ព័ត៌មានអន្តរជាតិ

ពួតដៃគ្នាដើរឆ្ពោះទៅមុខ ! អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មានអាហ្រ្វិក រួមគ្នាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថ្មី

ខណៈពេលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅចូលរួមកិច្ចជំនួបលើកទី ១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអាហ្រ្វិកខាងត្បូង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយស្ថាប័នប្រព័ន្ធសារព័ត៌មានសំខាន់ៗ នៃប្រទេសអាហ្រ្វិក ជាច្រើន ដូចជាសម្ព័ន្ធវិទ្យុអាហ្រ្វិកនិងក្រុមហ៊ុនវិទ្យុអាហ្វ្រិកខាងត្បូង ជាដើមនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី ២០ ខែសីហា តាមម៉ោងក្នុងតំបន់ ។

លោក Paul Mashatile អនុប្រធានបក្សសភាប្រជាជនអាហ្វ្រិក និងជាអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរដោយជូនពរឱ្យអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងដៃគូសហប្រតិបត្តិការជាប្រព័ន្ធសារព័ត៌មាន នៃអាហ្រ្វិក ទទួលបានសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ។

លោកបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មានរវាងអាហ្វ្រិក និងចិន គឺ បានលើកទឹកចិត្តយ៉ាងខ្លាំងដល់យើងទាំងអស់គ្នា រំពឹងថា អាចជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះតាមរយៈកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មាន ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top