ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត នៅតែរក្សាការដាក់ពិន័យ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំពោះមនុស្ស២១នាក់ ក្រោយពាក់ព័ន្ធទៅនឹងបទណែនាំ និងញុះញង់ឲ្យប្រជាពលរដ្ឋ បំផ្លាញសន្លឹកឆ្នោត ។ ថ្មីៗនេះ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់រយៈពេល២០ឆ្នាំ និងផាកពិន័យជាប្រាក់ចាប់ពី ១០ ទៅ១៥លានរៀល ចំពោះបុគ្គលទាំង២១នាក់ បន្ទាប់ពីពាក់ព័ន្ធទៅនឹងការញុះញង់ឲ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល កាលពីថ្ងៃបោះឆ្នោត នាថ្ងៃ២៣ កក្កដា។...
(ភ្នំពេញ) ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣៖ មហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យបំផុត “Global Unpacked” របស់កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Galaxy Z ស៊េរី ប្រចាំឆ្នាំ 2023 បានសម្ពោធជាផ្លូវការហើយនៅឯសណ្ឋាគារសុខាភ្នំពេញ។ ក្នុងកម្មវិធីសម្ពោធដ៏អស្ចារ្យមួយនេះ ក៏មានវត្តមានភ្ញៀវកិត្តិយស និង Influencer ល្បីៗជាច្រើនរូបអញ្ចើញចូលរួម ដែលក្នុងនោះយើងឃើញមានដូចជា៖...
បរទេស ៖ បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យមកពីក្រុម “Thammasat បាននិយាយថា នឹងមិនអត់ឱន” និង បានទាមទារឲ្យប្រគល់អំណាចទៅឲ្យពលរដ្ឋវិញ នៅថ្ងៃពុធ សប្តាហ៍ក្រោយនេះ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមនិស្សិត និងអ្នកគាំទ្រគណបក្ស ចលនាឆ្ពោះទៅមុខ ឬ Move...
បរទេស ៖ អតីតមេទ័ព ដែលបានធ្វើរដ្ឋប្រហារ និងផ្តួលរំលំរដ្ឋាភិបាល ជាប់ឆ្នោត របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពី ១៧ ឆ្នាំមុន ឥឡូវនេះលោកបានបង្ហាញការគាំទ្រ ការវិលត្រឡប់របស់លោកថាក់ស៊ីន មកកាន់ប្រទេសថៃវិញ ដោយមើលឃើញថា វាជាឱកាសដ៏ល្អ សម្រាប់ការផ្សះផ្សាជាតិ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧...
យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយធនាគារកណ្តាលកូរ៉េខាងត្បូង នាពេលថ្មីៗនេះឱ្យដឹងថា បើគណនាតាមអត្រាប្តូរប្រាក់ទីផ្សារ GDP របស់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំមុនគឺ ១.៦៧៣៣ ទី្រលានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី១៣ លើពិភពលោក ដោយធ្លាក់ចេញពីលំដាប់កំពូល ទាំង១០ម្តងទៀត បន្ទាប់ពីរំលងអស់រយៈពេល៣ឆ្នាំ ។ ទន្ទឹមនឹងនេះដែរ របាយការណ៍ ដែលចេញផ្សាយ ដោយធនាគារកណ្តាលកូរ៉េខាងត្បូង កាលពីខែឧសភា បានសម្រួលបញ្ចុះការប៉ាន់ប្រមាណ...
ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីផ្លូវការ នាជាងពាក់កណ្តាលខែសីហា ខាងមុខនេះ បានប្ដេជ្ញាចិត្តអនុវត្តឲ្យបាន នូវបណ្ដាំរបស់ពុក ដើម្បីការពារឲ្យខាង តែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តបែបនេះក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦...
ឧកញ៉ា ឃាង ពុទ្ធី សូមប្រកាសគាំទ្រ ចំពោះប្រសាសន៍ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបញ្ជាក់យ៉ាងច្បាស់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹង ក្លាយជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
ម៉ូស្គូ៖ ក្តីសង្ឃឹម របស់ប្រធានមន្ទីរបញ្ចកោណ លោក Lloyd Austin ក្នុងការឃើញយោធារុស្ស៊ី ងើបចេញពីសង្គ្រាមប្រូកស៊ី ជាមួយអង្គការណាតូ ក្នុងប្រទេសអ៊ុយក្រែន “ចុះខ្សោយ” បានបរាជ័យក្នុងការសម្រេចបាន ដោយរុស្ស៊ីបង្កើនការផលិតអាវុធ និងដាក់ប្រព័ន្ធអាវុធស្មុគស្មាញថ្មី ។ តើអ្វីជាអាថ៌កំបាំង របស់រុស្ស៊ី? កាសែត Sputnik បានប្រាប់ទៅកាន់អ្នកសង្កេតការណ៍ យោធាជើងចាស់ និងជាអ្នកនិពន្ធលោក...
ភ្នំពេញ ៖ ក្រោយពីបានបើកការដ្ឋាន សាងសង់ កាលពីដើមឆ្នាំ២០២០រួចមក អាកាសយានដ្ឋាន អន្ដរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប គ្រោងដាក់ឲ្យដំណើរ ការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ ។ តាមរយៈសេចក្ដីជូនដំណឹង របស់អាកាសចរស៊ីវិល ចេញផ្សាយនាពេលថ្មីៗនេះ គូសបញ្ជាក់ថា «អាកាសយានដ្ឋានអន្ដរជាតិថ្មី ដែលមានទីស្ថិត នៅស្រុកសូទ្រនិគម...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងបុគ្គលិកនិយោជិកទាំងអស់ សូមប្រកាសគាំទ្រ ចំពោះប្រសាសន៍ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបញ្ជាក់យ៉ាងច្បាស់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹង...