ថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៣វេទិកា CMG លើកទី២ដែលសហការរៀបចំឡើង ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG)និងរដ្ឋបាលក្រុងសៀងហៃបានបើកធ្វើនៅទីក្រុងសៀងហៃក្រោមប្រធានបទ៖ បើកចំហបានផលប្រយោជន៍ ទាំងអស់គ្នានិងឈ្នះឈ្នះ—ពួតដៃជាមួយគ្នាឆ្ពោះទៅកាន់ទំនើបកម្ម។តំណាងជាង ២៣០រូបដែលមកពីអង្គភាពអន្តរជាតិទីភ្នាក់ងារសារព័ត៌មានជាតិនិងអន្តរជាតិសំខាន់ៗធនាគារខួរក្បាលនិងសហគ្រាសឆ្លងដែនជាដើមបានចូលរួមក្នុងវេទិកានេះដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ។ លោក Shen Haixiong អគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បាន ថ្លែងថាក្នុងផែនការមេដ៏អស្ចារ្យរបស់លោកXi Jinpingប្រធានរដ្ឋចិនដែលរួមបញ្ចូលគំនិតផ្ទួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្ទួចផ្តើមសន្តិសុខសកលនិងគំនិត ផ្តួចផ្តើមអរិយធម៌សកលការដែលពួតដៃជាមួយគ្នាដើម្បីជំរុញការអភិវឌ្ឍទំនើបកម្មជំរុញការវិវឌ្ឍរីចម្រើននៃអរិយធម៌មនុស្សជាតិគឺជាបេសកកម្មរបស់ប្រព័ន្ធ សារព័ត៌មាន។ លោក Ahmed Nadeem...
ភ្នំពេញ ៖ អង្គការហ្វ្រង់កូហ្វូនី ដែលជាប្រទេសនិយាយ ភាសាបារាំង បានអះអាងថា ការចូលរួមសង្កេតការណ៍ បោះឆ្នោតនៅកម្ពុជា ចូលរួមលើកកម្ពស់នីតិរដ្ឋ និងដំណើរការប្រជាធិបតេយ្យ ។ ការបញ្ជាក់នេះខណៈសម្តេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូបេសកកម្ម វាយតម្លៃការបោះឆ្នោត ហ្វ្រង់កូហ្វូនី ដឹកនាំដោយ លោក Desir Nyaruhirira ទីប្រឹក្សាអង្គការទទួលបន្ទុកកិច្ចការនយោបាយ...
រសៀលថ្ងៃទី ២០ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទីពីរ នៃគណៈកម្មការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចមជ្ឈិមចិនដើម្បីសិក្សាស្រាវជ្រាវអំពីការការពារដីស្រែនិងកែច្នៃប្រើប្រាស់ដីអំបិលនិងអាល់កាឡាំងនិងបញ្ហាផ្សេងទៀត។ លោក Xi Jinping បានគូសបញ្ជាក់ថា សន្តិសុខស្បៀងជាកិច្ចការចម្បងរបស់រដ្ឋ ហើយដីស្រែជាមូលដ្ឋានគ្រឹះនៃការបង្កបង្កើនផលស្បៀង ដូច្នេះត្រូវតែបង្កើនការការពារដីស្រែយ៉ាងប្រាកដប្រជា លើកកម្ពស់យ៉ាងពេញទំហឹង នូវគុណភាពដីស្រែ និងត្រួសត្រាយឱកាសខាងផលិតកម្មកសិកម្ម...
ភ្នំពេញ៖ កិច្ចប្រជុំផ្តល់ព័ត៌មាន ស្តីពីដំណើរការរៀបចំការបោះឆ្នោតសាកល នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានចរៀបចំធ្វើឡើង នាសណ្ឋាគារសុខា នៅល្ងាចថ្ងៃសុក្រ ទី ២១ ខែកក្កដា ឆ្នាំ២០២៣។ កម្មវិធីនេះ មានចូលរួមពីអ្នកសង្កេតការណ៍អន្តរជាតិ មកពី៦៥ប្រទេស និងមន្រ្តីពាក់ព័ន្ធកម្ពុជាផងដែរ។
ភ្នំពេញ ៖ មុនមួយថ្ងៃនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧(២៣ កក្កដា) មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានធ្វើការសម្ភាសន៍ជាមួយមតិមួយចំនួនពីបុគ្គលល្បីៗ ដើម្បីបញ្ចេញមតិការយល់ឃើញរបស់ខ្លួនជុំវិញការបោះឆ្នោតថ្នាក់ជាតិរបស់កម្ពុជានេះ ។ ដោយពួកគាត់ម្នាក់ៗអះអាងស្រដៀងគ្នាថា នឹងមានពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនឹងអញ្ជើញទៅការិយាល័យបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំដោយការពេញចិត្ត ។ ការបោះឆ្នោតលើកទី៧របស់កម្ពុជា ក្នុងឆ្នាំ២០២៣នេះ មាន១៨គណបក្សបានដាក់ពាក្យប្រកួតប្រជែងណ្តើមសន្លឹកឆ្នោតពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។ សម្រាប់ការបោះឆ្នោតនេះ គឺជាជោគវាសនារបស់កម្ពុជាដែលស្ថិតលើការសម្រេចចិត្តរបស់ពលរដ្ឋជាម្ចាស់ឆ្នោតចំពោះសន្លឹកឆ្នោត១សន្លឹករបស់គាត់គឺមានតម្លៃ ។ ចង់ដឹងថា តើមតិរបស់អ្នកវិភាគ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអ្នកនយោបាយមានការស្រដៀងយ៉ាងណានោះ...
តូក្យូ៖ ប្រទេសជប៉ុន បានដាក់កូរ៉េខាងត្បូងទៅក្នុងបញ្ជីដៃគូ ពាណិជ្ជកម្ម ដែលពេញចិត្ត របស់ខ្លួនបន្ទាប់ពីរយៈពេល ៤ឆ្នាំ ខណៈដែលទំនាក់ទំនង រវាងប្រទេសទាំងពីរបន្តប្រសើរឡើង បន្ទាប់ពីមានជម្លោះជាច្រើនឆ្នាំ ជុំវិញបញ្ហាសង្គ្រាម ។ ជាមួយនឹងការកែប្រែបទបញ្ជាគណៈរដ្ឋមន្ត្រី ដែលមានប្រសិទ្ធភាពក្នុងថ្ងៃតែមួយ ការនាំចេញភាគច្រើនទៅកាន់កូរ៉េខាងត្បូង មិនទាមទារការអនុញ្ញាតនោះទេ។ ប្រទេសនេះបានចូលរួមជាមួយប្រទេស ដែលពេញចិត្តចំនួន ២៦ ផ្សេងទៀតក្នុងបញ្ជីរួមទាំងប្រទេស អង់គ្លេស និងសហរដ្ឋអាមេរិក។...
បរទេស ៖ ក្រុមហ៊ុន ថាមពលរដ្ឋ របស់ប្រទេសរុស្សី Rosatom បានប្រកាសអំពីផែនការ ក្នុងការចាប់ផ្តើមជីក យកសារធាតុអ៊ុយរ៉ាញ៉ូម នៅក្នុងប្រទេស Nambia នៅឆ្នាំ២០២៩ និងផែនការ ជាច្រើនផ្សេងទៀត ។ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថា ត្រឹមគម្រោងក្នុងប្រទេស Nambia ប៉ុណ្ណោះរុស្សី...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីយប់ថ្ងៃទី២១ ខែកក្កដា រហូតដល់យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា តាមអនុលោមតាមមាត្រា...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សា ជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ប្រធានសភាម៉ាឡេស៊ីលោក តាន់ស្រ៊ី ដាតុចូហារី ប៊ីន អាប់ឌុល (Tan sri Dato Johari Bin Abdul) បានរួមអបអរសាទរ ពីដំណើរការបោះឆ្នោតនៅកម្ពុជា និងបានលើកឡើងថា ការបោះឆ្នោតនេះដើម្បីថែរក្សាសុខសន្តិភាព...
ភ្នំពេញ ៖ សម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីបន្តថែរក្សាការពារសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពាររបបរាជានិយម និងបន្តសម្រេចវឌ្ឍនភាពថ្មីៗ បន្ថែមទៀត ។ នាឱកាសអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តព្រៃវែង នាថ្ងៃទី២១...