ព័ត៌មានអន្តរជាតិ

រុស្សី ៖ ការផ្គត់ផ្គង់អាវុធ ពីសំណាក់អាមេរិក ទៅដល់អ៊ុយក្រែន បានត្រឹមអូសបន្លាយ សង្គ្រាមឲ្យកាន់តែយូរ

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនចាប់អារម្មណ៍ ក្នុងការស្វែងរកសន្តិភាព នៅអឺរ៉ុបទេ ហើយគ្រាន់តែអូសបន្លាយការរងទុក្ខ របស់របបលោក Vladimir Zelenskyប៉ុណ្ណោះ ។

នេះគឺជាការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានប្រាប់អ្នកសារព័ត៌មាន ដោយធ្វើអត្ថាធិប្បាយលើកញ្ចប់សព្វាវុធ ចុងក្រោយបំផុត របស់អាមេរិកសម្រាប់អ៊ុយក្រែន។

ក្រសួងការពារជាតិអាមេរិក បានបង្ហាញកញ្ចប់ជំនួយចំនួន២៧៥លានដុល្លារ សម្រាប់ទីក្រុងគៀវ កាលពីថ្ងៃសុក្រ ដើម្បីដោះស្រាយតម្រូវការ សមរភូមិបន្ទាន់របស់ខ្លួន ខណៈដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងបាត់បង់ទឹកដី នៅក្នុងតំបន់ Donbass និង Kharkov រួចទៅហើយ។

លោកបានបន្ថែមថា ទន្ទឹមនឹងនោះ ទីក្រុងវ៉ាស៊ីនតោន បានណែនាំថា ខ្លួនអាចបើកភ្លើងខៀវ ដល់ប្រតិបត្តិការ ដែលអាចធ្វើការបាញ់មីស៊ីល ចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីផងដែរ ហើយក្នុងនោះ លោកក៏បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ទទួលស្គាល់ស្ថានភាព នៅលើសមរភូមិ ហើយ បញ្ឈប់ការព្យាយាមពន្យារភាពឈឺចាប់ នៃរបបដែលខ្លួនកំពុងដឹកនាំ ឬចិញ្ចឹមនេះផងដែរ ។

ប្រែសម្រួល៖ស៊ុនលី

To Top