ព័ត៌មានអន្តរជាតិ

លោក XiJinping ផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារបង្ការគ្រោះ ទឹកជំនន់និងជួយសង្គ្រោះគ្រោះមហន្តរាយ

លោកXiJinpingផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារបង្ការគ្រោះទឹកជំនន់និងជួយសង្គ្រោះគ្រោះមហន្តរាយ ដោយតម្រូវឱ្យរុករកនិងជួយសង្គ្រោះអ្នកបាត់ខ្លួននិងអ្នកត្រូវជាប់គាំងដោយពេញទំហឹង កាត់បន្ថយការស្លាប់និងរងរបួសឱ្យដល់កម្រិតទាបបំផុត ហើយធានាការពារពីសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននិងស្ថិរភាពសង្គមទាំងមូលដោយពេញទំហឹង
លោកXi Jinpingអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារបង្ការគ្រោះទឹកជំនន់ និងជួយសង្គ្រោះគ្រោះមហន្តរាយ។

លោកXi Jinpingបានចង្អុលបង្ហាញថា នាពេលថ្មីៗនេះ ដោយសាររងឥទ្ធិពលពីព្យុះទីហ្វុងDusurui បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើងប្រទេសចិននិងតំបន់Huanghuaiជាដើម ជាហេតុបង្កឲ្យមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្នែកភូគព្ភសាស្ត្រ ហើយបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសនៅទីក្រុងប៉េកាំង និងខេត្តHebeiជាដើម។

លោកXi Jinpingបានតម្រូវឱ្យគ្រប់តំបន់រុករកនិងជួយសង្គ្រោះអ្នកបាត់ខ្លួននិងជាប់គាំងដោយពេញទំហឹង ធ្វើការងារព្យាបាលអ្នករងរបួសនិងជួយសម្រាលទុក្ខគ្រួសាររបស់ជនរងគ្រោះ កាត់បន្ថយការស្លាប់និងរងរបួសឱ្យដល់កម្រិតទាបបំផុត។

លោកXiJinpingបានគូសបញ្ជាក់ថា ឥឡូវនេះជាដំណាក់កាលគន្លឹះសម្រាប់ការបង្ការគ្រោះទឹកជំនន់ គ្រប់តំបន់និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្លាំង បំពេញកាតព្វកិច្ចយ៉ាងមុតមាំ ដើម្បីធានាការពារសុវត្ថិភាពជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននិងស្ថិរភាពសង្គមទាំងមូលដោយពេញទំហឹង៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top