ព័ត៌មានបឋម ៖ ខណៈពេលនេះ មានករណីអគ្គិភ័យមួយកំពុងតែឆេះរោងចក្រផលិតស្បែក តាមបណ្តោយផ្លូវសន្តរស្ទឹងព្រែកត្នោត ខាងលិចវត្តស្លែង ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ យប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០២៣។សមត្ថកិច្ចជំនាញ កំពុងអន្តរាគមន័ពន្លត់ ។ ព័ត៌មានលំអិត ក្រុមការងារនឹងជម្រាបជូនពេលក្រោយ៕ ប្រភព÷ អគ្គស្នងការនគរបាលជាតិ
ភ្នំពេញ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ PropertyGuru Group ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៣ ប្រកាសអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៨ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុន CBRE Cambodia, Dewan Architects and Engineers, និង SALTO Systems។...
សៀងហៃ ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ យោធារបស់ប្រទេសចិន បានចាប់ផ្តើមធ្វើសមយុទ្ធនៅជុំវិញ ដែនកោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ដោយបានលើកឡើងថា វាគឺជា “ការព្រមានដ៏ធ្ងន់ធ្ងរ” ដល់កងកម្លាំងបំបែកខ្លួន នៅក្នុងការឆ្លើយតបទៅនិងការរំពឹងទុក ចំពោះដំណើរទស្សនកិច្ច របស់អនុប្រធានាធិបតី William Lai...
សេអ៊ូល ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា KCNA បានរាយការណ៍កាលពីថ្ងៃសុក្រថា យោធាកូរ៉េខាងជើង បានអះអាងថា ខ្លួនបានបញ្ជូន យន្តហោះចម្បាំងឡើងស្ទាក់មុខ បន្ទាប់ពីយន្តហោះឈ្លប យកការណ៍ របស់សហរដ្ឋអាមេរិក បានហោះហើរចូល ក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួន ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រ ភាគខាងកើតប្រទេស...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា ឧក្រិដ្ឋជន៧នាក់ ដែលធ្វើសកម្មភាព រំដោះអ្នកទោសជាមេក្លោងគ្រឿងញៀន ជនជាតិចិន នៅសៀមរាប សុទ្ធតែមានសញ្ជាតិអាមេរិក ។ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញអំពីប្រតិបត្តិការលម្អិតបន្ថែម ក្នុងការតាមបង្ក្រាបក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ ដែលបានធ្វើសកម្មភាព...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុន កំពុងស្ថិតក្នុង “ដំណាក់កាលចុងក្រោយ” មុនពេលសម្រេចចិត្តថា តើពេលណាត្រូវបញ្ចេញទឹកវិទ្យុសកម្ម ដែលបានព្យាបាលចេញពី រោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ ចំពេលមានការប្រឆាំងពីអ្នកនេសាទក្នុងស្រុក និងប្រទេសជិតខាងមួយចំនួន។ លោក គីស៊ីដា នឹងធ្វើទស្សនកិច្ចនៅខេត្តហ្វូគូស៊ីម៉ា នៅថ្ងៃអាទិត្យនេះ លោកបានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីបានរៀបចំកិច្ចប្រជុំកំពូល...
តូក្យូ៖ មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ លើការប្តេជ្ញាចិត្ត ដើម្បីពិគ្រោះជាមួយគ្នាទៅវិញទៅមក យ៉ាងឆាប់រហ័ស ដើម្បីសម្របសម្រួលការឆ្លើយតបរបស់ពួកគេ ចំពោះ “ការបង្កហេតុ និងការគំរាមកំហែង” ចំពេលមានសកម្មភាពឈ្លានពានរបស់ប្រទេសចិន និងការបះបោរកាន់តែខ្លាំងឡើង របស់កូរ៉េខាងជើង។ ដោយប្រើប្រាស់អត្ថប្រយោជន៍ នៃទំនាក់ទំនងរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ មេដឹកនាំបានប្រកាស “ជំពូកថ្មី” នៅក្នុងទំនាក់ទំនងត្រីភាគី...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស រួមជាមួយ លោក វរសេនីយ៍ឯកពិសេស ថាំង ហាវ ប្រធានការិយាល័យ អនុពន្ធ័យោធាចិនប្រចាំកម្ពុជា បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉ន ត្រួតពិនិត្យនិងថែទាំ ប្រព័ន្ធបញ្ជាប្រយុទ្ធ និងកាំជ្រួច ការពារអាកាស រយៈកំពស់ទាបQW.3...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបឧក្រិដ្ឋជន ជនជាតិចិន(តៃវ៉ាន់) ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៧,៩៤៤ ក្រាម ។ ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) ដឹកនាំដោយឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ, ឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារា នាយករងមន្ទីរ...
អ៊ីស្ដង់ប៊ុល៖ អ្នកជំនាញផ្នែកទឹកបានព្រមានថា ការបញ្ចេញចោលទឹកសំណល់ នុយក្លេអ៊ែរហ្វូគូស៊ីម៉ា របស់ប្រទេសជប៉ុន ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក អាចមានផលវិបាកដ៍សាហាវ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Murat Kapikiran ប្រធានសភាវិស្វករកសិកម្មអ៊ីស្តង់ប៊ុល បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរទៅក្នុងសមុទ្រ បានបង្កឱ្យមានការព្រួយបារម្ភជាសកល។ លោក Kapikiran បានប្រាប់ស៊ីនហួរថា “ពិភពលោកដឹងថា...