ព័ត៌មានអន្តរជាតិ

លោក Zelensky បណ្តេញមន្ត្រីកាទូតម្នាក់ ក្រោយបានរិះគន់លោកជាសាធារណៈកន្លងមក

រូបភាព៖ AFP

បរទេស៖ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសបណ្តេញអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅប្រទេសអង់គ្លេសលោក Vadim Pristayko ចេញពីតំណែងហើយក្រោយពេលដែលេបុរសរូបនេះ បានធ្វើការរិះគន់មេដឹកនាំកំពូលអ៊ុយក្រែន ជាសាធារណៈកាលពីពេលថ្មីៗនេះ។

យោងតាមការចេញផ្សាយរបស់ RT លោក Pristayko ក៏នឹងត្រូវបានបណ្តេញចេញ ពីការងារជាតំណាងអចិន្ត្រៃយ៍អ្នកតំណាងឲ្យរដ្ឋាភិបាលទីក្រុងគៀវ ប្រចាំនៅអង្គការឃ្លាំមើលផ្លូវទឹកអន្តរជាតិឬ IMO ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងផងដែរ។

គួរឲ្យដឹងដែរថាការសម្រេចចិត្តបណ្តេញមន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើឡើងបន្ទាប់ពីមិនដល់២សប្តាហ៍ផងដែរ គាត់បានធ្វើការថ្លែងរិះគន់លោកប្រធានាធិបតី Zelensky ជាសាធារណៈអំពីរបៀបនៃការចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូនៅក្នុងទីក្រុង​ Vilnius នៅថ្ងៃទី១១និងថ្ងៃទី១២ខែកក្កដាកន្លងមក។

នៅមុនពេលមកដល់ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអង្គការណាតូនេះក្តី ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងបែបមិនសប្បាយចិត្តទៅប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអះអាងថា ការសម្រេចចិត្តរបស់ណាតូមានភាពមិនច្បាស់លាស់ចំពោះសមាជិកភាពរបស់អ៊ុយក្រែន គឺជាសញ្ញានៃ ភាពទន់ខ្សោយរបស់ណាតូ៕ ប្រែសម្រួល៖ស៊ុនលី

To Top