ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសថា ការិយាល័យបោះឆ្នោត នៅទូទាំងប្រទេសបានបើកដំណើរការ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ហើយ នៅការិយាល័យលេខ១៦៩៧ ក្នុងសាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ...
បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃសុក្រម្សិលមិញនេះ បានលើកឡើងថាលោកខាងលិចកំពុងមានភាពខកចិត្តយ៉ាងខ្លាង ចំពោះលទ្ធផលដែលជាប្រតិបត្តិការ វាយបករបស់ទីក្រុងគៀវ មកលើប្រទេសរុស្សី ហើយជាក់ស្តែងវាបានត្រឹមធ្វើឲ្យភាគខាងអ៊ុយក្រែន បានបន្តបាត់បង់និងខាតបង់យ៉ាងច្រើនទៅវិញ។ យោងតាមការចេញផ្សាយរបស់ RT កន្លងមករដ្ឋាភិបាលទីក្រុងគៀវ បានទទួលនូវអាវុធយុទ្ធភណ្ឌដ៏សំបូរបែបគ្រប់ប្រភេទ ពីលោកខាងលិចក្នុងប្រតិបត្តិការ វាយបកលើប្រទេសរុស្សី ប៉ុន្តែជាលទ្ធផលមិនមានអ្វីដែលគួរឲ្យរីករាយឡើយ ចំពោះអ៊ុយក្រែនផ្ទាល់និងក្រុមអ្នកគាំទ្ររបស់ខ្លួនក្នុងយុទ្ធនាការនេះ។ មេដឹកនាំកំពូលរបស់រុស្សីរូបនេះ ក៏បានកោតសរសើរចំពោះភាពក្លាហាន ការតាំងចិត្ត និងវិជ្ជាជីវៈរបស់ទាហាន...
បរទេស៖ប្រធានាធិបតីរុស្សីកាលពីថ្ងៃសុក្រម្សិលមិញនេះ បានអះអាងថាមេដឹកនាំជាច្រើនរូបរបស់ប៉ូឡូញកំពុងបានរៀបចំផែនការក្នុងការបង្កើតជាទំរង់ក្រោមរូបភាព ជាសម្ព័ន្ធមិត្តណាតូមួយ ដើម្បីអាចចូលជ្រៀតជ្រែកកិច្ចការងារជម្លោះនៅអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំរូបរុស្សីរូបនេះបានអះអាងថា ប្រសិនបើផែនការនេះបានសម្រេចចិត្តប៉ូឡូញដែលមានការចូលរួមពាក់ព័ន្ធទៅនឹងបញ្ហានេះរួចរាល់ពួកគេនឹងចាប់ផ្តើមរៀបចំផែនការបន្ទាប់គឺគ្រប់គ្រងទៅលើទឹកដីមួយចំនួនរបស់អ៊ុយក្រែននិងអាចទៅដល់ប្រទេសបេឡារូសទៀតផង។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី លោក Putin បាននិយាយដែរថា រដ្ឋាភិបាលនៅទីក្រុងគៀវ មានឆន្ទៈបន្តកាន់អំណាចជារៀងរហូត ព្រមទាំងមិនខ្វល់ទៅនឹងការលក់ប្រជាជនរបស់ខ្លួន ឬប្រគល់ទឹកដីអ៊ុយក្រែនទៅឱ្យ ម្ចាស់ដែលជាជនបរទេសនោះដែរ ។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំរុស្ស៊ីបានព្រមានថា ខណៈពេលដែលអ៊ុយក្រែនមានសិទ្ធិលក់ទឹកដីរបស់ខ្លួនតាមចិត្តដែលចង់ធ្វើនោះប៉ុន្តែ សម្រាប់ប្រទេសបេឡារូសវិញ...
បរទេស៖ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសបណ្តេញអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅប្រទេសអង់គ្លេសលោក Vadim Pristayko ចេញពីតំណែងហើយក្រោយពេលដែលេបុរសរូបនេះ បានធ្វើការរិះគន់មេដឹកនាំកំពូលអ៊ុយក្រែន ជាសាធារណៈកាលពីពេលថ្មីៗនេះ។ យោងតាមការចេញផ្សាយរបស់ RT លោក Pristayko ក៏នឹងត្រូវបានបណ្តេញចេញ ពីការងារជាតំណាងអចិន្ត្រៃយ៍អ្នកតំណាងឲ្យរដ្ឋាភិបាលទីក្រុងគៀវ ប្រចាំនៅអង្គការឃ្លាំមើលផ្លូវទឹកអន្តរជាតិឬ IMO ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងផងដែរ។ គួរឲ្យដឹងដែរថាការសម្រេចចិត្តបណ្តេញមន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើឡើងបន្ទាប់ពីមិនដល់២សប្តាហ៍ផងដែរ គាត់បានធ្វើការថ្លែងរិះគន់លោកប្រធានាធិបតី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើប ឱ្យដឹងថា គណៈរដ្ឋមន្ត្រីថ្មីនឹងបង្កើតឡើង មិនដឹងថានៅពេលណា គឺអាស្រ័យ នៅលើលទ្ធផលឆ្នោត ដែលមានសេនារីយោថា “សម្ដេចអាចបន្ត” ឬដែលមាន “នាយករដ្ឋមន្ត្រីថ្មី” ។ នេះបើយោងតាមហ្វេសប៊ុកផេករបស់សម្ដេចតេជោ ហ៊ុន សែន ។ នៅក្នុងជំនួបជាមួយ ប្រតិភូអ្នកសង្កេតការណ៍បោះ...
បរទេស៖ គណបក្សនយោបាយចំនួនបួន នៅក្នុងប្រទេសថៃបានប្រកាសថា នឹងមិនចូលរួមជាមួយក្រុមចម្រុះដែលដឹកនាំដោយភឿថៃនោះទេ ដរាបណាគណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward (MFP) នៅតែមាននៅក្នុងក្រុមនេះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្ស Bhumjaithai, គណបក្សUnited Thai Nation,...
បរទេស៖ ប៉ូលីសថៃបានចាប់ខ្លួនជនសង្ស័យជាជនបរទេសចំនួន៤នាក់ រួមទាំងប្រធានក្លឹបម៉ូតូ Outlaws នៅប៉ាតាយ៉ា ក្នុងការឆ្មក់ចូលពាក់ព័ន្ធនឹងឃាតកម្មទៅលើសមាជិកក្លឹបមួយរូបគឺលោក Hans Peter Walter Mack ដែលជាឈ្មួញកណ្តាលអចលនទ្រព្យអាល្លឺម៉ង់នៅស្រុក Nong Prue ដែលត្រូវបានគេសម្លាប់ដោយកាត់ជាកង់ៗញាត់ចូលធុងទឹកកក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គស្នងការរងនគរបាលជាតិថៃ...
តូក្យូ៖ ទីភ្នាក់ងារ Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញឲ្យដឹងថា ចំនួនអ្នកជំងឺកូវីដ-១៩ គិតជាមធ្យមនៅក្នុងចំណោម មន្ទីរពេទ្យដែលបានកំណត់នៅទូទាំងប្រទេសជប៉ុន បានកើនឡើងចំនួន៩សប្តាហ៍ជាប់ៗគ្នា ចាប់តាំងពីមេរោគនេះ ត្រូវបានបន្សោយអនុភាពប្រែក្លាយ ទៅជាប្រភេទជំងឺស្រដៀងគ្នានឹងជំងឺគ្រុនផ្តាសាយ តាមរដូវនៅក្នុងខែឧសភា ។ គិតជាមធ្យមនៅក្នុងចំណោមស្ថាប័នវេជ្ជសាស្រ្តប្រហែល៥.០០០កន្លែង គឺនៅថេរចំនួន១១.០៤ភាគរយនៅក្នុងសប្តាហ៍ចាប់ពីថ្ងៃទី១០ ខែកក្កដា យោងតាមទិន្នន័យដែលលើសពី១០ជាលើកដំបូងចាប់តាំងពីប្រព័ន្ធរាយការណ៍ត្រូវបានអនុវត្តកាលពីដើមខែឧសភា ។...
បរទេស៖ ជំនន់ទឹកភ្លៀង បានប៉ះពាល់ដល់ទីតាំង ជាច្រើនក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់។ ផ្លូវRatchadaphisek រងគ្រោះលិចខ្លាំងជាងគេ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បានវាយលុកតំបន់ ជាច្រើនក្នុងទីក្រុងបាងកក នៅម៉ោងប្រហែល ៩...