ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខកម្មករជិត២ម៉ឺននាក់ ក្នុងខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ច្បាប់ស្តីពីរបបសោធននិវត្តន៍សម្រាប់កម្មករនិយោជិត និងជួយកម្មករនៅថ្ងៃក្រោយ (ចូលនិវត្តន៍)កុំឲ្យពិបាក។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅព្រឹកថ្ងៃ៩ មិថុនា សម្តេចតេជោបានលើកឡើងថា “ច្បាប់ស្តីពីរបបសន្តិសុខសោធននិវត្តថ្មីៗនេះនឹងធ្វើឲ្យកម្មករនៅពេលថ្ងៃក្រោយ មានប្រាក់សោធននិវត្តដូចមន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធផងដែរ។ ប៉ុន្តែការទទួលបានប្រាក់សោធននិវត្តន៍នេះ មិនមែនបានគ្រាន់តែធ្វើការ១ឆ្នាំនោះទេ ពោលគឺដូចជាមន្ត្រីរាជការអីចឹង...
ភ្នំពេញ ៖ ឯម រាមដែលគេស្គាល់តាមរយៈការតុបតែងខ្លួនប្លែកៗនោះ បានបង្កបញ្ហាទៀតហើយ ដោយសារតែបញ្ចេញ រូបភាព២សន្លឹក ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនមានលក្ខណៈ បែបអាសអាភាសធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ខ្មែរ ។ ក្នុងរូបភាពទាំង២សន្លឹក របស់បុគ្គលឯមរាមដែលចាត់ទុកខ្លួនឯងជាអ្នកបង្ហាញម៉ូដនោះ គឺគ្មានការស្លៀកពាក់អ្វីទាំងអស់ ដោយគ្រាន់តែយកស្ទីកឃ័រមកបិទបាំងកន្លែងពិសេសរបស់ខ្លួនប៉ុណ្ណោះ ។ ចំណុចទាំងអស់នេះដោយសារមិនសាកសមជាខ្មែរ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យឯម រាមលុបចេញជាបន្ទាន់ ផង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានទម្លាយអាថ៌កំបាំងដែលបានកប់ បាត់នាពេលកន្លងមកថា បេសកកម្មស្វែងរកលុយរបស់ក្រុមជនក្បត់ជាតិ ៣ជំនាន់(សម រង្ស៊ី) តាមរយៈការធ្វើបុណ្យផ្កាសាមគ្គីនោះ បានទទួលបរាជ័យ ព្រោះប្រមូលលុយមិនគ្រប់ចំនួន។ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ ខេត្តកំពង់ឆ្នាំង (លើកទី២) នាថ្ងៃ៩ មិថុនា សម្ដេចតេជោថ្លែងថា គោលដៅក្រុមជនក្បត់ជាតិ៣ជំនាន់ ដើរប្រមូលលុយឲ្យបាន៣ម៉ឺនដុល្លារ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានណែនាំម្ចាស់បុរី ហៅម្ចាស់ផ្ទះដែលត្រូវបានរឹបអូសផ្ទះ មកជជែកគ្នា ហើយផ្តល់ផ្ទះត្រឡប់ទៅវិញ ដោយចិត្តធម៌ ក្រោមនយោបាយឈ្នះ-ឈ្នះ។ មួយទៀតសម្តេចថា បើសិនជាក្នុងករណីរឹបអូសរួចហើយ គួរតែផ្តល់លុយឲ្យម្ចាស់ផ្ទះវិញ ពាក់កណ្តាលផងដែរ ។ ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវ និងស្នើប្រធានសមាគមអចលនទ្រព្យ ធ្វើការជាមួយសមាជិកដែលជាម្ចាស់បុរីកែសម្រួលកិច្ចសន្យាបង់រំលស់ផ្ទះតាមបុរី ដើម្បីឲ្យពលរដ្ឋអាចបន្តមានលទ្ធភាពបង់បន្តបាន...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា “ក្រុមបំផ្លិចបំផ្លាញ និងឈ្លបយកការណ៍របស់អ៊ុយក្រែន” បានបំផ្ទុះបំពង់បង្ហូរអាម៉ូញាក់ Togliatti-Odessa នៅក្នុងតំបន់ Kharkov កាលពីយប់ថ្ងៃចន្ទ។ ក្រសួងនៅក្នុងសេចក្តីថ្លែងការណ៍មួយបានហៅការផ្ទុះបំពង់បង្ហូរអាម៉ូញាក់ថា “ជាអំពើភេរវកម្ម” ដែលបណ្តាលឱ្យជនរងគ្រោះជាជនស៊ីវិល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានបន្ថែមថា “បច្ចុប្បន្នអាម៉ូញាក់ កំពុងហូរចេញពីផ្នែក ដែលខូចនៃបំពង់បង្ហូរប្រេងនៅក្នុងទឹកដីអ៊ុយក្រែន ប៉ុន្ដែមិនមានអ្នករងរបួសក្នុងចំណោមបុគ្គលិកយោធារុស្ស៊ីនោះទេ” ។ ទីភ្នាក់ងារសារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអង្គារថា...
គៀវ៖ ការកើនឡើងនៃប្រតិបត្តិការយោធាអ៊ុយក្រែន ការវាយឆ្មក់ឆ្លងព្រំដែនដោយយន្តហោះដ្រូន និងក្រុមប្រដាប់អាវុធ និងអាថ៌កំបាំងអំពីអ្នក ដែលបានបំផ្ទុះទំនប់ទឹកដែលជន់លិចដី ជាច្រើន នៅតាមដងទន្លេ Dnipro។ ព្រឹត្តិការណ៍កំពុងដំណើរការ យ៉ាងលឿន នៅក្នុងសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលឥឡូវនេះនៅក្នុងសប្តាហ៍ទី៦៧ របស់ខ្លួន។ មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន លោក Oleksandr Syrskyi បានឲ្យដឹងថា ទាហានរបស់លោក កំពុងរុលទៅមុខនៅទីក្រុង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ចរន្តបោះបង់ចោលគណបក្សប្រឆាំង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ប្រៀបដូចទឹកបាក់ទំនប់ ។ សម្តេចក៏ស្វាគមន៍សមាជិកបក្សប្រឆាំងដែលផ្ដាច់ខ្លួនពីជនក្បត់ជាតិ៣ជំនាន់ ។ នាឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ នាថ្ងៃ៩ មិថុនា សម្ដេចតេជោប្រកាសស្វាគមន៍រាល់មន្ត្រីគណបក្សនយោបាយនានាដែលមានបំណងមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ សម្ដេចគូសបញ្ជាក់ថា «ចឹងឥឡូវ គឺថា វាដូចទឹកបាក់ទំនប់អីចឹងដែលបោះបង់ចូលគណបក្សប្រឆាំង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យស្រ្តីជាកម្មការិនីរោងចក្រម្នាក់ ដែលកំពុងមានផ្ទៃពោះ ប្រាប់សម្តេចនៅពេលសម្រាលកូនរួច ។ ការស្នើឲ្យស្រ្តីនោះប្រាប់ ដោយសារកម្មការិនីរូបនេះ បានយកដៃសម្តេច ទៅប៉ះពោះខ្លួន ដើម្បីចង់ឲ្យកូនកើតមកមានភាពវៃឆ្លាតដូចសម្តេច។ ក្នុងឱកាសមុនបន្តជួបសំណេះសំណាលជាមួយកម្មករនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃ៩មិថុនា សម្តេចតេជោក៏បានឆ្លៀតមកជួបផ្ទាល់ជាមួយក្រុមកម្មករ-កម្មការិនី ជាពិសេសជាមួយស្រ្តីមានផ្ទៃពោះ ។ ក្នុងជំនួប...
ប៉ារីស៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា ការវិនិយោគប្រចាំឆ្នាំ ក្នុងការធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាពថាមពលត្រូវតែកើនឡើង ៣ដងនៅឆ្នាំ២០៣០ ដើម្បីឱ្យពិភពលោក នៅតែអាចរក្សាការឡើងកំដៅផែនដី ឱ្យនៅខាងក្រោម ១,៥ អង្សាសេ។ IEA បានឲ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួន ដែលមានចំណងជើងថា Energy Efficiency: The Decade for Action...
ប៉េកាំង៖ ទោះបីជាប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានលើកឡើង ពីកិច្ចព្រមព្រៀងទ្វេភាគី លើពិដានបំណុលថា ជា “ការឈ្នះដ៏ធំ” សម្រាប់ប្រទេសនេះក្តី ក្តីបារម្ភជាសកល អំពីហានិភ័យនៃសេដ្ឋកិច្ចរបស់អាមេរិក កាន់តែកើនឡើង ហានិភ័យនៃសេដ្ឋកិច្ចអាមេរិក មិនត្រឹមតែបរាជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកើនឡើងក្នុងតំបន់មួយចំនួនទៀត។ អ្នកវិភាគទីផ្សាររំពឹងថា ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលជាប់គាំងសាច់ប្រាក់ អាចនឹងចាប់ផ្តើមខ្ចីប្រាក់យ៉ាងច្រើន...