ព័ត៌មានអន្តរជាតិ

ណាតូ បដិសេធក្នុងការ ពិភាក្សាជាមួយនឹងរុស្ស៊ី

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា ប្រទេសរុស្សីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វែងរកដំណោះស្រាយបែបកាទូត នៅក្នុងវិបត្តិនៅប្រទេសអ៊ុយក្រែ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាទោះបីជា យ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងគៀវ និងក្រុមអ្នកគាំទ្ររបស់ខ្លួនទាំង នៅអាមេរិកនិងអង្គការណាតូទាំងអស់ បានបដិសេធមិនព្រមចរចា ជាមួយនឹងរុស្សីឡើយ។

លោកPutinបានប្រាប់មេដឹកនាំអាហ្រ្វិក ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរុស្ស៊ី – អាហ្វ្រិកនៅទីក្រុង St. Petersburg កាលពីថ្ងៃសុក្រថា ភាពខុសគ្នាទាំងអស់គួរតែត្រូវបានដោះស្រាយ នៅតុចរចាប៉ុន្តែបញ្ហានៅត្រង់ថា អ៊ុយក្រែនបែរជាបដិសេធ មិនព្រមធ្វើការចរចាទៅវិញ។

គួរឲ្យដឹងដែរថាមេដឹកនាំរុស្ស៊ីបានអះអាងថា ឫសគល់នៃជម្លោះរវាងទីក្រុងមូស្គូ និងគៀវ គឺ ដោយសារតែការបង្កើតឡើង នៃការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី ដោយសហរដ្ឋអាមេរិក និងណាតូហើយទោះបីជា យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនអង្គការណាតូ ក៏បានបដិសេធការចរចាលើបញ្ហាធានាសន្តិសុខ ស្មើភាពសម្រាប់ភាគីទាំងអស់ រួមទាំងរុស្ស៊ីផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top