ចាប់ពីថ្ងៃទី០១ខែមេសាឆ្នាំនេះទៅ ប្រទេសចិនបានអនុវត្តច្បាប់អភិរក្សទន្លេលឿងជាផ្លូវការ ដើម្បីផ្តល់ការធានាផ្នែកច្បាប់កាន់តែរឹងមាំដល់ការអភិរក្សទន្លេមាតារបស់ប្រជាជាតិចិន។ ជាឧទាហរណ៍ ភូមិ Yucun ខេត្តZhejiang កាលពីមុនជា“ទីលក់ថ្ម” ក្លាយជា “ទីទេសចរណ៍” បានប្រែផ្លាស់ពីអណ្តូងរ៉ែទៅជាស្រែដាំដើមផ្កាRape និងស្រះផ្កាឈូក បានរកឃើញមាគ៌ាអភិវឌ្ឍន៍ថ្មីដែលអេកូបរិស្ថានស្អាត ឧស្សាហកម្មងើបឡើងខ្លាំង ហើយមហាជនមានជីវភាពកាន់តែធូរធាបង្អួរ។ឧទាហរណ៍មួយទៀតគឺ ឥឡូវក្នុងប្រទេសចិន អ្នកយាមអភិរក្សទន្លេនិងបឹងតាមថ្នាក់មូលដ្ឋានមានចំនួនលើសពី៩សែននាក់ ខណៈ អ្នកយាមអភិរក្សព្រៃភ្នំបានលើសពី១២សែននាក់ នៅកន្លែងណាក្តី សុទ្ធតែអាចរកឃើញអ្នកទទួលខុសត្រូវបាន។ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក...
ចាប់ពីចូលឆ្នាំនេះមក ដើមទុនបរទេស បាននាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន។ជំនឿចិត្តរបស់ពួកគេត្រូវបានកំណត់បញ្ជាក់បន្ថែមទៀតនៅក្នុងទិន្នន័យសេដ្ឋកិច្ចជាតិឆមាសទី១ឆ្នាំ២០២៣ ដែលចេញផ្សាយដោយរដ្ឋាភិបាលចិន នៅថ្ងៃទី១៧ខែកក្កដា។តាមរយៈការគណនាជាជំហានដំបូង GDPរបស់ប្រទេសចិនក្នុងឆមាសទី១ឆ្នាំ២០២៣មានចំនួន៥៩,៣០៣៤ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង៥.៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ល្បឿនកំណើននេះគឺលឿនជាងអង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍សំខាន់ៗលើពិភពលោក ហើយប្រទេសចិន បន្តក្លាយជាក្បាលម៉ាស៊ីន នៃកំណើនពិភពលោកទាំងមូលតទៅទៀត។បើនិយាយចំពោះដើមទុនបរទេស ជាបឋម ប្រការនេះមានន័យថា ចិនមានឱកាសទីផ្សារដ៏ធំធេង។ បើមើលពីទីផ្សារប្រើប្រាស់អាឃើញថា ក្នុងឆមាសទី១ឆ្នាំ២០២៣ ទំហំសរុប នៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមប្រទេសចិន មានចំនួន២២.៧៥៨៨ទី្រលានយាន់ប្រាក់ចិន ដែលកើនឡើង៨.២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ហើយបានកើនឡើង២.៤ភាគរយបើប្រៀបធៀបនឹងត្រីមាសទី១ឆ្នាំ២០២៣។...
«អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម» ជាទឡ្ហីករណ៍ដែលបានគូសរំលេចពីទំនាក់ទំនងការទូតជាប្រពៃណីរវាងកម្ពុជានិងចិន ដែលមានតាំងពីសតវត្សរ៍ទី៣តាមរយៈអត្ថបទសំណេររបស់លោក កាំង ថៃ និងលោក ជូ យីង ហើយត្រូវបានប្រវត្តិវិទូនានានៅទូទាំងពិភពលោកសុទ្ធតែបានយល់ស្របគ្នា។ លើសពីនេះប្រវត្តិវិទូក្នុងលោកក៏បានឯកភាពពីកំណត់ហេតុនាសតវត្សរ៍ទី១៣របស់លោក ជីវ តាក្វាន់ ស្តីពីប្រពៃណីទំនៀមទម្លាប់អ្នកស្រុកចេនឡាដែលបានឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ កម្ពុជានិងចិន។ ស្នាដៃនៃកំណត់ហេតុនេះត្រូវបានបកប្រែពីភាសាចិន ទៅជាភាសានានាជាច្រើនដើម្បីចូលរួមចែករំលែកកាន់តែទូលំទូលាយ ពីពុទ្ធិមហាសាលនៃគំរូភាពទំនាក់ទំនងមិត្តភាពកម្ពុជានិងចិន។ «ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំដុះ» ជាភាសិតដែលមានតម្លៃសច្ចធម៌សម្រាប់យល់ដឹងកាន់តែច្បាស់ ពីទំនាក់ទំនងការទូតរយៈពេល៦៥ឆ្នាំកន្លងមករវាងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន២ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammad Shtayyeh បានព្រមានថា ទឹកដីប៉ាឡេស្ទីន កំពុងជួបប្រទះនូវស្ថានភាពស្មុគស្មាញដែលមិនធ្លាប់មានពីមុនមកនៅគ្រប់កម្រិតទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងរ៉ាម៉ាឡា នៃតំបន់វេសបែង ជាមួយលោក Stephen Hickey នាយកកិច្ចការមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង នៅការិយាល័យការបរទេសអង់គ្លេស លោក Shtayyeh បានគូសបញ្ជាក់អំពី “អវត្តមាននៃជើងមេឃនយោបាយ ការបិទផ្លូវហិរញ្ញវត្ថុ និងការលួចចម្លងលុយរបស់អ៊ីស្រាអែល”...
តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលកំពូល បានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមលើរុស្ស៊ី ជុំវិញការឈ្លានពាន របស់ខ្លួនលើអ៊ុយក្រែន ដោយប្រទេសលោកខាងលិចបានសម្រេចពង្រឹងការហាមឃាត់លើការនាំចេញយានយន្ត។ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាល នឹងពិភាក្សាអំពីជំហានជាក់ស្តែង ដែលប្រទេសជប៉ុននឹងចាត់វិធានការ “ចំពោះវិធានការដាក់ទណ្ឌកម្មរបស់អឺរ៉ុប និងសហរដ្ឋអាមេរិក” ដោយបន្ថែមថា គ្មានអ្វីត្រូវបានសម្រេចនោះទេ។ ខណៈពេលដែលប្រទេសជប៉ុន បានហាមឃាត់ការដឹកជញ្ជូន ទៅកាន់ប្រទេសរុស្ស៊ី...
បឺលីន៖ លោកស្រី Helga Zepp-LaRouche ស្ថាបនិក និងជាប្រធានវិទ្យាស្ថាន Schiller របស់អាល្លឺម៉ង់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ផ្តាច់មុខកាលពីពេលថ្មីៗនេះថា “វាច្បាស់ណាស់ប្រឆាំងនឹងផលប្រយោជន៍ របស់ប្រទេសអាល្លឺម៉ង់ក្នុងការកាត់បន្ថយ ឬដកហានិភ័យពីប្រទេសចិន” ។ លោកស្រីបានកត់សម្គាល់ថាពាក្យ “de-risking” គ្រាន់តែជាការបោកបញ្ឆោតបែប semantic ដែលចូលទៅក្នុងទិសដៅនៃពាក្យថា decoupling ដោយលោកស្រីបានលើកឡើងថា “មិនមានហានិភ័យណាមួយ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោកសង្ឃឹមថា នឹងបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ បន្ទាប់ពីការដកខ្លួនរបស់រុស្ស៊ី នេះបើតាមអ្នកនាំពាក្យរបស់លោក ។ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី ត្រូវបានគេដកស្រង់សម្ដីថា “ទោះគ្មានសហព័ន្ធរុស្ស៊ីក៏ដោយ អ្វីគ្រប់យ៉ាងត្រូវតែធ្វើ ដើម្បីឲ្យយើងអាចប្រើច្រករបៀងសមុទ្រខ្មៅនេះបាន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី បានកត់សម្គាល់ថា លោកបានបញ្ជាឱ្យក្រសួងការបរទេសរៀបចំ...
ដូហា៖ ប្រជាជនអាហ្វហ្គានីស្ថាន កំពុងរងទុក្ខនៅក្នុងមណ្ឌលឃុំឃាំង របស់សហរដ្ឋអាមេរិក និងត្រូវបានចាត់ទុកដូចជាឧក្រិដ្ឋជន និងសត្វធាតុ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រជាជនអាហ្វហ្គានីស្ថាន ដែលអស់សង្ឃឹមក្នុងការគេចចេញ ពីស្ថានការណ៍សេដ្ឋកិច្ច និងមនុស្សធម៌កាន់តែអាក្រក់ បានរកឃើញថា ពួកគេជាប់នៅក្នុងមណ្ឌលឃុំឃាំង អន្តោប្រវេសន៍សហរដ្ឋអាមេរិក ដែលមានមនុស្សច្រើនជាង ១០០ នាក់នៅក្នុងបន្ទប់តែមួយ ដែលមានន័យថាអាចផ្ទុកមនុស្សតិចជាង ២០នាក់ប៉ុណ្ណោះនៅក្នុងបន្ទប់នោះ។ ជនជាតិអាហ្វហ្គានីស្ថានអនាមិកម្នាក់បានឲ្យដឹងថា គាត់និងប្រពន្ធរបស់លោក...
ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល បានឲ្យដឹងនៅថ្ងៃអង្គារនេះថា អ្នកផ្តល់ប្រាក់កម្ចីពហុភាគី ជាច្រើនបានចាប់ដៃគូ ដើម្បីដឹកនាំកម្មវិធីសកលមួយ ដើម្បីកាត់បន្ថយការបំពុលនៅតំបន់ឆ្នេរ និងអាងទន្លេ។ កម្មវិធីសមាហរណកម្មមហាសមុទ្រស្អាត និងសុខភាពល្អ ដែលមានថវិកាចំនួន ១១៥លានដុល្លារអាមេរិក ត្រូវបានដាក់ឱ្យដំណើរការរួមគ្នាដោយ ADB ធនាគារអភិវឌ្ឍន៍អាមេរិកឡាទីន (CAF) ធនាគារអឺរ៉ុប សម្រាប់ការកសាង និងអភិវឌ្ឍន៍ (EBRD)...