ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានធ្វើការតំណាងយ៉ាងធ្ងន់ធ្ងរ និងបានបញ្ជាក់យ៉ាងច្បាស់ពីជំហរដ៏ឧឡារិករបស់ខ្លួនប្រឆាំងនឹងទង្វើអវិជ្ជមានរបស់អ្នកនយោបាយជប៉ុន ទាក់ទងនឹងទីសក្ការៈ Yasukuni ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានដាក់កម្រងផ្កានៅក្នុងពិធីបូជាដល់ទីសក្ការបូជា Yasukuni ដ៏ចម្រូងចម្រាសកាលពីថ្ងៃអង្គារ ខណៈដែលសមាជិកគណៈរដ្ឋមន្ត្រីមួយរូបរបស់លោក ដែលជារដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចលោក...
តូក្យូ៖ ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី៧៨ នៃការចុះចាញ់របស់ខ្លួនក្នុងសង្គ្រាមលោកលើកទី២ រយៈពេល ៣ខែបន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានដាក់ចក្ខុវិស័យរបស់លោកអំពី “ពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ” នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។ លោក គីស៊ីដា បានលើកឡើងអំពីការប្រឆាំងរបស់ប្រទេសជប៉ុន ចំពោះសង្គ្រាមនៅក្នុងសុន្ទរកថា របស់លោកនៅឯពិធីប្រចាំឆ្នាំនៅទីក្រុងតូក្យូ ចំពេលមានការភ័យខ្លាចថា រុស្ស៊ី អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ជឿជាក់ថាកិច្ចប្រជុំកំពូល ដែលនឹងធ្វើឡើងនៅសប្តាហ៍នេះជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង នឹងក្លាយជាការបើកទំព័រ “យុគសម័យថ្មី” នៃកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេ ដោយមេដឹកនាំបានកំណត់ថា នឹងយល់ព្រមលើមធ្យោបាយ ដើម្បី “ពង្រឹងក្របខ័ណ្ឌស្ថាប័នបន្ថែមទៀត” ដែលមើលឃើញថា មានសារៈសំខាន់ សម្រាប់សន្តិភាព និងស្ថិរភាព នេះបើតាមលោក Antony Blinken រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក។ បន្ទាប់ពីកិច្ចប្រជុំតាមអ៊ិនធឺណិតជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន និងកូរ៉េខាងត្បូង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ កូរ៉េខាងជើងលោក Kang Sun-nam កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ពិភពលោកកំពុងឈានមួយជំហ៊ាន ចូលទៅក្នុងជម្លោះនៃការប្រើប្រាស់ គ្រាប់បែកនុយក្លេអ៊ែរ។ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីកំពូលរបស់កូរ៉េខាងជើងរូបនេះ បានស្តីបន្ទោសចំៗទៅលើ សេចក្តីបំណងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ដើម្បីធ្វើការដោះដូររបបដឹកនាំ នៅកូរ៉េខាងជើងដែលជាមូលហេតុ ក្នុងការបង្កភាពតានតឹង។ លោកក៏បានចោទប្រកាន់អាមេរិកដែរថា បានព្យាយាមបង្កើនវត្តមានយោធា នៅក្នុងតំបន់តាមរយៈការដាក់ពង្រាយ យន្តហោះដែលអាចបំពាក់អាវុធនុយក្លេអ៊ែរ...
ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅក្នុងវេទិការធុរកិច្ច ឆ្នាំ២០២៣ រៀបចំឡើង ដោយសមាគមឧកញ៉ាកម្ពុជា ស្តីអំពីការវិនិយោគនៅកម្ពុជា អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានចែករំលែកបទពិសោធន៍ខ្លះៗនៃការវិនិយោគទុន លើបដិសណ្ឋាគារកិច្ច។ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា វិស័យទេសចរណ៍ និងបដិសណ្ឋាគារកិច្ចសព្វថ្ងៃ...
បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងធ្វើការបោះបង់ការទាមទាររបស់ខ្លួន ជាមួយនឹងទឹកដីដែលបានបាត់បង់ ទៅឲ្យប្រទេសរុស្សីជាថ្នូរនឹងការ ចូលជាសមាជិករបស់ អង្គការណាតូជាផ្លូវការ។ យោងតាមការចេញផ្សាយរបស់ RT ដោយបញ្ជាក់ថានេះគឺជា ការអះអាងដោយលេខាផ្ទាល់ របស់អគ្គលេខាធិកាអង្គការ សហប្រជាជាតិលោក Stian Jenssen បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ។ សេចក្តីថ្លែងការណ៍របស់លោក Jenssen បានបញ្ជាក់ថា លោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់ ហើយរដ្ឋាភិបាលទីក្រុងគៀវ...
បរទេស៖ អ្នកនាំពាក្យរបស់កងកម្លាំងទ័ពអាកាស របស់ប្រទេសរុស្សីលោក Yury Ignat បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន របស់រដ្ឋអាមេរិកថា បច្ចុប្បន្នអ៊ូយក្រែនកំពុងជួបបញ្ហាលំបាកខ្លាំង ក្នុងសមត្ថភាពការពារនឹង រារាំងមីស៊ីលរបស់ប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT ចំពោះបញ្ហានេះបានបញ្ជាក់ថា មីស៊ីលរបស់រុស្សីមានសមត្ថភាពខ្ពស់ ដែលអាចផ្លាស់ប្តូរទីតាំងវាយប្រហារ ត្រឹមតែរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ដែលវាបានធ្វើឲ្យមានបញ្ហាលំបាកខ្លាំងមែនទែន ចំពោះប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ មន្ត្រីអ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ទៀតថាពេលនេះ យោធារុស្ស៊ីកំពុងប្រើយុទ្ធសាស្ត្រទំនើបជាងមុន ដោយ...
ភ្នំពេញ ៖ ក្នុងទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្តង់ដារម្ហូបអាហារជួយ សង្គ្រោះជីវិតដែលនៅព្រឹកថ្ងៃ១៦ សីហានេះ កម្ពុជាបានរៀបចំឡើងដែរនោះ ត្រូវបានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ជំងឺបណ្តាលមកពីម្ហូបអាហារ គឺជាបញ្ហាប្រឈមសុខភាព សាធារណៈនៅទូទាំងតំបន់ រួមទាំងកម្ពុជាផងដែរ ។ ក្នុងពិធីនេះ...
ភ្នំពេញ៖ សំណាងទ្វេដងបានជួបទាំង Idol និងឈ្នះរង្វាន់ម៉ូតូពី EXPREZ! សំណាងហួសសម្រាប់បងប្រុស ជាអ្នកលក់បន្តតាមរទេះ ដែលមានឈ្មោះ ធី សំណាង លក់ភេសជ្ជៈនៅផ្លូវវេងស្រេង ដែលបានទិញប៉្រូមូសិនពីភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី ហើយបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ១គ្រឿង។ បងប្រុស ធី សំណាង...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងនីតិកាលទី៧នេះ អាជ្ញាធរ ពិតជាបន្ដយកចិត្តទុកដាក់ប្រមូលសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយទាន់ពេលវេលា។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅក្រុងបាត់ដំបង នាថ្ងៃទី១៦ សីហា...