ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានរិះគន់សហរដ្ឋអាមេរិក ចំពោះការពង្រឹងទំនាក់ទំនងយោធារបស់ខ្លួនជាមួយតំបន់តៃវ៉ាន់ របស់ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នៅពេលធ្វើអត្ថាធិប្បាយលើខ្លឹមសារ ដែលទាក់ទងនឹងកោះតៃវ៉ាន់ នៅក្នុងច្បាប់អនុញ្ញាតការពារជាតិរបស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤ និងកិច្ចព្រមព្រៀង ដែលទើបសម្រេចបានរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ នាពេលថ្មីៗនេះ ស្តីពីលទ្ធកម្មប្រព័ន្ធមីស៊ីលទៅអាកាសរបស់សហរដ្ឋអាមេរិកក្នុងតំបន់។ លោក Tan...
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរំលឹកខួបលើកទី៧០ នៃបទឈប់បាញ់សង្គ្រាមកូរ៉េ ដោយបន្ថែមថា វាមិនត្រូវបានគេដឹងភ្លាមៗនោះទេថាតើមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមក្នុងព្រឹត្តិការណ៍នោះទេ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ត្រូវបានគេរំពឹងថា នឹងចូលរួមសង្កេតការណ៍ក្បួនដង្ហែរ។ នេះជាលើកទីមួយហើយសម្រាប់តំណាងរដ្ឋាភិបាលរុស្ស៊ី ដែលចូលរួមក្នុងការដង្ហែក្បួនយោធាកូរ៉េខាងជើង ក្រោមការដឹកនាំរបស់លោក គីម...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន និងឥណ្ឌា បានសន្យារួមគ្នា ដើម្បីលើកកម្ពស់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាចក្ខុវិស័យគាំទ្រដោយប្រទេសជប៉ុន និងប្រទេស ដែលមានគំនិតដូចគ្នា ចំពេលមានការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងញូវដេលី រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងសមភាគីឥណ្ឌាលោក Subrahmanyam Jaishankar ក៏បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី រួមទាំងឧបករណ៍ការពារជាតិ និងការផ្ទេរបច្ចេកវិទ្យាផងដែរ។ កិច្ចពិភាក្សាទ្វេភាគីបានធ្វើឡើងនៅពេលដែលទីក្រុងតូក្យូ...
នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Zou Yun ពិធិការិនីនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនសួរថា ពិភពលោក នាពេលបុច្ចប្បន្នកំពុង ប្រឈមមុខនឹងកត្តា មិនប្រាកដប្រជានិងបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក ។ តើលោកសម្គាល់ឃើញថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើងដោយ លោកប្រធានរដ្ឋចិន Xi Jinping មានន័យអ្វីខ្លះ ?...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្បោង “ឃ” និងកញ្ចប់ “ឃពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀត ពីគណៈកម្មាការរាជធានី-ខេត្តរៀបចំបោះឆ្នោតទាំង២៥ ជាបណ្តើរ”ហើយ ។ ការទទួលនេះ បានធ្វើឡើងតាំងពីថ្ងៃ២៧ កក្កដា ហើយបន្តធ្វើដល់ថ្ងៃ២៩ កក្កដា ។ ២៩ កក្កដា ស្អែកនេះ...
បរទេស៖ សហរដ្ឋអាមេរិកបានដាក់ក្តីសង្ឃឹមថា រថក្រោះផលិតនៅអាមេរិកប្រភេទ Abrams នឹងដឹកជញ្ជូនទៅដល់ប្រទេសអ៊ុយក្រែន ជាលើកដំបូងក្នុងខែកញ្ញាខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT មន្ទីរប៉ង់តាហ្គោនបានអះអាងថា អំពីពេលវេលានេះហើយសង្ឃឹមថា រថក្រោះធុនធ្ងន់ទាំងនោះ នឹងអាចទៅទាន់ពេលវេលានៃ ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ប្រឆាំងរុស្សីតាមកាលកំណត់។ រថក្រោះមួយចំនួនដំបូងនឹងត្រូវបញ្ជូន ទៅប្រទេសអាល្លឺម៉ង់ក្នុងខែសីហាជាមុន ជាកន្លែងដែលពួកគេនឹង ឆ្លងកាត់ដំណាក់កាលនៃការជួសជុល ចុងក្រោយមុនពេលដឹកជញ្ជូនទៅអ៊ុយក្រែន នៅខែបន្ទាប់តាមរយៈការដកស្រង់សម្តី ពីមន្ត្រីដែលមិនបញ្ចេញឈ្មោះប្រាំមួយនាក់ ដែលដឹងពីការពិភាក្សានេះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ធនាគារជាតិនៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ហើយថាអ៊ុយក្រែន នឹងត្រូវការយ៉ាងហោចណាស់កញ្ចប់ហិរញ្ញវត្ថុ ជំនួយពីខាងក្រៅប្រមាណជា ៣៧ពាន់លានដុល្លារ ដើម្បីមកទប់ទល់នឹងចំណាយ យោធានៅក្នុងឆ្នាំក្រោយ។ មន្ត្រីជាន់ខ្ពស់របស់ ធនាគារជាតិអ៊ុយក្រែនបានអះអាងថា៖ ការគាំទ្ររបស់អន្តរជាតិនឹង នៅតែមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ របស់អ៊ុយក្រែនទាំងមូលនៅក្នុង រយៈពេលឆ្នាំប៉ុន្មានខាងមុខនេះ។ មន្ត្រីរូបនេះក៏បានសង្កត់ធ្ងន់ដែរ ទៅលើតម្រូវការសម្រាប់អ៊ុយក្រែន ក្នុងការបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF...
បរទេស៖ ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ត្រូវបានគេចាត់ទុកថា មានសមត្ថកិច្ចដើម្បីអាចប្រឈមមុខនឹង ការចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ នៅក្នុងតុលាការមនុស្សពេញវ័យក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក បន្ទាប់ពីគេបានចោទប្រកាន់ថា ក្មេងប្រុសរូបនេះ បានបាញ់សម្លាប់ម្តាយរបស់ខ្លួនឯង អំឡុងពេលមានជម្លោះ រឿងឧបករណ៍វីដេអូហ្គេមកាលពីខែវិច្ឆិកា ឆ្នាំមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sara...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធសព លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា ដែលបានទទួលមរណៈភាព ក្នុងជន្មា៦៩ឆ្នាំ...
បរទេស៖ សហរដ្ឋអាមេរិកកំពុងព្យាយាម ក្នុងការតាមដានប្រាក់ជំនួយ រាប់ពាន់លានដុល្លារ ដែលខ្លួនបានបញ្ជូនទៅ ទីក្រុងគៀវតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ដែលប្រសិទ្ធភាពអាចនឹងត្រូវ កាត់បន្ថយដោយអំពើពុករលួយ របស់រដ្ឋាភិបាល និងឯកជននៅអ៊ុយក្រែន។ នេះជាការរកឃើញថ្មីបំផុតរបស់ ការិយាល័យអធិការកិច្ចនៃ ក្រសួងការបរទេសសហរដ្ឋអាមេរិក (OIG)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា កំណែដែលបានកែសម្រួលឡើងវិញ...