ព័ត៌មានអន្តរជាតិ

លោក Lukashenkov៖ គោលបំណងសំខាន់របស់រុស្សី នៅអ៊ុយក្រែន បានទទួលជោគជ័យ តាមផែនការហើយ

រូបភាពពី៖​ SPUTNIK

បរទេស៖ ប្រទេសរុស្សី មកទល់ពេលនេះបានឈានទៅដល់គោលបំណងជាមូលដ្ឋានរបស់ខ្លួនហើយក្នុងប្រតិបតិ្តការពិសេស ដោយយោធានៅក្នុងប្រទេសអ៊ុយក្រែន នេះបើតាមការលើកឡើងដោយប្រធានាធិបតីបេឡារូស Alexander Lukashenko។

យោងតាមការចេញផ្សាយរបស់ RT លោក Lukashenko បានពោលថា៖ គិតមកត្រឹមថ្ងៃនេះគោលបំណងសំខាន់ នៃប្រតិបត្តិការពិសេសដោយយោធារបស់រុស្សី បានសម្រេចតាមគោលដៅ។អ៊ុយក្រែន នឹងមិនកាចខ្លាំងដែលរុស្សី ដូចពីមុនទៀតឡើយ។អ៊ុយក្រែន នឹងមានលក្ខណៈខុសពីមុនចំពោះរុស្សី ហើយទាំងមេដឹកនាំនៅទីនោះផងនឹងប្រុងប្រយ័ត្ននិងឆ្លាតវ៉ៃជាងមុនជាមិនខាន។

ការលើកឡើងរបស់មេដឹកនាំបេឡារូសរូបនេះ បានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរដែលបានសួរថាតើប្រធានាធិបតីរុស្សីលោក Vladimir Putin នឹងដាក់លក្ខខណ្ឌឬយ៉ាងណាបន្ថែមទៀតចំពោះប្រតិបត្តិការពិសេសដោយយោធាក្នុងពេលនេះ។

គួរឲ្យដឹងដែរថាបេឡារូសគឺជាអតីត ប្រទេសដែលធ្លាប់ស្ថិតនៅក្រោមការដឹកនាំរបស់សហភាពសូវៀត ហើយបច្ចុប្បន្នក៏ត្រូវបានដាក់ទណ្ឌកម្មប្រឆាំងដោយអាមេរិក និងសម្ព័ន្ធមិត្តផងដែរដោយសារបច្ចុប្បន្នបេឡារូស បានក្លាយទៅជាទីតាំងរបស់រុស្សី ក្នុងការរៀបចំការដាក់ពង្រាយទ័ពដើម្បីប្រឆាំងនឹងប្រទេសអ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី

To Top