តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន ហៅកាត់ថា JMA បានឲ្យដឹងថា កម្តៅដ៏ក្តៅគគុកនៅតែបន្តគ្របដណ្តប់ នៅទូទាំងប្រទេសជប៉ុនគិតត្រឹមពីថ្ងៃសុក្រ ដោយចំនួនខេត្តដែលមានការជូនដំណឹង អំពីករណីក្តៅខ្លាំងបានឈានដល់ កម្រិតខ្ពស់បំផុតគឺ៤០អង្សាសេ ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា សីតុណ្ហភាព៣៨អង្សាសេ ឬខ្ពស់ជាងនេះ ត្រូវបានព្យាករណ៍នៅតំបន់ Kanto, Tokai,...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចាប់ផ្តើមបើកបង្រៀនថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ហើយ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ជាមួយនឹងការចាប់ផ្តើមបង្រៀននេះ សាកលវិទ្យាល័យ ក៏បានប្រកាសជ្រើសរើសនិស្សិតបន្ថែមទៀតចូលរៀនផងដែរ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២០០ដុល្លារ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
តំណាងពលរដ្ឋខ្មែរ រស់នៅទីក្រុងរិនតុននឹងទីក្រុងខិន រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកទាំងអស់ សូមប្រកាសគាំទ្រ ចំពោះប្រសាសន៍ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបញ្ជាក់យ៉ាងច្បាស់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹង ក្លាយជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ក្រៅតែពីក្បាលម៉ាស៊ីនរបស់រាជរដ្ឋាភិបាល មន្ដ្រីទាំងឡាយនៅតាមក្រសួង-ស្ថាប័ន្ធ គឺត្រូវរក្សាសទុកនូវឋានៈ និងតួនាទី នៅដដែល បន្ទាប់ពីលោកបណ្ឌិត ហ៊ុន ម៉ណែត ឡើងធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងពេលឆាប់ៗនេះ។ តាមរយៈសារសំឡេង នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) នៅក្នុងខេត្ត Punjab ដែលស្ថិតនៅភាគខាងកើត នៃប្រទេសប៉ាគីស្ថាន បានចាប់ខ្លួនភេរវករបានចំនួន ១៧នាក់ នៅក្នុងអំឡុងពេលប្រតិបត្តិការ ផ្អែកលើការស៊ើបការណ៍សម្ងាត់ ដែលបានរាយការណ៍ ។ នាយកដ្ឋាន CTD ប្រចាំនៅខេត្ត Punjab...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា បុគ្គលិកយោធាចំនួន៤នាក់បានបាត់ខ្លួន ក្រោយពីមានហេតុការណ៍ធ្លាក់ ឧទ្ធម្ភាគចក្រយោធាអូស្ត្រាលី១គ្រឿង ដោយបានធ្លាក់ចូលទៅក្នុងទឹកក្បែរកោះ Lindeman នៃឆ្នេរសមុទ្រ Queensland អស់រយៈពេលពេញ១យប់ ។ ក្រសួងការពារជាតិអូស្ត្រាលី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ឧទ្ធម្ភាគចក្រ MRH-90 Taipan របស់កងទ័ពអូស្ត្រាលីបានចូលរួម ក្នុងសកម្មភាពហ្វឹកហ្វឺននាពេលយប់ ដែលជាផ្នែកមួយនៃសមយុទ្ធ...
បរទេស៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល រុស្សី-អាហ្វ្រិក កាលពីថ្ងៃសុក្រម្សិលមិញ នាទីក្រុង St.Petersburg លោក Vladimir Putin បានប្រកាសថា រដ្ឋាភិបាលរុស្សី បានសម្រេចចិត្ត ក្នុងការលប់ចោលបំណុល ប្រមាណជាជាង២០ពាន់លានដុល្លារ ដែលប្រទេសជាច្រើន ក្នុងតំបន់អាហ្វ្រិកបានជំពាក់។ យោងតាមការចេញផ្សាយ របស់ RT លោកប្រធានាធិបតីរុស្សីរូបនេះ ក៏បានថែមទាំងប្រកាសផងដែរ ក្នុងការផ្គត់ផ្គង់ជំនួយបន្ថែមជាច្រើនទៀត...
បរទេស ៖ សំណើរមួយ ពីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ដើម្បីឲ្យប្រេស៊ីល ក្នុងការធ្វើបត្យាប័នចារកម្ម ជនជាតិរុស្សីម្នាក់ ទៅកាន់សហរដ្ឋអាមេរិកនោះ គឺត្រូវបានបដិសេធ។ យោងតាមការចេញ ផ្សាយរបស់ RT ក្រសួងយុត្តិធម៍ ប្រេស៊ីល បានបញ្ជាក់ថារដ្ឋាភិបាលប្រេស៊ីល បានសម្រេចចិត្តមិនព្រមធ្វើតាមការចង់បាន របស់អាមេរិកឡើយ ដោយនឹងបន្តរក្សានិងឃុំខ្លួន ចារកម្មរុស្សីរូបនេះ នៅក្នុងប្រទេសខ្លួន។ ក្រសួងយុត្តិធម៍ប្រេស៊ីល បានហៅញត្តិ...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា ប្រទេសរុស្សីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វែងរកដំណោះស្រាយបែបកាទូត នៅក្នុងវិបត្តិនៅប្រទេសអ៊ុយក្រែ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាទោះបីជា យ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងគៀវ និងក្រុមអ្នកគាំទ្ររបស់ខ្លួនទាំង នៅអាមេរិកនិងអង្គការណាតូទាំងអស់ បានបដិសេធមិនព្រមចរចា ជាមួយនឹងរុស្សីឡើយ។ លោកPutinបានប្រាប់មេដឹកនាំអាហ្រ្វិក ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរុស្ស៊ី – អាហ្វ្រិកនៅទីក្រុង St....
បរទេស៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ធនាគារពិភពលោកបានផ្ទេរប្រាក់ចំនួន ១,៥ ពាន់លានដុល្លារទៅឱ្យទីក្រុងគៀវ តាមរយៈការលើកកម្ពស់ឥណទាន ដែលត្រូវការចាំបាច់សម្រាប់ មូលនិធិទុកចិត្តអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនលោក Sergey Marchenko ត្រូវបានដកស្រង់សម្តីថា “មូលនិធិដែលបានលើកឡើង នឹងត្រូវបានតម្រង់ឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងការពង្រឹងសន្តិសុខសង្គមសម្រាប់ប្រជាជន”...