ញូវយ៉ក៖ Politico បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សីតុណ្ហភាពខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក បានធ្វើឱ្យមនុស្សចាស់ កម្មករនៅខាងក្រៅ និងមនុស្សដែលមានហានិភ័យខ្ពស់បំផុត នៃជំងឺទាក់ទងនឹងកំដៅធ្ងន់ធ្ងរ និងឈានដល់ការស្លាប់បាត់បង់ជីវិត។ របាយការណ៍នេះបានឲ្យដឹងថា “មន្រ្តីសុខាភិបាលសាធារណៈមានការព្រួយបារម្ភថា តំបន់ទីប្រជុំជនរបស់សហរដ្ឋអាមេរិក មិនត្រូវបានរៀបចំដើម្បីដោះស្រាយប្រេកង់ខ្ពស់នៃរលកកំដៅ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា បន្ទប់សង្គ្រោះបន្ទាន់នៅរដ្ឋតិចសាស់ ញូវម៉ិកស៊ិក អូក្លាហូម៉ា ល្វីស៊ីយ៉ាណា និងរដ្ឋអាកាន់សាស់ បានកត់ត្រាជំងឺទាក់ទងនឹងកំដៅចំនួន...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី៕
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេច ហេង សំរិន ជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី ៕
អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ និងលោកជំទាវ សូមសម្ដែងការអបអរសាទរ និងគោរពជូនពរ ចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែលទទួលបានការគាំទ្រ យ៉ាងច្រើន...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា ពេលវេលាកំណត់រយៈពេលពីរខែ ត្រូវបានកំណត់ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរអ្នកទោសរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន និងការដោះលែងទ្រព្យសម្បត្តិ ដែលជាប់គាំងរបស់ប្រទេសអ៊ីរ៉ង់ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងតេអេរ៉់ង់ លោក Kanaani បានឲ្យដឹងថា ការអនុវត្តកិច្ចព្រមព្រៀង កំពុងដំណើរការល្អ ហើយលោកមានសុទិដ្ឋិនិយមថា...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ប្រៀបបានជាជាមណ្ឌលទេសចរណ៍ នាពេលបច្ចុប្បន្ននេះ ។ តាមរយៈការលើកឡើង របស់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលភ្ជាប់មកជាមួយរូបភាព ជាច្រើនសន្លឹកផងនោះ អ្នកឧកញ៉ា...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង សម្ដេចតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ នាយករដ្ឋមន្ដ្រី ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដីរបស់សម្ដេចដែលគេអាចនិយាយបានថា ជាសម្រែករាជសីហ៍ សម្ដីសារិកា អាចនិយាយធ្វើឲ្យមនុស្សយំបាន ហើយការស្រែករបស់សម្ដេច ក៏ធ្វើឲ្យមនុស្សទាំងឡាយភ្ញាក់ផ្អើល ហើយរត់បាត់ជើងសព្រាតផងដែរ។ ក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត អនុម័តរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោតបទៅសំណួររបស់អ្នកសារព័ត៌មានលក្ខណៈដូចគ្នារវាងសម្តេច និងកិត្តិទេសាភិបាលបណ្ឌិត...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ Remand ក្នុងទីក្រុង បាងកក ហើយ នៅថ្ងៃអង្គារនេះ ដូច្នេះលោកអាចចាប់ផ្តើមអនុវត្តទោសជាប់ពន្ធនាគារសម្រាប់ការកាត់ទោសចំនួនបី។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅមុននេះបន្តិចថា មន្ត្រីនាយកដ្ឋានកែប្រែបានបញ្ជូនលោកថាក់ស៊ីនទៅពន្ធនាគារនៅម៉ោង ១១ និង២០នាទីព្រឹក បន្ទាប់ពីលោកត្រូវបាននាំទៅតុលាការកំពូលដើម្បីស្តាប់សាលក្រមរបស់តុលាការប្រឆាំងនឹងរូបលោកក្នុងសំណុំរឿងចំនួនបី។ មន្ត្រីពន្ធនាគារបានរៀបចំកន្លែងនៅក្រៅពន្ធនាគារសម្រាប់អ្នកសារព័ត៌មាន និងអ្នកគាំទ្រ។ ខណៈដែលលោកថាក់ស៊ីន...
ភ្នំពេញ ៖ ក្រោយពីព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមានកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីជាផ្លូវការ រួចមក ព្រះមហាក្សត្រ ព្រះមហាក្សត្រីយ៉ានី ព្រះវររាជមាតាជាតិខ្មែរ...