ភ្នំពេញ៖ ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ PNN ដឹកនាំក្រុមការងារតារាល្បីៗ ប្រចាំប៉ុស្តិ៍ទូរទស្សន៍មកទស្សនា ដំណើរការផលិតភេសជ្ជៈរបស់រោងចក្រ ខ្មែរ ប៊ែវើរីជីស ហើយបានលាន់មាត់សរសើរថា ជារោងចក្រមានកម្រិតស្តង់ដារពិតមែន។ លោក សំ ឆាយា នាយករងគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN បាននិយាយឲ្យដឹងថា៖ “ខ្ញុំព្រឺសម្បុរតែម្តង ពេលដែលមកដល់រោងចក្រ ខ្មែរ ប៊ែវើរីជីស ដែលខ្មែរយើង ធ្វើបានប៉ុណ្ណឹងគឺអស្ចារ្យ ធ្លាប់តែមើលរោងចក្រនៅស្រុកគេឃើញបែបនេះ ឥលូវ ខ្មែរ ប៊ែវើរីជីស បានដើរដល់កម្រិតស្តង់ដារអន្តរជាតិហើយ ខ្ញុំសូមកោតសរសើរស្នាដៃខ្មែរ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើឱ្យតំណាងស្ថាបនិក «គណបក្សជាតិយើង» ដែលសរសេរជាអក្សរកាត់ គ.ជ.យ ត្រូវធ្វើការផ្លាស់ប្តូរឈ្មោះគណបក្សរបស់ខ្លួនឡើងវិញ ។ យោងតាមសេចក្ដីជម្រាបជូន លោក អ៊ឹម សូនិត តំណាង សា្ថបនិកគណបក្ស នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ទន្ទឹមនេះដែរ តំណាងស្ថាបនិកគណបក្ស ក៏ត្រូវបញ្ជាក់អត្ថន័យ...
វ៉ាស៊ីតោន៖ គេហទំព័រ Politico បានរាយការណ៍ដោយដកស្រង់ការស្ទង់មតិថ្មីមួយថា ទំនុកចិត្តសាធារណៈលើយោធាអាមេរិក បន្តធ្លាក់ចុះដោយឈានដល់ចំណុចទាបបំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍របាយការណ៍បានឲ្យដឹងថា “មានតែជនជាតិអាមេរិក ៦០ ភាគរយប៉ុណ្ណោះ ដែលបានសម្តែងនូវ “កិច្ចព្រមព្រៀងដ៏អស្ចារ្យ” ឬ “មានទំនុកចិត្តច្រើន” លើយោធា នៅក្នុងការស្ទង់មតិរបស់ Gallup ថ្មីៗនេះ ដែលធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែមិថុនា នោះគឺធ្លាក់ចុះពី ៦៤...
«ស្មារតីសាមគ្គីមិត្តភាព» គឺជាប្រភពដ៏សំខាន់នៅក្នុងកីឡា ហើយក៏ជាកម្លាំងជំរុញដ៏មានឥទ្ធិពលនៅក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំជូនដល់អ្នកបន្តវេនជំនាន់ក្រោយដែលកំពុងលូតលាស់នៅក្នុងថ្នាលបញ្ញវន្តប្រកបដោយឋាមភាពក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិងមិត្តភាពរវាងមនុស្សជាតិ។ ស្មារតីនេះបានដក់ជាប់ជានិច្ចក្នុងក្រអៅបេះដូងរបស់ប្រជាជាតិចិនតាំងពីរាប់ពាន់ឆ្នាំមកនេះ ហើយក៏ត្រូវបានរំលេចកាលពី៦២ឆ្នាំមុនរបស់លោក Paul Schleimer ស្ថាបនិកនៃសហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិបានចេញសេចក្តីប្រកាសស្តីពីកីឡាសាកលវិទ្យាល័យពិភពលោកដោយហៅថាជា «ការជួបជុំនៃមិត្តភាពដ៏អស្ចារ្យ» ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានសង្ឃឹមថា «យុវជនអាចមើលពិភពលោកចម្រុះពណ៌ និងអរិយធម៌ចម្រុះតាមក្រសែភ្នែកសមភាព បរិយាប័ន្ននិងមិត្តភាព រៀនសូត្រនិងក្រេបយកបទពិសោធពីគ្នាទៅវិញទៅមក ព្រមទាំងជំរុញសន្តិភាពនិងការអភិវឌ្ឍពិភពលោកតាមរយៈកម្លាំងយុវវ័យរបស់ខ្លួន»។ «ការគោរពតម្លៃមនុស្ស» គឺជាវប្បធម៌ចាក់ឫសគល់រាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិនបានចារឹកទុកនៅក្នុងគុណតម្លៃនៃការប្រកួតកីឡាទាំងអស់ហើយកាន់តែសកម្មនៅក្នុងស្មារតីរបស់យុវជនដែលជានិស្សិតនៅតាមសាកលវិទ្យាល័យនានាសរុបចំនួន៦៥០០នាក់ដែលមកពី១១៣ប្រទេសនិងតំបន់បានចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យលើកទី៣១នេះដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ។ ទស្សនៈផ្តល់តម្លៃមនុស្សបានក្លាយជាសេចក្តីប្រកាសនិងវត្ថុបំណងនៃការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោកដូចនឹងប្រសាសន៍របស់លោក Xi...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធនមនុស្សនៅកម្ពុជា ។ ក្នុងឱកាសអនុញ្ញាតឱ្យនិស្សិតជ័យលាភី ២៤រូប មកពីក្រសួង/ស្ថាប័ន ចំនួន១៥ ដែលប្រលងជាប់អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (Japan Development Scholarship...
ភ្នំពេញ ៖ ក្រោយផ្លូវជាតិលេខ៧៦ ស្ថិតនៅត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ប្រវែងបណ្ដោយជាង១០ម៉ែត្រ ត្រូវបានបាក់ស្រុតចុះដោយសារតែមេឃភ្លៀងខ្លាំងកាលពីរាត្រីថ្ងៃ១ សីហា ធ្វើឲ្យផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើរនោះ មន្ទីរសាធារណៈការ និងជញ្ជូនបានសហការជាមួយមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តមណ្ឌលគិរី បាននិងកំពុងធ្វើការឈូសឆាយផ្លូវវាងហើយ សម្រាប់បំពេញតម្រូវការពលរដ្ឋ ។ នេះបើតាមផេករបស់រដ្ឋបាលខេត្តមណ្ឌលគិរីនារសៀលថ្ងៃ២ សីហា ។ ជាមួយគ្នានេះដែរ...
WARSAW ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានឲ្យដឹងថា ក្រសួងការបរទេស អ៊ុយក្រែន បានធ្វើ “កំហុសមួយ” ដោយកោះហៅ ឯកអគ្គរដ្ឋទូតប៉ូឡូញ ។ លោក Morawiecki បានសរសេរថា “ដោយសារការគាំទ្រដ៏ច្រើន ដែលប៉ូឡូញផ្តល់កម្ចីដល់អ៊ុយក្រែន កំហុសបែបនេះមិនគួរកើតឡើងទៀតនោះទេ” ។ កាលពីថ្ងៃអង្គារ...
វ៉ាស៊ីនតោន៖ Fitch Ratings កាលពីថ្ងៃអង្គារបានបន្ទាបចំណាត់ ថ្នាក់ឥណទានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយកត់សម្គាល់ថា សុខភាពសារពើពន្ធ របស់ខ្លួនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដោយសារវាប្រឈមនឹងបន្ទុកបំណុលកើនឡើង។ ការវាយតម្លៃត្រូវបានកាត់បន្ថយ មួយចំនុចទៅ AA+ ពី AAA ខ្ពស់បំផុត ដែលអាចធ្វើទៅបានដោយ ជំរុញឱ្យមានប្រតិកម្មភ្លាមៗ ពីរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានអញ្ជើញមន្ត្រីការទូតកំពូលរបស់ចិនលោក វ៉ាង យី ជាផ្លូវការទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោក ត្រូវបានចូលកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសវិញ កាលពីសប្តាហ៍មុន នេះបើតាមមន្ត្រីក្រសួងការបរទេស។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោក Matthew Miller បានឱ្យដឹងថា ការអញ្ជើញនេះ ត្រូវបានបន្តក្នុងអំឡុង ពេលកិច្ចប្រជុំអ្នកការទូតជាន់ខ្ពស់ នៃប្រទេសទាំងពីរ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានអះអាង ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា “សពប្អូនស្រីខួច ត្រូវបានរកឃើញហើយ” ។ ការរកឃើញនេះ នៅថ្ងៃទី២ សីហា ក្រោយពីលោក បានដឹកនាំកងកម្លាំង មានសមត្ថកិច្ចចុះស្វែងរកអស់ រយៈពេលប្រមាណជា ៣ថ្ងៃកន្លងមកនេះ ។ ក្រោយបាត់ខ្លួនភ្លាមៗ របស់យុវតីខាងលើនេះ...