ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈសេចក្តីជូនដំណឹង នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាស ឲ្យម្ចាស់អាជីវកម្មបញ្ចាំទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទស្នើសុំលិខិតអនុញ្ញាត ទីតាំងអាជីវកម្មឱ្យបានរួសរាន់ ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការពង្រឹងការងារគ្រប់គ្រង ទីតាំងអាជីវកម្មបញ្ចាំគ្រប់ប្រភេទ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍អាមេរិក មួយបានរាយការណ៍ថា ការសម្រេចចិត្តរបស់យោធាអ៊ុយក្រែន ក្នុងការវាយប្រហារគោលដៅនៅលើឧបទ្វីបគ្រីមៀ កំពុងត្រូវបានយល់ឃើញជាមួយនឹងការសង្ស័យដោយមន្ត្រីជាច្រើន នៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា នៅពេលដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បន្តបង្កើនការវាយប្រហាររបស់ពួកគេទៅលើគ្រីមៀ ក្នុងការប៉ុនប៉ងរំខានដល់បណ្តាញដឹកជញ្ជូន និងការផ្គត់ផ្គង់យោធារបស់រុស្ស៊ី មន្ត្រីមួយចំនួនមកពីរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន កំពុងបង្ហាញការងឿងឆ្ងល់អំពីអត្ថប្រយោជន៍នៃគំនិតផ្តួចផ្តើមបែបនេះ។ ការកំណត់គោលដៅនៅលើឧបទ្វីបគ្រីមៀ ត្រូវបានគេមើលឃើញថា ជាការរំខាន និងខ្ជះខ្ជាយធនធានដ៏មានតម្លៃ នៅពេលដែលអ៊ុយក្រែន បានពង្រីកអ័ក្សប្រយុទ្ធរបស់ខ្លួនយ៉ាងខ្លាំង...
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសដាក់ចេញនូវគោលនយោបាយ ផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ទឹកប្រាក់សរុបប្រមាណជាង ២ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាល បើកផ្តល់ជូនបងប្អូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តាមរយៈ ប.ស.ស. ដែលក្នុងនោះ ស្រ្តីពិនិត្យផ្ទៃពោះ មុនសម្រាលមានចំនួន...
ថ្ងៃទី២១ខែសីហា ក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល នៃប្រទេសBRICSលើកទី១៥នៅទីក្រុងJohannesburgនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាហ្វ្រិកខាងត្បូង លោកXi Jinpingប្រធានរដ្ឋចិន បានចុះផ្សាយអត្ថបទលើប្រព័ន្ធផ្សព្វផ្សាយអាហ្វ្រិកខាងត្បូង។ អត្ថបទនេះបានចង្អុលបង្ហាញថា តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Matamela Cyril Ramaphosa នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ខ្ញុំនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង និងចូលរួមកិច្ចប្រជុំកំពូល នៃប្រទេសBRICSលើកទី១៥។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំនិងលោកប្រធានាធិបតីRamaphosaបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមគ្នាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រួមគ្នាស្វែងរកការអភិវឌ្ឍនិងរួមគ្នាប្រឈមបញ្ហា ហើយទំនុកចិត្តខាងយុទ្ធសាស្ត្រទៅវិញទៅមកមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។ យើងបានគាំទ្រគ្នាយ៉ាងម៉ឺងម៉ាត់ទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងកង្វល់រួមសំខាន់ៗ រក្សាកិច្ចសហការលើបញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗ...
ខណៈពេលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅចូលរួមកិច្ចជំនួបលើកទី ១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអាហ្រ្វិកខាងត្បូង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយស្ថាប័នប្រព័ន្ធសារព័ត៌មានសំខាន់ៗ នៃប្រទេសអាហ្រ្វិក ជាច្រើន ដូចជាសម្ព័ន្ធវិទ្យុអាហ្រ្វិកនិងក្រុមហ៊ុនវិទ្យុអាហ្វ្រិកខាងត្បូង ជាដើមនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី ២០ ខែសីហា តាមម៉ោងក្នុងតំបន់ ។ លោក Paul...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបិទ និងដកហូតសេចក្ដីសម្រេចឲ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ «ស្ពានមង្គល» បន្ទាប់ពីស្រាវជ្រាវករណីស្លាប់អ្នកជំងឺម្នាក់ ក្រោយបានបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលមួយនេះ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា តាមការចុះត្រួតពិនិត្យរបស់ក្រុមការងារចម្រុះ នៅមន្ទីរសម្រាកព្យាបាល ស្ពានមង្គល មានទីតាំងស្ថិតនៅផ្ទះលេខ ៥១០ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ...
បរទេស៖ ពន្ធនាគារ Remand ក្នុងទីក្រុងបាងកក របស់ប្រទេសថៃ បានផ្អាកការសួរសុខទុក្ខ របស់សាច់ញាតិអ្នកទោស សម្រាប់ថ្ងៃអង្គារ ដើម្បីរៀបចំសម្រាប់ការឃុំដែលរំពឹងទុក ទៅលើអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បាងកក ៖ កូនស្រីរបស់លោក ថាក់ស៊ីន បាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃ ដែលនិរទេសខ្លួនឯង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គ្រោងនឹងវិលត្រឡប់ មកប្រទេសវិញនៅថ្ងៃអង្គារ ទី២២ ខែសីហានេះ ខណៈដែលប្រទេសនេះ កំពុងតស៊ូដើម្បីជម្នះភាពជាប់គាំង នយោបាយបន្ទាប់ពីការបោះឆ្នោតជាតិ ខែឧសភា ។ យោងតាមសារព័ត៍មាន VOA ចេញផ្សាយកាលពីថ្ងៃទី២០...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ៧ខែ ឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេស ជាសមាជិកអាសិប សម្រេចបាន ៤.៥៩០លានដុល្លារ កើនឡើង ២១% បើធៀបនឹងមុន ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។ ក្នុងពិធីសម្ពោធ នៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ...