ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាហ្វហ្គានីស្ថាន នៅក្នុងមណ្ឌលឃុំឃាំង របស់អាមេរិក ត្រូវបានចាត់ទុកដូចជាឧក្រិដ្ឋជន និងសត្វធាតុ

Xinhua

ដូហា៖ ប្រជាជនអាហ្វហ្គានីស្ថាន កំពុងរងទុក្ខនៅក្នុងមណ្ឌលឃុំឃាំង របស់សហរដ្ឋអាមេរិក និងត្រូវបានចាត់ទុកដូចជាឧក្រិដ្ឋជន និងសត្វធាតុ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រជាជនអាហ្វហ្គានីស្ថាន ដែលអស់សង្ឃឹមក្នុងការគេចចេញ ពីស្ថានការណ៍សេដ្ឋកិច្ច និងមនុស្សធម៌កាន់តែអាក្រក់ បានរកឃើញថា ពួកគេជាប់នៅក្នុងមណ្ឌលឃុំឃាំង អន្តោប្រវេសន៍សហរដ្ឋអាមេរិក ដែលមានមនុស្សច្រើនជាង ១០០ នាក់នៅក្នុងបន្ទប់តែមួយ ដែលមានន័យថាអាចផ្ទុកមនុស្សតិចជាង ២០នាក់ប៉ុណ្ណោះនៅក្នុងបន្ទប់នោះ។

ជនជាតិអាហ្វហ្គានីស្ថានអនាមិកម្នាក់បានឲ្យដឹងថា គាត់និងប្រពន្ធរបស់លោក បានភៀសខ្លួនទៅសហរដ្ឋអាមេរិក ដោយគិតថាអ្វីៗនឹងល្អ ប៉ុន្តែការពិតបានប្រែទៅជា ផ្ទុយពីនេះបើយោងតាមរបាយការណ៍។

របាយការណ៍បានដកស្រង់សម្តីបុរសនោះថា “យើងគិតថាបញ្ហារបស់យើង ត្រូវបានដោះស្រាយហើយ ដែលយើងបានរួចផុត ពីហានិភ័យនៃការជាប់គុក និងការធ្វើទារុណកម្មនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន យើងមិនដឹងថា នេះជាអ្វីដែលកំពុងរង់ចាំយើង នៅក្នុងសហរដ្ឋអាមេរិក” ។

ប្រឈមមុខនឹងលក្ខខណ្ឌដ៏គ្រោះថ្នាក់ នៅក្នុងប្រទេសកំណើតរបស់ពួកគេ និងផ្លូវមានកំណត់ទៅកាន់កន្លែងជ្រកកោន និងការធ្វើអន្តោប្រវេសន៍ស្របច្បាប់ ទៅកាន់សហរដ្ឋអាមេរិក ជនជាតិអាហ្វហ្គានីស្ថានជាច្រើន ត្រូវបានបង្ខំឱ្យធ្វើដំណើរដ៏គ្រោះថ្នាក់ ដើម្បីចូលប្រទេសដោយមិនទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយ មួយភាគធំនៃពួកគេបានជាប់គាំង នៅក្នុងប្រព័ន្ធឃុំឃាំងអន្តោប្រវេសន៍ របស់សហរដ្ឋអាមេរិក ដោយប្រឈមមុខនឹងហានិភ័យនៃការនិរទេស ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top