លោក Xi Zhongxun ធ្លាប់ផ្តាំកូនប្រុសគឺលោក Xi Jinping ថា ៖«មិនថាកូនធ្វើជាមន្ត្រីថានៈខ្ពស់ប៉ុនណាក្តី កុំភ្លេចបម្រើប្រជាជនដោយខិតខំដិតដល់ ត្រូវគិតពិចារណា ចំពោះមហាជន ទាក់ទងជាមួយមហាជន ដោយអាកប្បកិរិយាស្និទ្ធស្នាល។»នេះជាការទាមទារ របស់លោកឪពុកចំពោះកូនផង និងជាការបន្តវេនខាងស្មារតីរបស់សមាជិកបក្សកុម្មុយនីស្តចិនជំនាន់ទាំងពីរផង។ កាលពីខែតុលាឆ្នាំ ១៩៤៥ ពេលណែនាំលោក Xi Zhongxun ចំពោះសមមិត្តក្នុងបក្ស លោក...
កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ជាថ្ងៃខួបកំណើត៨៨ឆ្នាំរបស់លោក Xi Zhongxun ។ ក្រុមគ្រួសារទាំងមូលបានជួបជុំគ្នា ដោយកម្រមាន មានតែលោក Xi Jinping ដែលជាកូនប្រុស បានអវត្តមាន ព្រោះកំពុងបំពេញមុខងារជាអភិបាល ខេត្តហុកគៀនហើយជាប់ រវល់នឹងការងារដ៏មមាញឹក មានតែផ្ញើសំបុតជូនពរឱ្យឳពុក ។ លោក Xi Jinping...
ប៉ុន្មានថ្ងៃកន្លងទៅនេះ ទីក្រុងប៉េកាំងមានធាតុអាកាសក្តៅ ស្អុះស្អាប់ខ្លាំង ។ នេះមិនត្រឹមតែដោយសារ សីតុណ្ហភាពខ្ពស់ ក្នុងរយៈពេលប៉ុន្មាន ថៃ្ងជាប់ៗ គ្នាប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារវត្តមាន របស់លោក Lionel Messi បានក្លាយជាប្រធានបទក្តៅ ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។ “អ្នកចូលចិត្តបាល់ទាត់ ដ៏រួសរាយរាក់ទាក់” “បរិយាកាសសប្បាយរីករាយ” “អាកប្បកិរិយាដ៏មេត្រីភាព” ។ល។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ...
ប៉េកាំង ៖ អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ ចំពេលមានភាពតានតឹង ទ្វេភាគីកើនឡើងលើបញ្ហាកោះតៃវ៉ាន់ និងបញ្ហាផ្សេងៗទៀត ដោយអ្នកការទូតកំពូល អាមេរិករូបនេះ ទំនងជានឹងជួបមេដឹកនាំចិនលោក ស៊ី ជីនពីង នៅថ្ងៃបន្ទាប់។ លោក...
តូក្យូ ៖ ប្រទេសជប៉ុន បានយល់ព្រមកាលពីថ្ងៃចន្ទ ជាមួយអ៊ុយក្រែន ដើម្បីបង្កើតប្រព័ន្ធទំនាក់ទំនង ដែលនឹងគាំទ្រដល់ប្រទេសអឺរ៉ុបខាងកើត ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកសាងឡើងវិញនូវតំបន់ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលការឈ្លានពាន របស់រុស្ស៊ី ដែលកំពុងបន្ត។ នៅក្នុងពិធីមួយក្នុងទីក្រុងតូក្យូ រដ្ឋមន្ត្រីការកសាងឡើងវិញ របស់ប្រទេសជប៉ុន លោក Hiromichi Watanabe និងលោក Oleksandr Kubrakov...
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ លោកឧកញ៉ា ឃាង ពុទ្ធី បានអំពាវនាវដល់ភាគីពាក់ព័ន្ធជាអ្នកអនុវត្តច្បាប់ ត្រូវដាក់ទោសទណ្ឌឲ្យបានតឹងរឹងបំផុតចំពោះជនឆបោកអចលនទ្រព្យ ដោយកុំលើកលែងនិងបន្ទូរបន្ថយឲ្យសោះ ព្រោះបើពុំដូច្នេះទេ ជនទាំងនោះនឹងមិនរាងចាលឡើយ។ នេះជាការថ្លែងរបស់លោកក្នុងសិក្ខាសាលា ស្ដីពី “ហានិភ័យ និងដំណោះស្រាយ លើការប្រកបអាជីវកម្ម អចលនវត្ថុនៅកម្ពុជា នាពេលបច្ចុប្បន្ន” កាលពីថ្ងៃ១៧ មិថុនា ។ នាឱកាសនោះដែរលោកឧកញ៉ាក៏បានលើកជាសំណួរហាក់ងើយឆ្ងល់ដោយខ្លួនឯងថា...
តូក្យូ៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានដកប្រទេសជប៉ុន ចេញពីបញ្ជីដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលខ្លួនត្រួតពិនិត្យ សម្រាប់ការអនុវត្តអត្រាប្តូរប្រាក់បរទេស ដែលមានសក្តានុពលជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលទម្រង់បច្ចុប្បន្ន នៃការកំណត់បានចាប់ផ្តើម។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ខ្លួនទៅកាន់សភា នាយកដ្ឋាន បានដកប្រទេសដែលមាន សេដ្ឋកិច្ចជឿនលឿនចំនួន៧ នៅក្នុងបញ្ជីត្រួតពិនិត្យរបស់ខ្លួន រួមមានចិន អាល្លឺម៉ង់ ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងចុះជួប សំណេះសំណាល សមាជិកសមាជិកា សហជីវិន សហជីវិនី សកម្មជអ្នកគាំទ្រ ចំនួន ១០០០នាក់ ស្ថិតនៅក្នុងឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ។
ប៉េកាំង៖ ទាក់ទងនឹងចិន ជាដៃគូប្រកួតប្រជែង យុទ្ធសាស្ត្រក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក បានចាត់វិធានការ ទប់ស្កាត់ចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ នៅពេលដែលគ្រោះថ្នាក់ នៃវិធានការបែបនេះកាន់តែលេចធ្លោ មានការរិះគន់កាន់តែខ្លាំងឡើង ប្រឆាំងនឹងសកម្មភាពអនុត្តរភាព របស់អាមេរិក ទាំងនៅក្នុងប្រទេស និងពីសម្ព័ន្ធមិត្តរបស់ខ្លួន។ ពាក់ព័ន្ធនឹងពាក្យដែលថា អាជីវករអាមេរិក ចង់បានកិច្ចសហប្រតិបត្តិការ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសចិន...
បរទេស៖ រដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសថៃ បានធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេស នៃរបបយោធាដែលកំពុងកាន់អំណាច របស់ប្រទេសមីយ៉ាន់ម៉ា នៅឯកិច្ចចរចាសន្តិភាពក្នុងតំបន់ក្រៅផ្លូវការ កាលពីថ្ងៃអាទិត្យ ខណៈដែលសមភាគីអាស៊ីអាគ្នេយ៍សំខាន់ៗ មិនបានចូលរួមក្នុងកិច្ចប្រជុំនេះឡើយ និងនាំឱ្យមានការរិះគន់យ៉ាងខ្លាំងផងដែរ។ មកដល់ពេលនេះ មានតែប្រទេសកម្ពុជាទេ ដែលបានបញ្ជាក់ជាផ្លូវការថា ខ្លួនបានចូលរួមកិច្ចពិភាក្សានេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមឧត្តមសេនីយរបស់មីយ៉ាន់ម៉ា ត្រូវបានរារាំងអស់រយៈពេលជិតពីរឆ្នាំ...