ភ្នំពេញ ៖ ឆ្លើយតបនឹងសំណូមពររបស់ម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅលើការសាងសង់ សួនប្រវត្តិកាល នៃវិមានឈ្នះឈ្នះ នៅតាមបណ្តារាជធានី-ខេត្ត សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានឯកភាពអនុញ្ញាតឲ្យសាងសង់ ព្រោះមិនត្រឹមផ្តល់នូវ ស្នាក់ស្នាមប្រវត្តិសាស្ត្រប៉ុណ្ណោះទេ តែក៏អាចក្លាយជាកន្លែង ហាត់ប្រាណ និងសម្រាកកម្សាន្ត របស់ប្រជាពលរដ្ឋផងដែរ ។...
ប៉េកាំង៖ មន្ត្រីគណបក្សហ្ស៊ីមបាវេបានឲ្យដឹងថា “អន្ទាក់បំណុល” របស់ចិន គឺជារឿងមិនសមហេតុសមផលមួយ ដែលត្រូវបានប្រឌិតឡើងដោយបណ្តាប្រទេសលោកខាងលិច ខណៈដែលគ្មានប្រទេសអាហ្រ្វិកណាមួយស្ថិតនៅក្រោមបន្ទុកនៃបំណុលរបស់ចិននោះទេ។ លោក Christopher Mutsvangwa លេខាធិការផ្នែកព័ត៌មាន និងផ្សព្វផ្សាយសម្រាប់គណបក្សកាន់អំណាច Zimbabwe African National Union Patriotic Front (ZANU PF) បានប្រាប់កាសែតស៊ិនហួនៅក្រៅវេទិកា ស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកលបានធ្វើឡើងក្នុងទីក្រុងប៉េកាំងថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលស្គាល់ខ្លួនឯងថា ជាមនុស្សម្នាក់មានចិត្តឆេវឆាវ ប៉ុន្តែការសម្រេចខាងផ្នែកនយោបាយវិញ គឺសម្ដេចជាមនុស្សដែលមានចិត្តធ្ងន់បំផុត ។ ការថ្លែងអំពីការទទួលស្គាល់ខ្លួនឯងជាមនុស្សចិត្តឆេវឆាវរបស់សម្តេចនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)...
ហាណូយ៖ ធនាគាររដ្ឋវៀតណាម (SBV) បានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយអត្រាការប្រាក់គោលនយោបាយមួយចំនួនដោយ ៥០ចំណុចមូលដ្ឋានចាប់ពីថ្ងៃចន្ទស្អែកនេះ ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បង្កើនវិធានការជំរុញសេដ្ឋកិច្ច ដើម្បីជំរុញសេដ្ឋកិច្ចដែលជំរុញការនាំចេញរបស់ខ្លួនធនាគាររដ្ឋវៀតណាម បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ិនធរណេតថា អត្រានៃការផ្តល់ហិរញ្ញប្បទានឡើងវិញនឹងត្រូវបានកាត់បន្ថយមកត្រឹម ៤,៥ភាគរយ អត្រាបញ្ចុះតម្លៃដល់ ៣ ភាគរយ និងអត្រាការប្រាក់អន្តរធនាគារអេឡិចត្រូនិកពេញមួយយប់មកត្រឹម ៥ ភាគរយ។ ធនាគារកណ្តាលក៏បានឲ្យដឹងផងដែរថា ខ្លួននឹងកាត់បន្ថយអត្រាការប្រាក់ ដែលធនាគារពាណិជ្ជអាចផ្តល់ជូនលើប្រាក់បញ្ញើដុងដែលមានកាលកំណត់ចាប់ពីមួយខែទៅប្រាំមួយខែមកត្រឹម ៤,៧៥...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីចិនលោក Li Qiang បានធ្វើដំណើរបំពេញទស្សនកិច្ចមកដល់ប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើជំនួបពិភាក្សាថ្នាក់រដ្ឋាភិបាលលើកទី៧រវាងរដ្ឋាភិបាលក្រុងប៊ែរឡាំងនិងរដ្ឋាភិបាលក្រុងប៉េកាំង។ នៅក្នុងពេលមកដល់លោក Li បានបញ្ជាក់ថារដ្ឋាភិបាលទីក្រុងប៉េកាំងបានត្រៀម ខ្លួនរួចរាល់ហើយក្នុងការធ្វើការងារជាមួយនឹងរដ្ឋាភិបាលក្រុងប៊ែរឡាំង ដើម្បីស្វែងរកឱកាស បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតនិងជំរុញឲ្យមានការវិវត្តទៅនៃ ចំណងទំនាក់ទំនងទ្វេភាគី។ លោក Li បានធ្វើការកត់សំគាល់ដែរថាអាល្លឺម៉ង់ គឺជាប្រទេសដំបូងគេបំផុតដែលលោកបាន បំពេញទស្សនកិច្ចក្នុងនាមជានាយករដ្ឋមន្ត្រីនិងចាប់តាំង តែពីពេលលោកបានឡើងកាន់តំណែងនេះ ហើយដំណើរទស្សនកិច្ចលើកនេះនឹងអាចជួយរុញឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នាគឺកាន់ តែមានភាពល្អប្រសើរឡើង។...
បរទេស៖យោងតាមការចេញផ្សាយរបស់ កាសែតរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនៅតែបន្តរក្សាគោលនយោបាយរបស់ ខ្លួនក្នុងការបង្កើនផលិតកម្មនៃការ ផលិតអាវុធនុយក្លេអ៊ែរដែលមានថាមពលខ្លាំងក្លាជាច្រើនបន្ថែមទៀត។ ការចេញផ្សាយរបស់ The Kyodo News បានឲ្យដឹងដែរថាការប្តេជ្ញាចិត្តរបស់ក្រុងព្យុងយ៉ាងនេះ ធ្វើឡើងនៅនៅក្រោយពេលដែលកូរ៉េខាងជើងទើប តែបានបញ្ចប់ទៅនៃកិច្ចប្រជុំដ៏សំខាន់មួយ។ ការិយាល័យជាតិទទួលបន្ទុកកិច្ចការងារនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកាន់អំណាច របស់កូរ៉េខាងជើងបានអំពាវនាវឱ្យមានការពង្រឹងវិស័យការពារ ជាតិឲ្យបានជាប់ជានិច្ចនិងតំរង់ទិស នៃការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរតាមរយៈ ការបង្កើនការផលិតអាវុធនុយក្លេអ៊ែរដ៏មានថា មពលឲ្យបានកាន់តែច្រើនបន្ថែមទៀត៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ទីភ្នាក់ចិនស៊ិនហួនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសអាល្លឺម៉ង់និងប្រទេសបារាំងបានធ្វើដំណើរមកដល់ប្រទេស ទុយនេស៊ីកាលពីថ្ងៃម្សិលមិញ ដើម្បីធ្វើការពិភាក្សាគ្នាទៅលើចំណងទំនាក់ទំនងទ្វេភាគីនិងក៏ដូចជា បញ្ហាអន្តោប្រវេសផងដែរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសទុយនេស៊ីលោក Kamel Fekiបានធ្វើដំណើរមកទទួលស្វាគមន៍សមភាគីទាំងពីររបស់លោកគឺរដ្ឋមន្ត្រីមហាផ្ទៃប្រទេសអាល្លឺម៉ង់ និងបារាំង នៅឯអាកាសយានដ្ឋាន។ លោករដ្ឋមន្ត្រីអាល្លឺម៉ង់និងបារាំងក៏បានជួបប្រជុំគ្នាជាមួយ នឹងរដ្ឋមន្ត្រីមហាផ្ទៃរបស់ទុយនេ ស៊ីផងដែរប៉ុន្តែមិនទាន់មានព័ត៌មានលំអិតណាមួយស្តីអំពីប្រធានបទ ដែលនឹងត្រូវលើកយកមកពិភាក្សារ វាងដៃគូទាំង៣នាក់នេះនោះទេ។ គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ចនេះបានធ្វើឡើង នៅក្រោយមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ ពីកិច្ចប្រជុំរវាងប្រធានគណកម្មការអឺរ៉ុប ជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីតាលី និងនាយករដ្ឋហូឡង់ចំពោះប្រធានបទនៃចំណងទំនាកទំនងរវាងគ្នានិងក៏ដូចជា បញ្ហាអន្តោប្រវេសនៅក្នុងតំបន់ដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានសម្រេចរួមគ្នានៅ ក្នុងទីក្រុងប៉េកាំងថាប្រទេសទាំងពីរ នឹងបន្តកិច្ចពិភាក្សាគ្នាក្នុងគ្រាដែលភាពតានតឹងរវាងគ្នាកំពុងកើត ឡើងដោយសារបញ្ហាកតៃវ៉ាន់ផងនិងបញ្ហាផ្សេងៗគ្នា។ យោងតាមការចេញផ្សាយរបស់កាសែត The Kyodo News នៅថ្ងៃនេះបានឲ្យដឹងថានៅក្រោយកិច្ចប្រជុំកំពូលនាទីក្រុងប៉េកាំងរួចរាល់ហើយនោះលោករដ្ឋមន្ត្រិការបរទេសចិន Qin Gang ក៏ត្រូវបានរដ្ឋាភិបាលអាមេរិកអញ្ជើញឲ្យបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ិនតោនវិញផងដែរដើម្បីបន្តការពិភាក្សាគ្នាសាជាថ្មី។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក៖លោកBlinken បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាទំនាក់ទំនងយ៉ាងបើកចំហនៅគ្រប់បញ្ហាជាមួយគ្នាដើម្បីកាត់បន្ថយហានិភ័យនិងការសម្រេចចិត្តខុស ហើយបានយល់ព្រមជាមួយនឹងលោក Qin...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។ លោកបណ្ឌីត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ដោយរហូតមកដល់ពេលនេះ បានបំពេញបេសកកម្មជាច្រើន ក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា៖ ទី១. ១៩៥១-៥៣...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលមួយសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលង នៃតំបន់សម្ពាធ ទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ ១-តំបន់ទំនាបកណ្តាល-សីតុណ្ហភាពអប្បបរមា មានពី...