីប្រឈមមុខ នឹងការអនុវត្តការផ្តល់ប្រាក់កម្ចី “មិនស្ថិតស្ថេរ” របស់ប្រទេសចិន។ ទីប្រឹក្សាសន្តិសុខជាតិ របស់លោក បៃដិន គឺលោក Jake Sullivan...
ភ្នំពេញ ៖ លោកបណ្ឌិត កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាល ថ្នាក់ក្រោមជាតិ និងជាប្រធានលេខាធិការដ្ឋាន ក.វ.កបានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០១៧ ដល់បច្ចុប្បន្ន រដ្ឋបាលក្រុង-ស្រុក ទាំង១៩០ នៅទូទាំងប្រទេស ត្រូវបានអនុវត្តមូលនិធិវិនិយោគ រដ្ឋបាលថ្នាក់ក្រោមជាតិ ។ លោកបណ្ឌិត កែវ បេងវឌ្ឍន៍...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានព្រមានថា ការតស៊ូមតិដោយចេតនានូវអ្វីដែលហៅថា “លទ្ធិប្រជាធិបតេយ្យ ធៀបនឹងរបបផ្តាច់ការ” ហើយការញុះញង់ឱ្យមានការប្រឆាំងរវាងសេរីភាព និងរបបផ្តាច់ការ នឹងធ្វើឱ្យពិភពលោកបែកបាក់គ្នា និងបង្កឱ្យមានការប៉ះទង្គិចនៃអរិយធម៌។ ការថ្លែងរបស់លោក ស៊ី ជីនពីង ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថា អានដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao នៅក្នុងវេទិកាពាណិជ្ជកម្ម BRICS...
ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ចំពោះផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលពី រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងសមុទ្រនៅចុងសប្តាហ៍នេះ ខណៈដែលកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនមិនបានរកឃើញបញ្ហាវិទ្យាសាស្ត្រ ឬបច្ចេកទេសទេ បើទោះបីជាមានការប្រឆាំង ក្នុងចំណោមអ្នកស្រុកជាច្រើនក៏ដោយ។ រដ្ឋាភិបាលទីក្រុងហុងកុង បានឲ្យដឹងថា ខ្លួននឹងរឹតបន្តឹងការនាំចូលអាហារសមុទ្រ របស់ប្រទេសជប៉ុនពីខេត្តចំនួន ១០ ដូចជា តូក្យូ ហ្វូគូស៊ីម៉ា...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមអបអរសាទរដោយស្មោះនិងគោរពជូនពរ ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងឱកាស ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជា ឧបនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក Fuad Hussein កាលពីថ្ងៃអង្គារម្សិលមិញ បានបើកកិច្ចពិភាក្សាជាមួយនឹង រដ្ឋមន្ត្រីការបរទេសតួគីដែល កំពុងបំពេញទស្សនកិច្ចលោក Hakan Fidan លើប្រធានបទសំខាន់ៗ មួយចំនួនរវាងប្រទេសទាំងពីរ។ នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីបានជួបជាមួយនឹងលោក Fidan លោក Hussein បាននិយាយថា ភាគីទាំងពីរបានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមអបអរសាទរដោយស្មោះនិងគោរពជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលត្រូវបានសម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី៧ បោះឆ្នោតគាំទ្រជាឯកច្ឆ័នឱ្យធ្វើជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ សួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរជ័យ សិរីសួស្ដី...
បរទេស៖ កងកម្លាំងទ័ពអាកាស នៃប្រទេសអ៊ុយក្រែន នឹងមិនផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ឡើយក្នុងរយៈពេលយ៉ាងហោចណាស់៦ខែខាងមុខនេះបើយោងតាមការអះអាង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ុយក្រែន Aleksey Reznikov កាលពីថ្ងៃអង្គារម្សិលមិញនេះ។ យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីបានពោលថា៖ អ្វីដែលខ្ញុំអាចគិតទុកជាមុនបាននៅពេលនេះអ៊ុយក្រែន នឹងត្រូវការពេលវេលាពី៦ទៅ៧ខែដើម្បីអាចទទួលបានយន្តហោះ F-16 ដំបូងពីអ៊ឺរ៉ុប ប៉ុន្តែការដឹកជញ្ជូនអាចនឹងចំណាយពេលច្រើនជាងនេះប៉ុន្តែយើងនឹងមិនខកចិត្តនោះឡើយ។ លោករដ្ឋមន្ត្រីបានពន្យល់ថា វាមិនមានភាពគ្រប់គ្រាន់ឡើយដែលវាជារឿងធម្មតាសម្រាប់ការហ្វឹកហាត់ពីឡុតអ៊ុយក្រែន នៅពេលនេះដើម្បីអាចបើកបរយន្តហោះចម្បាំងនេះ...
បរទេស៖ បន្ទាប់ពីបរាជ័យ ក្នុងការបង្កើតរដ្ឋាភិបាលបន្ទាប់ បើទោះបីជាលេចចេញ ជាគណបក្សធំជាងគេតែមួយគត់ នៅក្នុងសភា របស់ប្រទេសថៃ ក៏ដោយ ក៏គណបក្ស Move Forward បាននិយាយថា ខ្លួននឹងប្រឹងប្រែងឱ្យអស់ ពីសមត្ថភាពក្នុងតួនាទី ជាបក្សប្រឆាំង ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ កាលពីថ្ងៃទី២២ ខែសីហា...