ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្តេជ្ញាចិត្ត បង្កើនការផលិតអាវុធនុយក្លេអ៊ែរ ដែលមានថាមពលខ្លាំងៗ បន្ថែមទៀត

បរទេស៖យោងតាមការចេញផ្សាយរបស់ កាសែតរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនៅតែបន្តរក្សាគោលនយោបាយរបស់ ខ្លួនក្នុងការបង្កើនផលិតកម្មនៃការ ផលិតអាវុធនុយក្លេអ៊ែរដែលមានថាមពលខ្លាំងក្លាជាច្រើនបន្ថែមទៀត។

ការចេញផ្សាយរបស់ The Kyodo News បានឲ្យដឹងដែរថាការប្តេជ្ញាចិត្តរបស់ក្រុងព្យុងយ៉ាងនេះ ធ្វើឡើងនៅនៅក្រោយពេលដែលកូរ៉េខាងជើងទើប តែបានបញ្ចប់ទៅនៃកិច្ចប្រជុំដ៏សំខាន់មួយ។

ការិយាល័យជាតិទទួលបន្ទុកកិច្ចការងារនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកាន់អំណាច របស់កូរ៉េខាងជើងបានអំពាវនាវឱ្យមានការពង្រឹងវិស័យការពារ ជាតិឲ្យបានជាប់ជានិច្ចនិងតំរង់ទិស នៃការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរតាមរយៈ ការបង្កើនការផលិតអាវុធនុយក្លេអ៊ែរដ៏មានថា មពលឲ្យបានកាន់តែច្រើនបន្ថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top