ព័ត៌មានអន្តរជាតិ

រុស្សី បើកបង្ហាញ គម្រោង ថាមពល នុយក្លេអ៊ែរ ជាច្រើននៅអាហ្វ្រិក

ប្រភព ៖ AFP

បរទេស ៖ ក្រុមហ៊ុន ថាមពលរដ្ឋ របស់ប្រទេសរុស្សី Rosatom បានប្រកាសអំពីផែនការ ក្នុងការចាប់ផ្តើមជីក យកសារធាតុអ៊ុយរ៉ាញ៉ូម នៅក្នុងប្រទេស Nambia នៅឆ្នាំ២០២៩ និងផែនការ ជាច្រើនផ្សេងទៀត ។

យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថា ត្រឹមគម្រោងក្នុងប្រទេស Nambia ប៉ុណ្ណោះរុស្សី នឹងវិនិយោគប្រាក់ប្រមាណ ជា៥០០លានដុល្លារ ហើយសង្ឃឹមថា នឹងអាចទាញយកសារធាតុ អ៊ុយរ៉ាញ៉ូម បានទៅដល់៣០០០តោន ជារៀងរាល់ឆ្នាំ។

ក្រុមហ៊ុន ក៏បានបញ្ជាក់ទៀតដែរថា ក្រុមហ៊ុនក៏នឹងរៀបចំផែនការ ក្នុងការបញ្ចប់ទៅ នៃបេសកកម្មស្វែងរកប្រភពរ៉ែ ទាំងនេះនៅត្រឹមឆ្នាំ២០២៦ និងចាប់ផ្តើមជីករ៉ែ ឲ្យបាននៅត្រឹមឆ្នាំ២០២៩ ហើយពេលវេលាដែលអាចទាញរ៉ែ បានមានរហូតទៅ ដល់២៥ឆ្នាំ។

គួរឲ្យដឹងដែរថា ការរុករករ៉ែអ៊ុយរ៉ាញ៉ូម នៅក្នុងប្រទេសNambia នឹងត្រូវបានអនុវត្ត ដោយក្រុមហ៊ុន Headspring Investments ដែលជាផ្នែកមួយ នៃការកាន់កាប់រ៉ែអ៊ុយរ៉ាញ៉ូម អន្តរជាតិរបស់ Rosatom គឺ Uranium One Group ៕
ប្រែសម្រួល៖ស៊ុនលី

To Top