ឯកឧត្ត ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ , ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ សូមសម្ដែងការអបអរសាទរនិងគោរពជូនពរ ចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា...
ភ្នំពេញ ៖ ភ្លាមៗនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យចាត់តាំងលោកបណ្ឌិតហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ។ ការចេញព្រះរាជក្រឹត្យពីព្រះប្រមុខរដ្ឋនេះ ត្រូវបានផ្សព្វផ្សាយ ក្នុងបណ្តាញតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមសម្ដែងការអបអរសាទរនិងគោរពជូនពរ ចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា...
ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានពាំនាំនូវអនុសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយបានជំរុញ ឲ្យគណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញ បន្តការសហការ ជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច របស់រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោត នៅពេលក្រោយៗទៀតទទួលបានជោគជ័យ ខណៈការបោះឆ្នោ នៅឆ្នាំ២០២៣នេះ ទទួលបាននូវភាពជោគជ័យរួចហើយក៏ដោយ។ នេះបើយោងតាម...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងបុគ្គលិកនិយោជិកទាំងអស់ សូមសម្ដែងការអបអរសាទរនិងគោរពជូនពរ ចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្ដេជ្ញាបំពេញបេសកកម្មជាយករដ្ឋមន្ដ្រី ប្រកបដោយវីរភាព សេចក្ដីស្មោះត្រង និងទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេសការពារជាដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញនៅកម្ពុជា។ តាមរយៈសារលិខិតថ្វាយព្រះមហាក្សត្រ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា...
ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្តែងថ្វាយនូវសេចក្តីអំណរព្រះគុណជាអនេកប្បការ និងដ៏ស្មោះស្ម័គ្របំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយនឹងការថ្វាយព្រះគុណនេះ លោកបណ្ឌិតហ៊ុន ម៉ាណែតថា គឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងជីវិតរបស់លោកដោយទទួលបានឱកាសដ៏វិសេសវិសោក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាទីស្នេហាដ៏ជ្រាលជ្រៅបំផុត នៅក្នុងមុខតំណែងដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។ តបនឹងព្រះរាជក្រឹត្យដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងលោកហ៊ុន ម៉ាណែតរៀបចំសមាសភាពរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានឲ្យដឹងថា សម្ដេចបានបន្តធ្វើជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅសម្ដេចឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រី ហើយនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣។ តាមរយៈសារតេឡេក្រាមនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្រោយចេញព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តីថ្មី សម្ដេចតេជោបានរៀបរាប់ថា សម្តេចសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា សម្តេចជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។ បើគិតដល់ថ្ងៃ២២...
បរទេស៖ រដ្ឋាភិបាលដែលធ្វើឡើងដោយរដ្ឋប្រហាររបស់ប្រទេសនីហ្សេ បានសន្យាថានឹងមាន “ការឆ្លើយតបយ៉ាងខ្លាំងក្លា និងភ្លាមៗ” ចំពោះការរំលោភបំពានណាមួយលើដែនអាកាសរបស់ប្រទេសនេះ ខណៈដែលប្រទេសនីហ្សេ ត្រៀមខ្លួនទប់ទល់នឹងអន្តរាគមន៍យោធាដ៏មានសក្តានុពលពីប្រទេសផ្សេងទៀត បន្ទាប់ពីថ្ងៃកំណត់ ដែលកំណត់ដោយសហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ដើម្បីឱ្យប្រគល់តំណែងដល់ប្រធានាធិបតី Mohamed Bazoum ឡើងវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ សមាជិកសភាអង់គ្លេស បានព្រមានប្រឆាំងនឹងការនាំចូលរថយន្តអគ្គិសនីរបស់ចិន ដោយអះអាងថា បច្ចេកវិទ្យាដែលបានបង្កប់នៅក្នុងរថយន្ត អាចត្រូវបានគេប្រើប្រាស់ដើម្បីឈ្លបយកការណ៍លើពលរដ្ឋ, នេះបើយោងតាមរបាយការណ៍នៅក្នុងកាសែត The Telegraph កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាមួយនឹងប្រទេសចិន នាំមុខគេក្នុងទីផ្សាររថយន្តអគ្គិសនី (EV)នៅលើពិភពលោក, រថយន្តចិនដែលមានតំលៃថោកត្រូវបានព្យាករណ៍ថា នឹងគ្របដណ្តប់លើការលក់រថយន្តរបស់ចក្រភពអង់គ្លេស។ ក្រុមសមាជិកសភាអង់គ្លេស...