ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍ចំនួន ៣៣៣នាក់ មកពី៦៥ប្រទេស និងស្ថាបន័អន្តរជាតិដែលបាននិងកំពុងអញ្ជើញមកកាន់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ។ តាមរយៈតេឡេក្រាមនាថ្ងៃទី២០ កក្កដានេះ សម្ដេចតេជោបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិងស្ថាបន័អន្តរជាតិដែលបាននិងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ...
ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យន័រតុន មានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ បញ្ចប់ថ្នាក់សិក្សាវគ្គខ្លី ស្តីអំពី «វគ្គណែនាំនៃស្ថាបត្យកម្មអគារបៃតង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យន័រតុន, លោកគ្រូជំនាញអគារបៃតង, លោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតដែលបានបញ្ចប់វគ្គសិក្សាខ្លីដោយជោគជ័យប្រមាណចំនួន៨៣នាក់។ តាមរបាយការណ៍ របស់លោកស្រីបណ្ឌិត សូ សុគន្ធារី ប្រធានកិត្តិយសផ្នែកស្ថាបត្យកម្ម...
ភ្នំពេញ ៖ ក្រុមអ្នកជំនាញមកពីស្ថានប័នGIZ នៃប្រទេសអាល្លឺមង់ បានរំពឹងថា អំឡុងពាក់កណ្ដាល ឆ្នាំ២០២៤ខាងមុខ វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២ អាចនឹងបញ្ចប់ ហើយនាពេលអនាគត កម្ពុជានឹងមានអ្នកជំនាញផ្នែកអភិរក្សថ្ម ប្រាសាទបុរាណកើនឡើងថែមទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៩ កក្កដា បានឲ្យដឹងថា ក្រុមអ្នកជំនាញមកពីស្ថានប័នGIZ នៃប្រទេសអាល្លឺមង់កំពុងខិតខំយ៉ាងខ្លាំង ក្នុងការជួយបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមខ្មែរចំនួន២០រូប ដើម្បីឲ្យក្លាយទៅជាអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅពេលអនាគតខាងមុខ។...
ភ្នំពេញ ៖ លោក Ismail Habeeb Abdul Raheem Mohamed Asif សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៃប្រទេសម៉ាឌីវ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ ២០២៣...
ភ្នំពេញ៖ លោក នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ។ ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ក៏នឹងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ស្ដីពីការបោះឆ្នោតផងដែរ...
ភ្នំពេញ ៖ លោក ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចយកផេកហ្វេសប៊ុកសម្ដេចតេជោ (Samdech Hun Sen, Cambodian Prime Minister) មកប្រើឡើងវិញ ក្រោយហ្វេសប៊ុកសម្តេចបានអាកខាននូវរាល់សកម្មភាពនានាអស់ប្រមាណជា១ខែមកនេះ។ ការយកមកប្រើវិញត្រូវបានលោក ដួង តារាអះអាងថា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញសេចក្តីជូនដំណឹងទុកជាមុនអំពីការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺនឹងផ្សាយនាល្ងាចថ្ងៃ ២៣ កក្កដា នឹងផ្សាយបន្តតាមទូរទស្សន៍ជាតិនាថ្ងៃ២៤ កក្កដាផងដែរ៕
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ជាភូមិសាស្ត្រនយោបាយ អាមេរិកកំពុងចាញ់ប្រៀបចិន នៅលើទឹកដីនៃប្រទេសថៃ ក្រោយលោក Pita Limjaroenrat បរាជ័យ ក្នុងការអង្គុុយធ្វើជានាយករដ្ឋមន្រ្តីទី៣០ របស់ប្រទេសថៃ។ តាមរយៈគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែកក្កដា...
លោកទូតចិន ជួបសំណេះសំណាលជាមួយនិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងឱកាសខួប៦៥ឆ្នាំ ទំនាក់ទំនង កម្ពុជា ចិនhttps://dap-news.com/?p=346451 រួមគ្នាបន្តលើកកម្ពស់ប្រជាធិបតេយ្យ និងការអភិវឌ្ឍតាមរយៈការបោះឆ្នោត៥ឆ្នាំម្ដងhttps://dap-news.com/?p=346553 រាជរដ្ឋាភិបាល បង្កើតក្រុមការងារបច្ចេកទេសជំរុញ និងគាំទ្រសេដ្ឋកិច្ចឌីជីថលhttps://dap-news.com/?p=346559 សម្តេចតេជោ ៖ តើអ្នកទៅបោះឆ្នោតច្រើន ឬតិច ជាងអ្នកទៅបំផ្លាញ សន្លឹកឆ្នោតhttps://dap-news.com/?p=346603 លោក ហួន រដ្ឋា ៖...