បន្ទាប់ពីអង្គការ ថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញផ្សាយរបាយការណ៍ វាយតម្លៃចំពោះបញ្ហាបង្ហូរ ទឹកសំណល់នុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ របស់ប្រទេសជប៉ុនកាលពីថ្ងៃទី ៤ ខែកក្កដា ប្រជាជនជប៉ុនជាច្រើន សម្គាល់ឃើញថា ការអះអាង របស់របាយការណ៍នេះដែលថា ផែនការបង្ហូរទឹកសំណល់ នុយក្លេអ៊ែររបស់ជប៉ុនគឺ” ស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ” តាមពិតទៅ វាមិនគួរឱ្យគេជឿ ទុកចិត្តបានទេ ។...
ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ ក្នុងពេលបោះឆ្នោតជ្រើសរើស តាំងតំណាងរាស្ដ្រី នីតិកាលទី៧ ឆ្នាំ២០២៣នេះ ត្រូវបានចំណាយថវិកាចំនួន ៩៦៣,៣១០ ដុល្លារ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបង្ហាញទឹកខ្មៅលុបមិនជ្រះប្រើប្រាស់ ក្នុងការបោះឆ្នោត និងការសាកល្បងគុណភាពទឹកខ្មៅ...
អូតាវ៉ា ៖ រដ្ឋាភិបាលសហព័ន្ធកាណាដា បានប្រកាសថា ខ្លួនបានសម្រេចចិត្តផ្អាកការ ផ្សាយពាណិជ្ជកម្មទាំងអស់របស់ខ្លួន នៅលើទំព័រ Facebook និង Instagram ខណៈដែលខ្លួនកំពុងប្រយុទ្ធ ជាមួយវេទិកាបច្ចេកវិទ្យា Meta និង Google ជុំវិញច្បាប់ព័ត៌មានអនឡាញ ។ រដ្ឋមន្ត្រីបេតិកភណ្ឌ Pablo Rodriguez បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានថា...
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ បើតាមការប្រកាសរបស់គ្រឹះស្ថានអង្គរ កម្ពុជាទទួលបានចំណូលពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១៧ ៨៧៧ ៤១៨ដុល្លារ បើធៀបនឹង៦ខែ ឆ្នាំ២០២២ កើនឡើង ៦៣៨,៧១ភាគរយ ។ ចំណែក ក្នុងខែមិថុនា ទើបតែកន្លងផុតទៅនេះ បានទទួលចំណូលចំនួន ១ ៨១១ ៥៨៩ដុល្លារ ៕
ភ្នំពេញ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ កម្ពុជាសម្រេចបានជោគជ័យជាច្រើន ទាំងក្នុងក្របខណ្ឌផ្ទៃក្នុងជាតិ តំបន់ និងអន្តរជាតិ បើទោះបីពិភពលោកកំពុងប្រឈមបញ្ហាស្មុគស្មាញ ភាពមិនប្រាកដប្រជាក៏ដោយ។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការដឹកនាំគម្រោង សាលាជាតិរដ្ឋបាលមូលដ្ឋាន នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣...
តូក្យូ៖ ប្រតិបត្តិករនៃប្រព័ន្ធកុំព្យូទ័ររបស់កំពង់ផែនេះ បានឲ្យដឹងថា ក្រុម Hacker ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី បានវាយប្រហារកំពង់ផែ Nagoya ដែលជាកំពង់ផែធំបំផុត របស់ប្រទេសជប៉ុន ដោយការដឹកជញ្ជូនទំនិញសរុប និងទទួលខុសត្រូវក្នុងការគ្រប់គ្រងការនាំចេញ និងការនាំចូលមួយចំនួនរបស់ក្រុមហ៊ុន Toyota Motor Corp ។ សមាគមដឹកជញ្ជូន Nagoya Harbor បានឲ្យដឹងថា ក្រុម...
តូក្យូ៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បានបើកការិយាល័យនៅឯ រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដើម្បីត្រួតពិនិត្យការហូរចេញ ប្រកបដោយសុវត្ថិភាពនៃទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលរួច ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ពិធីសម្ពោធការិយាល័យនេះ បានធ្វើឡើងនៅពេលដែលអគ្គនាយក IAEA លោក Rafael Grossi បានទៅទស្សនារោងចក្រថាមពល Fukushima Daiichi មួយថ្ងៃបន្ទាប់ពីអ្នកឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បានធានាសុវត្ថិភាពនៃផែនការ បញ្ចេញរបស់ប្រទេសជប៉ុន...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនបានយកមកវិញនូវបំណែកនៃផ្កាយរណបចារកម្ម របស់កូរ៉េខាងជើង ដែលត្រូវបានបាញ់បង្ហោះ កាលពីខែឧសភា ប៉ុន្តែបានធ្លាក់ចូលទៅក្នុងសមុទ្រលឿង ដោយបានសន្និដ្ឋានថា វាមិនមានឧបករណ៍ ប្រើប្រាស់យោធានោះទេ។ អ្នកជំនាញកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើការវិភាគលើបំណែកផ្កាយរណប ហើយបានរកឃើញថា ផ្កាយរណបនេះមិនមាន លទ្ធភាពប្រើប្រាស់ សម្រាប់ការឈ្លបយកការណ៍ យោធានោះទេ នេះបើយោងតាមអគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង ។...
បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសចិន កាលពីថ្ងៃម្សិលមិញនេះ បានចោទប្រកាន់ សហរដ្ឋអាមេរិក ដោយមានចចេតនា ក្នុងការបង្កើន ភាពតានតឹង នៅដែនសមុទ្រកោះតៃវ៉ាន់ តាមរយៈការអនុញ្ញាតិ លក់អាវុធ ក្នុងតម្លៃដល់ទៅ៤៤០លានដុល្លារ ឲ្យរដ្ឋាភិបាលកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន ។ យោងតាមការ ចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា កញ្ចប់អាវុធទាំងនោះ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កិច្ចសហប្រតិបត្តិ របស់ហុងគ្រី ជាមួយនឹងប្រទេសរុស្សី នឹងបន្តធ្វើឡើង ដោយមិនមានការបារម្ភ ជាមួយនឹងទណ្ឌកម្ម របស់សហភាពអឺរ៉ុបឡើយ។ ការអះអាង ដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេស ហុងគ្រី លោក Peter Szijjarto ក្នុងឳកាសដែលលោក កំពុងមានជំនួបជាមួយនឹង លោករដ្ឋមន្ត្រីសុខាភិបាល...