ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ ចំណុះអគ្គភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់គ្រប់អង្គភាពត្រូវត្រួតពិនិត្យ និងថែទាំរថយន្តឲ្យបានល្អជៀសវាង ពេលចេញបេសកកម្មជួបបញ្ហាផ្សេងៗ ដែលបណ្ដាលមកពីការ មិនយកចិត្តទុកដាក់ក្នុងការថែទាំ ។ ការដាក់ចេញបទបញ្ជានេះ ធ្វើឡើងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសឧត្តមសេនីយ៍ទោ...
ភ្នំពេញ ៖ ឱកាសជួបមន្រ្តីក្រោមឱវាទរបស់ក្រសួងទាំងអស់ មុនចាកចេញពីតំណែងជារដ្ឋមន្រ្តីមហាផ្ទៃសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសូមការយោគយល់អធ្យាស្រ័យ ប្រសិនបើសម្ដេច មានការឆ្គាំឆ្គង លើសលួស ខ្វះខាតកន្លែងណាមួយ ដោយអចេតនា ក្នុងការដឹកនាំក្រសួងមហាផ្ទៃ រយៈពេល ៣០ឆ្នាំកន្លងមកនេះ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការលើកឡើងថា អង្គការណាតូ នឹងជួយគាំទ្រព្រមទាំងបំពាក់អាវុធដល់អ៊ុយក្រែន រហូតដល់រដ្ឋាភិបាលក្រុងគៀវ ទទួលបានជ័យជំនះនិងអាចមានសិទ្ធគ្រប់គ្រាន់ ក្នុងការចរចាជាមួយនឹងប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់មេដឹកនាំណាតូរូបនេះបានធ្វើឡើងបន្ទាប់ពីទីប្រឹក្សារបស់លោក Stoltenberg បានលើកឡើងថាប្រទេសអ៊ុយក្រែនទំនឹងជានឹងត្រូវបង្ខំចិត្ត ក្នុងការបោះបង់ទឹកដីរបស់ខ្លួនមួយចំនួនចោលដើម្បីដោះដូរខ្លួនទៅជាសមាជិករបស់អង្គការណាតូ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Stoltenberg បានថ្លែងទៀតថា ណាតូ នឹងបន្តគាំទ្រអ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានសរសេរថា ទីក្រុងញូវយ៉ក បានដាក់បម្រាមក្រុមមន្ត្រីរដ្ឋាភិបាល របស់ខ្លួនទាំងឡាយមិនឲ្យមានការប្រើប្រាស់កម្មវិធីកំសាន្តសង្គម Tik Tok នោះទៀតទេ។ ប្រភពដដែលបានសរសេរទៀតថា ការសម្រេចចិត្តលើកនេះក្លាយទៅជាសកម្មភាពប្រឆាំង និងដាក់សំពាធចុងក្រោយបំផុតដោយសហរដ្ឋអាមេរិកចំពោះកម្មវិធី ដែលត្រូវបានគេចោទប្រកាន់ថា នឹងផ្តល់ការគម្រាមកំហែងដោយសន្តិសុខពីសំណាក់រដ្ឋាភិបាលចិន ប៉ុន្តែការដាក់បម្រាមនេះនឹងធ្វើឲ្យប៉ះពាល់ដល់គណនេយ្យ Tik Tok ផ្លូវការរបស់ទីក្រុងមួយចំនួនផងដែរ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដោយក្នុងនោះអជ្ញាធរបានផ្តល់ពេលវេលាឲ្យបុគ្គលិកនិងភ្នាក់ងាររដ្ឋទាំងឡាយរយៈពេល៣០ថ្ងៃក្នុងការលប់កម្មវិធី Tik Tok...
បរទេស៖ ប្រទេសរុស្សី មកទល់ពេលនេះបានឈានទៅដល់គោលបំណងជាមូលដ្ឋានរបស់ខ្លួនហើយក្នុងប្រតិបតិ្តការពិសេស ដោយយោធានៅក្នុងប្រទេសអ៊ុយក្រែន នេះបើតាមការលើកឡើងដោយប្រធានាធិបតីបេឡារូស Alexander Lukashenko។ យោងតាមការចេញផ្សាយរបស់ RT លោក Lukashenko បានពោលថា៖ គិតមកត្រឹមថ្ងៃនេះគោលបំណងសំខាន់ នៃប្រតិបត្តិការពិសេសដោយយោធារបស់រុស្សី បានសម្រេចតាមគោលដៅ។អ៊ុយក្រែន នឹងមិនកាចខ្លាំងដែលរុស្សី ដូចពីមុនទៀតឡើយ។អ៊ុយក្រែន នឹងមានលក្ខណៈខុសពីមុនចំពោះរុស្សី ហើយទាំងមេដឹកនាំនៅទីនោះផងនឹងប្រុងប្រយ័ត្ននិងឆ្លាតវ៉ៃជាងមុនជាមិនខាន។ ការលើកឡើងរបស់មេដឹកនាំបេឡារូសរូបនេះ បានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរដែលបានសួរថាតើប្រធានាធិបតីរុស្សីលោក Vladimir...
ឥណ្ឌូនេស៊ី ឯកភាពទិញអង្ករពីកម្ពុជា ជាង១២ម៉ឺនតោនhttps://dap-news.com/?p=351988 EU ក្លាយជាដៃគូ ពាណិជ្ជកម្មធំជាងគេទី៥ របស់កម្ពុជា ខណៈប្តេជ្ញាផ្តល់ប្រាក់១,៤ ប៊ីលានអឺរ៉ូ គាំទ្រកម្ពុជាhttps://dap-news.com/?p=352010 សម្ដេច ស ខេង គាំទ្រការបង្កើត រាជរដ្ឋាភិបាលថ្មី ដើម្បីអភិវឌ្ឍន៍កម្ពុជាបន្ដhttps://dap-news.com/?p=352041 នាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រគល់ត្រាសិទ្ធិ ជូនលោក ម៉ឹង...
កាធុម៖ ចាប់តាំងពីការដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១ ភាពមិនប្រាកដប្រជា ដែលប្រឈមមុខដោយជនជាតិអាហ្វហ្គានីស្ថាន ដែលបានធ្វើការឱ្យយោធាសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងច្រើន។ រដ្ឋាភិបាលសហរដ្ឋអាមេរិកពីមុនបានសន្យាថា “ជនជាតិអាហ្វហ្គានី ស្ថាន ដែលធ្វើការនៅក្បែរកងកម្លាំងសហរដ្ឋអាមេរិក” នឹងមានផ្ទះនៅសហរដ្ឋអាមេរិក ប៉ុន្តែរបាយការណ៍រដ្ឋាភិបាលជាបន្តបន្ទាប់បានបង្ហាញថា រដ្ឋបាលលោក បៃដិន បរាជ័យក្នុងការផ្តល់ការសន្យានោះ ដោយបន្ថែមថា ការដកទ័ពអាមេរិក ដ៏ច្របូកច្របល់បានធ្វើឱ្យពួកគេមានក្តីសង្ឃឹមតិចតួច សម្រាប់អនាគតនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ រយៈពេលពីរឆ្នាំក្រោយមក កម្មវិធីអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក...
ក្រុមចោរឆក់ ដែលទើបតែពេញវ័យ ០៣នាក់ ក្នុងចំណោមបក្ខពួក៧នាក់ រួមមាន៖ ១.ឈ្មោះ ផាត មករា (ហៅអាពេជ្រ) អាយុ១៨ឆ្នាំ, ២.ឈ្មោះ ពេជ្រ សីហា អាយុ១៨ឆ្នាំ, ៣.ឈ្មោះ សំ វិសាល (ហៅសាន់) អាយុ១៨ឆ្នាំ ដែលតែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ, ខេត្តកណ្តាល...
សេអ៊ូល៖ សមាជិកសភាកូរ៉េខាងត្បូងម្នាក់បានឲ្យដឹងថា ទីភ្នាក់ងារចារកម្មរបស់ប្រទេសបានជូនដំណឹងដល់គណៈកម្មាធិការមួយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើង កំពុងរៀបចំការបង្កហេតុ រួមទាំងការបាញ់មីស៊ីលឆ្លងទ្វីប ICBM ដើម្បីប្រឆាំងនៅឯកិច្ចប្រជុំកំពូលនាពេលខាងមុខរវាងមេដឹកនាំកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក។ សេវាស៊ើបការណ៍សម្ងាត់ជាតិបានប្រាប់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភាកូរ៉េខាងត្បូងថា ការបង្កហេតុផ្សេងៗកំពុងត្រូវបានរៀបចំឡើងដោយកូរ៉េខាងជើង ដើម្បីឆ្លើយតបទាំងកិច្ចប្រជុំកំពូល និងការរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និងសមយុទ្ធយោធា នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ នេះបើយោងតាមសមាជិកសភាគណបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាច។ កិច្ចប្រជុំកំពូលត្រីភាគីនឹងត្រូវបានធ្វើជាម្ចាស់ផ្ទះនៅថ្ងៃសុក្រដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន...
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក...