ភ្នំពេញ ៖ រដ្ឋបាលខេត្តមណ្ឌលគីរី បានប្រកាសផ្អាកជាបណ្តោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង បណ្តាលឲ្យមានការបាក់ស្រុតផ្លូវ។ តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគីរី នាថ្ងៃ១ សីហា បានឲ្យដឹងថា «បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឲ្យមានជំនន់ទឹកភ្លៀង ដោយទឹកបានហូរ ច្រោះបណ្តាលឲ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ គីឡូម៉ែត្រលេខ៩១ ដល់...
ប៉េកាំង៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់ចំនួន១១នាក់បានស្លាប់ និង២៧នាក់កំពុងបាត់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងដោយបានបោកបក់មកលើទីក្រុងប៉េកាំង ដោយបង្កជាគ្រោះជំនន់ទឹកភ្លៀងដែលបានជន់លិចផ្លូវ និងសង្កាត់ដែលលិចលង់ដោយល្បាប់ភក់ ។ព្យុះ Doksuri ដែលជាអតីតព្យុះទីហ្វុងដ៏ខ្លាំងក្លា បានបោកបក់ឆ្ពោះទៅភាគខាងជើងនៃប្រទេសចិន ចាប់តាំងពីថ្ងៃសុក្រ នៅពេលគ្រាដែលព្យុះនេះបានវាយប្រហារខេត្ត Fujian ដែលស្ថិតនៅភាគខាងត្បូង បន្ទាប់ពីបានបោកបក់ជាលើកដំបូងឆ្លងកាត់ប្រទេសហ្វីលីពីន ។...
សម្ដេច ទៀ បាញ់ ៖ វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប បានធ្វើឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា- ចិន កាន់តែស៊ីជម្រៅhttps://dap-news.com/?p=349092 ADB អនុម័តប្រាក់កម្ចី ១០០លានដុល្លារ លើកកម្ពស់សមត្ថភាព កម្លាំងពលកម្មរបស់កម្ពុជាhttps://dap-news.com/?p=349136 ផ្នែកខ្លះ នៃកំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ត្រូវបានកាត់ផ្តាច់ ដោយជំនន់ទឹកភ្លៀងhttps://dap-news.com/?p=349120 គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ...
អ្នកគ្រូ មាស មូលី ជាអតីតគ្រូបង្រៀនអក្សរសាស្ត្រខ្មែរនៅសាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ និងបានប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានស្ថិតនៅក្នុងបុរីអ័រគីដេ ផ្លូវ២០០៤ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយពេលបានទទួលដំណឹងដ៏សោកសៅនេះ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម មានទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារថា ទូកគ្មានមនុស្សបើកនៅសមុទ្ររបស់អ៊ុយក្រែន បានប៉ុនប៉ងវាយប្រហារមកលើនាវារុស្ស៊ី ពីរគ្រឿងដែលមានភារកិច្ចត្រួតពិនិត្យការរុករកនៅភាគនិរតីនៃសមុទ្រខ្មៅ ដែលមានចម្ងាយប្រហែល ៣៤០ គីឡូម៉ែត្រពីទីក្រុង Sevastopol ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍ខ្លីរបស់យោធារុស្ស៊ីថា “យប់មិញ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបានធ្វើការប៉ុនប៉ងមិនជោគជ័យ ក្នុងការវាយប្រហារលើនាវាល្បាត Sergey Kotov...
តាកែវ៖ បើតាមរបាយការណ៍លទ្ធផលបឋម ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តតាកែវ កាលពីថ្ងៃទី២៣ កក្កដា បានឱ្យដឹងថា ស្រុកសំរោង ឈរលំដាប់លេខ១ ក្នុងចំណោមស្រុក/ក្រុង ទាំង១០ ក្នុងខេត្តតាកែវ ដែលមានកំណើន ១២០.៣៦២% សំឡេងគាំទ្រ គណបក្សប្រជាជនកម្ពុជា។
បរទេស៖ បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ លោក ស្រែថា ថាវីស៊ីន បានប្រកាសនៅថ្ងៃអង្គារថា លោកនឹងមិនស្វែងរកការលុបចោល ឬកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលជាច្បាប់ប្រមាថព្រះមហាក្សត្រនោះទេ ប្រសិនបើសភាអនុម័តការតែងតាំងលោកជានាយករដ្ឋមន្ត្រី។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបសលោកស្រែថា ថា “ប្រសិនបើគណបក្សភឿថៃតែងតាំងខ្ញុំក្នុងអំឡុងពេលបោះឆ្នោតសភានៅជុំបន្ទាប់ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីនោះ...
តូក្យូ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ថា ជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយមនុស្សរាប់ម៉ឺននាក់ត្រូវបានណែនាំឱ្យជម្លៀសចេញផ្ទះរបស់ពួកគេនៅថ្ងៃអង្គារនេះ ខណៈដែលព្យុះទីហ្វុង Khanun ដែលមានកម្លាំងខ្លាំងបានបោកបក់មកកាន់ដែនកោះ អូគីណាវ៉ា (Okinawa) របស់ប្រទេសជប៉ុន ដោយគំរាមកំហែងដែលមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងខ្យល់បក់បោកខ្លាំងរហូតដល់ថ្ងៃព្រហស្បតិ៍ ។ ក្រុមអ្នកស្រុកដែលរស់នៅក្នុងខេត្តត្រូពិចមួយត្រូវបានគេណែនាំឱ្យជម្លៀសខ្លួននៅគ្រាដែលព្យុះខាងលើនេះ នឹងមានការព្យាករណ៍អំពីកម្លាំងខ្យល់បក់បោករហូតដល់១៤៥ម៉ាយក្នុង១ម៉ោង បានរំកិលខ្លួនបន្តិចម្តងៗទៅតំបន់ភាគពាយព្យ ដោយមានមនុស្សយ៉ាងហោចណាស់មនុស្ស២០.០០០នាក់ដែលរងផលប៉ះពាល់នៅក្នុងទីក្រុង Naha...
ថ្ងៃទី ២៨ ខែកក្កដា ពិធីបើកការប្រកួតកីឡាសកលវិទ្យាល័យពិភពលោករដូវក្តៅ លើក ទី ៣១ បានប្រារព្ធនៅក្រុង Chengdu ខេត្ត Sichuan ក្រោមអធិបតីភាព លោក Xi Jinping ប្រធានរដ្ឋចិន ។ អត្តពលិកចំនួន ៦៥០០ នាក់ដែលមកពី ១១៣ ប្រទេសនិងតំបន់បានចូលរួមការប្រកួត...
លោកXiJinpingផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារបង្ការគ្រោះទឹកជំនន់និងជួយសង្គ្រោះគ្រោះមហន្តរាយ ដោយតម្រូវឱ្យរុករកនិងជួយសង្គ្រោះអ្នកបាត់ខ្លួននិងអ្នកត្រូវជាប់គាំងដោយពេញទំហឹង កាត់បន្ថយការស្លាប់និងរងរបួសឱ្យដល់កម្រិតទាបបំផុត ហើយធានាការពារពីសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននិងស្ថិរភាពសង្គមទាំងមូលដោយពេញទំហឹងលោកXi Jinpingអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារបង្ការគ្រោះទឹកជំនន់ និងជួយសង្គ្រោះគ្រោះមហន្តរាយ។ លោកXi Jinpingបានចង្អុលបង្ហាញថា នាពេលថ្មីៗនេះ ដោយសាររងឥទ្ធិពលពីព្យុះទីហ្វុងDusurui បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើងប្រទេសចិននិងតំបន់Huanghuaiជាដើម ជាហេតុបង្កឲ្យមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្នែកភូគព្ភសាស្ត្រ ហើយបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសនៅទីក្រុងប៉េកាំង និងខេត្តHebeiជាដើម។ លោកXi Jinpingបានតម្រូវឱ្យគ្រប់តំបន់រុករកនិងជួយសង្គ្រោះអ្នកបាត់ខ្លួននិងជាប់គាំងដោយពេញទំហឹង ធ្វើការងារព្យាបាលអ្នករងរបួសនិងជួយសម្រាលទុក្ខគ្រួសាររបស់ជនរងគ្រោះ កាត់បន្ថយការស្លាប់និងរងរបួសឱ្យដល់កម្រិតទាបបំផុត។ លោកXiJinpingបានគូសបញ្ជាក់ថា...