បរទេស ៖ យន្តហោះចម្បាំងមួយគ្រឿងរបស់ប្រទេសរុស្សី ប្រភេទ MiG-31 បានជួបឧបទ្ទេវហេតុធ្លាក់នៅអំឡុងពេលហ្វឹកហាត់ កាលពីថ្ងៃម្សិលមិញនេះនៅឆ្នេរភាគបូព៍ា នៃតំបន់ Kamchatka។ យោងតាមការចេញផ្សាយរបស់ RT យន្តហោះចម្បាំងនេះបានធ្លាក់ចូលទៅក្នុងដែនទឹករបស់រុស្សី ហើយមកទល់ពេលនេះដំណឹងរបស់ក្រុមអ្នកបើកបរ នៅមិនទាន់មាននៅឡើយនោះដែរ ខណៈដែលយន្តហោះបានប្រតិបត្តិការហ្វឹកហាត់ ដោយមិនមានបំពាក់ជាមួយនឹងអាវុធឡើយ។ ភ្លាមៗក្រុមអ្នកស្វែងរក និងក្រុមការងារជួយសង្គ្រោះបានដាក់ពង្រាយទៅកាន់តំបន់កើតហេតុ ហើយដើម្បីស្វែងរកក្រុមអ្នកបើកបរ ព្រមទាំងបំណែករបស់យន្តហោះផង។ គួរឲ្យដឹងដែរថា ហេតុការណ៍ធ្លាក់យន្តហោះចម្បាំងមួយនេះ...
ភ្នំពេញ ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សដទៃទៀត ត្រូវអប់រំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតនិងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។ ការស្នើរបស់ប្រធានគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីមានអ្នកបន្លំទៅបង្រៀនឲ្យពលរដ្ឋទៅ បោះឆ្នោតតែឲ្យគូសបំផ្លាញសន្លឹកឆ្នោតមិនអាចយកជាការបាន។ ទាក់ទិននឹងករណីនេះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ធ្វើការស្រាវជ្រាវតាមបណ្តាញសង្គម ដើម្បីឈានដល់ចាប់ជននោះមកផ្តន្ទាទោសតាមច្បាប់មិនអាចអត់ឱនឲ្យជាដាច់ខាត។ យោងតាមសារសំឡេងពិសេសចេញផ្សាយនៅយប់ថ្ងៃ ទី៤ ខែកក្កដា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖«ខ្ញុំសូមផ្ញើរសារជូនថ្នាក់ដឹកនាំគណបក្សប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតថាកន្លងទៅនេះយើងបានរកឃើញជនក្លែងបន្លំថា ជាអ្នកដឹកនាំគណបក្សប្រជាជនដោយឲ្យគូសដូចអ្វីដែលគេបង្ហាញក្នុងសន្លឹកឆ្នោតជាគំរូបនេះ»។ សម្តេចតេជោបានបញ្ជាក់ថា...
បរទេស ៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា ទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តព្រមទាំងអ៊ុយក្រែន ផងគឺជារបបភេវរករដោយពួកគេបានរៀបចំផែនការ វាយប្រហារដោយដ្រូនម្តងទៀតមកលើទីក្រុងមូស្គូ។ យោងតាមការចេញផ្សាយរបស់ RT យន្តហោះដ្រូនជាច្រើនគ្រឿង ត្រូវបានបញ្ជាឲ្យហោះហើរមកកាន់ទីក្រុងមូស្គូ ដើម្បីវាយប្រហារសំដៅហេដ្ឋារចនាសម្ព័ន្ធ របស់ស៊ីវិលដែលមានទាំងអាកាសយានដ្ឋាន Vnukovo ដែលជាកន្លែងហោះហើររបស់ភ្ញៀវបរទេសផងហើយលោកស្រី Zakharova បានចាត់ទុកវាថា...
បរទេស៖ អ្នកនាំពាក្យរបស់កងកម្លាំងទ័ពអាកាស អ៊ុយក្រែន លោក Yury Ignat កាលពីថ្ងៃអង្គារម្សិលមិញនេះ បាននិយាយថាយន្តហោះចម្បាំង F-16 ដែលធ្លាប់បានសន្យា ផ្តល់កងកម្លាំងយោធាអ៊ុយក្រែន ដោយលោកខាងលិចនោះ គឺមិនមែនត្រឹមតែជាយន្តហោះចម្បាំង ដែលរដ្ឋាភិបាលក្រុងគៀវ ចង់បានមួយគត់នោះទេ។ យោងតាមការចេញផ្សាយរបស់ RT អ៊ុយក្រែនក៏នឹងពិចារណាទៅលើប្រភេទយន្តហោះចម្បាំងផ្សេងទៀតរបស់បណ្តាប្រទេសនៅលោកខាងលិចដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់ខ្លួនផងដេរដែលក្នុងនោះអាចមានទាំងយន្តហោះប្រភេទ F/A-18 Hornets ដែលផលិតនៅអាមេរិកពីកងទ័ពអូស្ត្រាលីផងដែរ។ ទោះបីជាយ៉ាងណាក្តី...
បរទេស៖ អ្នកនាំពាក្យរបស់ប្លុកអឺរ៉ុប កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថាប្រទេសចិន បានលប់ចោល នូវផែនការបំពេញទស្សនកិច្ច ដោយប្រធានគោលនយោបាយ ការបរទេស របស់អឺរ៉ុបលោក Josep Borrell ដែលគ្រោងធ្វើឡើងនៅសប្តាហ៍ ក្រោយមកកាន់ប្រទេសចិន។ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យដដែលបាននិយាយថា៖សំណាងមិនល្អពួកយើងត្រូវបានណែនាំដោយភាគីចិនថាផែនការជួបជុំគ្នានៅសប្តាហ៍ក្រោយនោះគឺនឹងមិនត្រូវបានរៀបចំទៀតនោះទេហើយយើងនឹងត្រូវស្វែងរកពេលវេលាជំនួសមកវិញ។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលក្រុងប៉េកាំងមិនបានធ្វើការអះអាងអំពីមូលហេតុនៃការលប់ចោលដំណើរទស្សនកិច្ចនេះទេខណៈដែលអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រី Mao Ning បានពន្យល់ថាលោកស្រីមិនបានទទួលព័ត៌មានលំអិតទេអំពីដំណើរទស្សនកិច្ចរបស់លោក Borrell។ គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ចដែលត្រូវបានប្រកាសឡើងដំបូងដោយប្រេសិតពិសេសប្រចាំប្រទេសចិនលោក...
តូក្យូ៖ ទីភ្នាក់ងារថាមពល អាតូមិក អន្តរជាតិ បានដាក់ជូនប្រទេសជប៉ុន ការត្រួតពិនិត្យសុវត្ថិភាពរបស់ខ្លួន សម្រាប់ការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាល ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ដោយកំណត់ដំណាក់កាល សម្រាប់ទីក្រុងតូក្យូ ដើម្បីធ្វើការសម្រេចចិត្ត ចុងក្រោយ លើផែនការ ដែលបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោមប្រទេសជិតខាង។ អគ្គនាយក IAEA លោក...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិ (IAEA) ឈានដល់ការសន្និដ្ឋានប្រកបដោយការទទួលខុសត្រូវ លើការបង្ហូរទឹកកខ្វក់ចេញពីមហាសមុទ្រពីហ្វូគូស៊ីម៉ា ប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរទាក់ទងនឹងអគ្គនាយក IAEA លោក Rafael Grossi នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃអង្គារនេះ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ចាប់ផ្តើមទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២00...
ជនរងគ្រោះ ធ្វេីការនៅក្រុមហ៊ុន ហ័ង អាញ អណ្តូងមាស នៅខេត្តរតនគិរី ១០នាក់បានស្លាប់ ដោយសារពុលស្រាhttps://dap-news.com/?p=343362 ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី៥-១១ ខែកក្កដា កម្ពុជា មានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់https://dap-news.com/?p=343367 រថយន្ត១៨គ្រឿងចេញមកសំអាតតាមដងផ្លូវ ក្រោយភ្លៀងមួយមេធំ មិនធ្លាប់មានhttps://dap-news.com/?p=343415 សម្តេចតេជោថា Tiktok...
ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរនាព្រលប់ថ្ងៃ៤ កក្កដា នេះបានចេញសេចក្តីថ្លែងការណ៍ហាមឃាត់បុគ្គល២២នាក់ដែលជាក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនMeta Platforms Inc. ចូលកម្ពុជា។ សេចក្តីថ្លែងការណ៍បន្តថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc. ២២នាក់ឲ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាគឺមានលក្ខណៈនយោបាយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ ប្រភពបន្តទៀតថា...