ភ្នំពេញ ៖ ស្ថានទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំការប្រកួតកីឡាតេក្វាន់ដូ ដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូត ឆ្នាំ២០២៣ នៅអគារតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។ ការប្រកួតកីឡាតេក្វាន់ដូ ដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូតលើកនេះ គឺផ្តោតលើកីឡាករ-កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) លើកទី៣២ ដែលប្រារព្ធឡើងនៅកម្ពុជា...
បរទេស ៖ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កាលពីថ្ងៃពុធ បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់ឪពុកលោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រាំ ក្នុងការវិលត្រឡប់ចូលមកប្រទេសថៃ វិញនៅខែក្រោយនេះ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ័ ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយផ្អែកតាមការលើកឡើងរបស់លោកស្រី ផែតងតាន...
(ភ្នំពេញ) ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣៖ ដើម្បីជាកិច្ចសហការ ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានផ្ដល់ការគាំទ្រដល់ការប្រកួតជើងឯកកីឡាតេក្វាន់ដូ “2023 Korean Embassy Taekwondo Competition” ដែលរៀបចំដោយស្ថានទូតកូរ៉េ ប្រចាំប្រទេសកម្ពុជា។ ការប្រកួតនេះធ្វើឡើងជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍របស់ប្រទេសកូរ៉េ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 14 ខែមិថុនា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អង្គការណាតូបានប្រកាសថា នឹងបង្កើនចំនួនយោធានៅក្នុងកម្រិត ប្រកាសអាសន្នកម្រិតខ្ពស់ព្រមទាំង ការផលិតអាវុធបន្ថែមទៀតផង។ សេចក្តីថ្លែងការណ៍ដែលត្រូវបាន ធ្វើឡើងដោយអគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ពោលគឺនៅមុន២ថ្ងៃនៃកិច្ចប្រជុំកំពូល ថ្នាក់រដ្ឋមន្ត្រីការពារជាតិ របស់អង្គការណាតូដែលគ្រោងធ្វើ នៅក្នុងប្រទេសប្រ៊ូសែលហើយក៏មានការចូលរួម ពីសំណាក់ក្រុមហ៊ុនអ្នកផលិតអាវុធធំៗ របស់ពិភពលោកចំនួន២០ផងដែរ។ លោក Stoltenberg បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានថា អង្គការណាតូបានរៀបចំផែនការថ្មី...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Alexander Lukashenko បានថ្លែងកាលពីថ្ងៃម្សិលមិញថា ប្រទេសបេឡារូសបានចាប់ផ្តើម ទទួលយកអាវុធនុយក្លេអ៊ែរ ពីប្រទេសរុស្សីហើយដែលជឿជាក់ថា ជាអាវុធមានកម្លាំងខ្លាំងជាងគ្រាប់បែក ដែលអាមេរិកធ្លាប់បានទំលាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីកាលពីឆ្នាំ១៩៤៥ ដល់ទៅ៣ដង។ យោងតាមការចេញផ្សាយរបស់ The VOA News បានឲ្យដឹងថានេះគឺជាសកម្មភាព ចល័តគ្រាប់បែកប្រល័យលោកលើកទី១ របស់រុស្សីទៅកាន់ប្រទេសក្រៅ ទោះបីជាមានចំងាយបាញ់ជិត និងកម្លាំងតិចជាងអាវុធនុយក្លេអ៊ែរធម្មតាក្តី ប៉ុន្តែវាសាកសមសម្រាប់ប្រើប្រាស់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងត្រូវធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិននៅថ្ងៃសុក្រនេះ ហើយបន្ទាប់ពីបានពន្យាពេលនៃ បេសកកម្មនេះតាំងតែពីកុម្ភៈកន្លងមក។ យោងតាមការចេញផ្សាយរបស់ VOA News បានឲ្យដឹងថាកន្លងមកលោករដ្ឋមន្ត្រី បានរៀបចំផែនការមកបំពេញទស្សនកិច្ច នៅចិនម្តងហើយកាលពីខែកុម្ភៈ តែត្រូវបានផ្អាកទៅវិញដោយសារ ព្រឹត្តិការណ៍បាញ់ទំលាក់បាឡុងស៊ើបករណ៍ ដែលអាមេរិកចោទប្រកាន់ថា ជាកម្មសិទ្ធរបស់រដ្ឋាភិបាលប៉េកាំង ហើយទស្សនកិច្ចលើកនេះធ្វើឡើង នៅចំពេលដែលទំនាក់ទំនងរវាង ប្រទេសមហាយក្សទាំងពីរ បានធ្លាក់ដល់កម្រិតទាបបំផុតមួយ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីរុស្សីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីគុយបា Manuel Marrero ដែលកំពុងបំពេញទស្សនកិច្ចនៅរុស្សី បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបង្កើនភាពស៊ីជម្រៅ ឲ្យកាន់តែខ្លាំងក្លាថែមទៀតរវាងគ្នា។ នៅក្នុងឱកាសនៃជំនួបគ្នាជាមួយនឹងលោក Marrero លោក Putin បានធ្វើការថ្លែងការណ៍បែបនេះថា៖ ជាក់ស្តែងយើងមិនចាំបាច់សង្កត់ធ្ងន់ លើលក្ខណៈពិសេស នៃសម្ព័ន្ធមិត្ត ដ៏យូរអង្វែងនៃទំនាក់ទំនងរបស់យើង ដែលបានកើតឡើងជាច្រើន...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ បន្ដថែរក្សាសន្ដិភាព និងស្ថិរភាពនៅកម្ពុជាដែលជាលក្ខខណ្ឌចាំបាច់ ក្នុងការបន្ដអភិវឌ្ឍមូលធនមនុស្ស ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែងផងដែរ។ តាមរយៈសារលិខិតរបស់ រាជរដ្ឋាភិបាល ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ នាថ្ងៃ១៥ មិថុនា សម្ដេចតេជោបញ្ជាក់ថា « ខ្ញុំ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...