បរទេស៖ Yars ICBM ឬមីស៊ីលផ្លោងឆ្លងទ្វីប គឺជាមីស៊ីល នុយក្លេអ៊ែរទំនើប ដែលត្រូវបានរចនាឡើង ដើម្បីបាញ់ចេញពីវេទិកាចល័ត ឬបាញ់ចេញពីរថយន្ត ។ បង្កើតឡើងដោយរុស្ស៊ី មីស៊ីលនេះត្រូវបានបំពាក់ ដោយយានជំនិះដែលអាចកំណត់គោលដៅ ដោយឯករាជ្យជាច្រើន (MIRVs) ដែលអាចបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ជាច្រើនទៅកាន់គោលដៅផ្សេងៗគ្នា ជាមួយនឹងភាពត្រឹមត្រូវច្បាស់លាស់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែសីហា...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កំពុងស្វែងរកបេក្ខភាពថ្មីម្នាក់ ដើម្បីមកជំនួសតំណែង របស់លោករដ្ឋមន្ត្រីការពារជាតិ បច្ចុប្បន្ន Aleksey Reznikov នេះបើយោងតាមប្រភពពត៌មាន ក្នុងស្រុកមួយបានចេញផ្សាយ កាលពីថ្ងៃម្សិលមិញនេះ។ ប្រភពដដែលបានគូសបញ្ជាក់ថា លទ្ធភាព នៃការបណ្តេញលោក Reznikov ចេញពីតំណែងគឺមានកម្រិតខ្ពស់ ហើយមកទល់ពេលនេះ មានបេក្ខភាពថ្មីចំនួន២រូបហើយ...
កណ្ដាល៖ ក្នុងឱកាសអញ្ជើញបើកពិធីផ្សព្វផ្សាយ ការអនុវត្តរបបសន្ដិសុខសង្គម សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃ ប.ស.ស. បានថ្លែងថា៖ គោលនយោបាយ ជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ប.ស.ស. បើកផ្ដល់ជូនជាបីដំណាក់កាល ដែលស្មើនឹងចំនួន ១៥លើក។ លោកបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្ដថា៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ប្រកាសដំឡើងកម្រិត នៃការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមខាងលើ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ សមាជិក ប.ស.ស. ជាស្រ្តីបានទទួលប្រាក់ឧបត្ថម្ភពិនិត្យផ្ទៃពោះមុនសម្រាលមានចំនួន ១៣៧នាក់, ទទួលប្រាក់ឧបត្ថម្ភពិនិត្យសុខភាពក្រោយ សម្រាលមានចំនួន៣០នាក់ និងទទួលប្រាក់ឧបត្ថម្ភ ពេលចាក់វ៉ាក់សាំងកូនមានចំនួន ១២នាក់។ បន្ថែមពីនេះ បងប្អូនកម្មករនិយោជិតជាស្រ្តីទាំងអស់ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស. នឹងទទួលបានប្រាក់បំណាច់មាតុភាព ចំនួន ៧០ភាគរយ នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃ និងអត្ថប្រយោជន៍ផេ្សងៗជាច្រើនទៀតពី ប.ស.ស.។ លោកបណ្ឌិតអគ្គនាយករង បានបញ្ជាក់ទៀតថា៖ ដើម្បីធានាគោលការណ៍ទូទៅ នៃប្រព័ន្ធសន្តិសុខសង្គម លើទស្សនាទាននៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម និងធានាបាននូវសន្តិសុខប្រាក់ចំណូល ប.ស.ស. បានសម្រេចបន្ថែមអត្ថប្រយោជន៍ក្នុងផ្នែកថែទាំសុខភាព គឺការផ្ដល់វិភាជន៍បូជាសពចំនួន ២លានរៀល និងបានកែសម្រួលវិភាជន៍បូជាសពក្នុងផ្នែកហានិភ័យការងារពី ៤លានរៀល ទៅ១០លានរៀលផងដែរ។ ក្នុងឱកាសជាមួយគ្នានេះ លោក ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ក្នុងខេត្តកណ្តាល ដែលទើបបើកថ្មីៗ ឬបើកយូរហើយ តែមិនទាន់បានចុះបញ្ជី ត្រូវប្រញ៉ាប់ទៅចុះបញ្ជីជាមួយ ប.ស.ស. ដើម្បីឱ្យកម្មករនិយោជិតក្លាយជាសមាជិក ប.ស.ស. ចៀសវាងខាតបង់អត្ថប្រយោជន៍ របបសន្តិសុខសង្គម ពិសេសចំពោះសហគ្រាសដែលបានចុះបញ្ជី រួចត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន នឹងត្រូវចូលរួមសហការ រាល់សកម្មភាពដែលក្រុមការងារ ប.ស.ស. ដែលបានចុះទៅផ្សព្វផ្សាយបញ្រ្ជាបចំណេះដឹង អំពីអត្ថប្រយោជន៍ របបសន្ដិសុខសង្គម និងចំណេះដឹងផ្សេងៗទៀត។ សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយការអនុវត្ត របបសន្ដិសុខសង្គមសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារខាងលើនេះ មានវត្តមានអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំមន្ទីរ តំណាងនាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាននិងតំណាងអង្គភាពពាក់ព័ន្ធ នានា សរុបប្រមាណជាង ៣០០នាក់ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅសាលប្រជុំសាលាខេត្តកណ្ដាល៕
បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា ប្រសិនបើ រដ្ឋាភិបាលទីក្រុងគៀវ នឹងបើកការចរចាគ្នាណាមួយនោះ ដាច់ខាតភាគី ខាងរុស្សី គឺមិនមែនជាលោក Vladimir Putin ឡើយ ។ យោងតាមការចេញផ្សាយ របស់ RT...
អាមេរិក បានផ្សាយអត្ថបទនា ពេលចុងក្រោយនេះ ដោយលាតត្រដាង អំពីរដ្ឋាភិបាលអាមេរិក ដែលបានលូតដៃផ្ទាល់ដល់កិច្ចការផ្ទៃក្នុង របស់ប្រទេស ប៉ាគីស្ថាន ហើយគ្រោងដកហូតមុខតំណែង នៃនាយករដ្ឋមន្ត្រី ដោយសារមិនពេញចិត្ត ចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលដឹកនាំដោយ លោក Imran Khanអតីតនាយករដ្ឋមន្ត្រី និងជាប្រធានបក្សសកម្មភាព យុត្តិធម៌ប៉ាគីស្ថាន ដែលបានចាត់វិធានការ អព្យាក្រឹតការទូត ចំពោះការប៉ះទង្គិច រវាងរុស្ស៊ីនិងអ៊ុយក្រែន...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា ក្នុងនាមមន្ត្រីនគរបាលជាតិ ត្រូវផ្លាស់ប្តូឥរិយាបថ និងបម្រើប្រជាពលរដ្ឋដោយលក្ខណៈទន់ភ្លន់ ហើយត្រូវដឹងសុខទុក្ខពីប្រជាពលរដ្ឋ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី របស់ស្នងការដ្ឋាន នគរបាលខេត្តតាកែវ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា ក្នុងនាមកងកម្លាំង...
បរទេស ៖ រដ្ឋាភិបាលទីក្រុង Tallinn បានប្រកាសនឹងផ្គត់ផ្គង់ កញ្ចប់យោធាថ្មី ដែលមានកាំភ្លើងខ្លី ប្រមាណជា១៥០ដើមបូក រួមទាំងគ្រាប់កាំភ្លើងមួយចំនួនផង ទៅឲ្យប្រទេសអ៊ុយក្រែន ។ កញ្ចប់ជំនួយយោធាថ្មី ដែលប្រកាសឡើង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Hanno Pevkur កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយក្នុងនោះកញ្ចប់ថវិកា បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់រដ្ឋមន្ត្រីទាំងអស់។...
បរទេស៖ប្រទេសអ៊ីរ៉ង់ បានដាក់ក្តីសង្ឃឹមថា ប្រទេសក្នុងប្លុក BRICS នឹងសម្រេចចិត្តក្នុងការផ្តល់សមាជិក ភាពរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូល នាទីក្រុង Johannesburg ហើយក្នុងនោះតាមរយៈការគាំទ្រ ជាពិសេសដោយម្ចាស់ផ្ទះ អ្នករៀបចំកិច្ចប្រជុំឆ្នាំនេះ ។ យោងតាមការចេញ ផ្សាយ របស់RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានពោលថា៖ពួកយើងសង្ឃឹមថា នឹងអាចទទួលបានឱកាស ចូលជាសមាជិកភាព ហើយវានឹងត្រូវបានពន្លឿនក្រោមការគាំទ្រ ដ៏រឹងមាំដែលយើងសង្ឃឹមថា នឹងទទួលបានពីអាហ្វ្រិកខាងត្បូង...
ភ្នំពេញ ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃ១១ សីហានេះ បានទទួលការជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកឧត្តមសេនីយ៍ឯក SURASAK PHUTTASUWAN ប្រធាននាយកដ្ឋានកិច្ចការព្រំដែន និងជាប្រធានលេខាធិការដ្ឋានGBC នៃប្រទេសថៃ ៕
វ៉ាស៊ីនតោន៖ World Politics Review បានរាយការណ៍ថា លើសពីពេលណាៗទាំងអស់ សាធារណជនអាមេរិក ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញ ដើម្បីជំរុញសភា និងរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមលើភេរវកម្ម ជារៀងរហូត។ អត្ថបទដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទថា “អ្នកជំនាញបានខិតខំអស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដើម្បីសាកសួរការសន្មត់របស់ទីក្រុងវ៉ាស៊ីនតោន និងជូនដំណឹងអំពីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយអំពើជ្រុលនិយមដោយហិង្សានៅបរទេស”។ ប្រភពបានឲ្យដឹងថា “អ្នកខ្លះបានមើលពីរបៀបដែលស្លាក “ភេរវករ” ប៉ះពាល់ដល់ការវិភាគ និងការយល់ដឹងអំពីអ្នកប្រព្រឹត្តអំពើហឹង្សា...