បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងមូស្គូបានព្រាង កញ្ចប់វិធានការសងសឹកក្នុងករណី ដែលបណ្តាប្រទេស លោកខាងលិច រឹបអូសទ្រព្យសម្បត្តិ អធិបតេយ្យភាព របស់រុស្ស៊ី ដែលត្រូវបានបង្កក ជុំវិញជម្លោះអ៊ុយក្រែន នេះបើយោង តាមការបញ្ជាក់ ដោយសមាជិកព្រឹទ្ធសភាជាន់ខ្ពស់ Valentina Matvienko បានព្រមានកាលពីថ្ងៃអង្គារ។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតរុស្ស៊ី Dmitry Kiselyov...
បរទេស៖ ក្រសួងការពារជាតិ នៅទីក្រុងមូស្គូបានប្រកាសថា យោធារុស្ស៊ីបានធ្វើការវាយប្រហារ ប្រកបដោយភាពជាក់លាក់ ខ្ពស់ទៅលើឃ្លាំងគ្រាប់ និងមូលដ្ឋានបណ្តោះអាសន្ន សម្រាប់ទាហានស៊ីឈ្នួលបរទេស នៅក្នុងតំបន់ Kharkov នៃប្រទេសអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា គោលដៅទាំងពីរមាន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយ កាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែន បានបាត់បង់ទាហានជាង៨ម៉ឺននាក់ ចាប់តាំងពីដើមឆ្នាំមកដោយបន្ថែមថា យោធារុស្ស៊ីកំពុងបន្តកាត់បន្ថយ សក្តានុពលប្រយុទ្ធ របស់សត្រូវបានយ៉ាងជោគជ័យ ។ ក្នុងនោះផងដែរសម្ភារៈយោធាជាង ១៤០០០ បំណែកក៏ត្រូវបានបំផ្លាញ ដោយកងកម្លាំងរុស្ស៊ីចាប់តាំងពីខែមករា រួមទាំងរថក្រោះចំនួន...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតី Vladimir Zelensky បានបង្ហាញថា ការវិលត្រឡប់ ទៅកាន់ព្រំដែនឆ្នាំ ១៩៩១ របស់អ៊ុយក្រែន មិនមែនជាលក្ខខណ្ឌ សម្រាប់កិច្ចចរចាសន្តិភាព ជាមួយទីក្រុងមូស្គូទៀតទេ បើទោះបីជាគាត់បន្តជំរុញ ទៅមុខជាមួយនឹង រូបមន្តសន្តិភាព ផ្ទាល់ខ្លួនរបស់គាត់ ដែលត្រូវបានវិមានក្រឹមឡាំង ច្រានចោលថាមិនសមហេតុផល...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT យុវជនម្នាក់ ដែលបានបញ្ចៀស និងនាំមនុស្សជាង១០០នាក់ ទៅកាន់ទីសុវត្ថិភាព ក្នុងអំឡុងពេលការ វាយប្រហារភេរវករ កាលពីថ្ងៃសុក្រនៅឯសាលប្រគុំតន្ត្រី នៅទីក្រុងមូស្គូត្រូវបាន គេសរសើរថាជាវីរបុរស។ យុវជនIslam Khalilov អាយុ ១៥ឆ្នាំ ដែលធ្វើការក្រៅម៉ោងនៅក្នុង បន្ទប់សំលៀកបំពាក់មួយនៅ Crocus City...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT គណៈកម្មាធិការស៊ើបអង្កេត របស់ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារ ដោយភេរវកម្មលើសាលប្រគុំតន្ត្រី និងផ្សារទំនើបCrocus នៅទីក្រុងមូស្គូបានកើនឡើងដល់១៣៣នាក់ហើយ។ ក្រុមការងារសង្គ្រោះបន្ទាន់ កំពុងបន្តជីកយកកម្ទេចថ្ម ចេញពីអគារដែលត្រូវបាន បំផ្លាញដោយផ្នែក នៅក្នុងភ្លើងដ៏ធំដែលបង្កឡើង ដោយអ្នកវាយប្រហារដែលមានគ្នាប្រមាណ ជា៤ទៅ៥នាក់ ។ ចំនួនសរុបដំបូងមានប្រមាណ ៤០នាក់និងបន្ទាប់មកក៏កើនឡើង...
ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ី បានបំផ្លាញប្រព័ន្ធការពារដែនអាកាស Patriot ចំនួន ៣កន្លែង នៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ី កងកម្លាំងរបស់អ៊ុយក្រែន បានខាតបង់យ៉ាងសំខាន់ក្នុងបរិក្ខារ និងបុគ្គលិក នេះបើតាមការបញ្ជាក់របស់លោក Alexey Kim ប្រធានបុគ្គលិកនៃកងកម្លាំងរួមរបស់រុស្ស៊ី ដែលរាយការណ៍ទៅរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំនៅអាមេរិក បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោន ចំពោះការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះសកម្មភាព អំពើភេរវកម្មប្រឆាំងទាំងឡាយ ដែលមានទំនោរប្រឆាំងទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូ។ លោក Anatoly Antonov បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបាន ត្រៀមខ្លួនរួចជាស្រេច ដើម្បីលើកលែងទោស ដល់សកម្មភាពភេរវកម្មដោយ រដ្ឋរណប របស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការិយាល័យបោះឆ្នោត នៅតំបន់ចុងបូព៌ារបស់រុស្ស៊ីបានបើកហើយ ដោយចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ដែលក្នុងនោះប្រធានាធិបតី Vladimir Putin កំពុងប្រឈមមុខនឹងគូប្រជែងចំនួនបីនាក់ផ្សេងទៀត ។ ក្រៅពីនោះមណ្ឌលបោះឆ្នោត នឹងបើកជាបណ្តើរៗ នៅទូទាំងប្រទេសនៅម៉ោង ៨ ព្រឹកថ្ងៃសុក្រនេះផងដែរ ខណៈដែលដំណើរការ នៃការបោះឆ្នោតសរុបនឹង មានចំនួន៣ថ្ងៃរហូតដល់ថ្ងៃអាទិត្យ។ ឆ្នាំនេះ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សី បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដែលបានចេញផ្សាយ នៅលើ Telegram កាលពីថ្ងៃអង្គារថា កងទ័ពរបស់ខ្លួន នៅតែបន្តដណ្តើម បានទីតាំងនៅក្នុងការ វាយលុករបស់ពួកគេប្រឆាំងនឹងកងទ័ពអ៊ុយក្រែននៅ Donbass របស់ប្រទេសរុស្ស៊ី ។ បន្ថែមលើសពីនោះក្រសួង បាននិយាយដែរថា កងកម្លាំងរុស្ស៊ីបានដណ្តើមយកទីក្រុង Nevelskoe...