ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅព្រឹកថ្ងៃ៨ មិថុនា នេះ ក្រៅពីបានអញ្ជើញ ចុះសាកសួរសុខទុក្ខ ប្រជាសហគមម៍កសិកម្ម អូរខ្លែងព័រមានជ័យ ដែលជាបណ្តុំក្រុមអ្នកផលិត ស្វាយចន្ទី ដំឡូងមី និងទទួលសេវាកម្មបោកស្រូវ...
កំពង់ចាម ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា ផងនោះ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះ បានអញ្ជើញសម្ពោធសមិទ្ធផលថ្មីៗ និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ស្ឋិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម...
បរទេស ៖ អ្នកនាំពាក្យ របស់អង្គការណាតូ លោកស្រី Oana Lungescu បាននិយាយ កាលពីថ្ងៃចន្ទថា អង្គការណាតូ បានបង្កើន ចំនួនទាហាន ដែលឈរជើង នៅអឺរ៉ុបខាងកើតទ្វេដងពី ៥០០០នាក់ ដល់ ១០ ០០០ នាក់ ចាប់តាំងពីឆ្នាំ ២០២១មក ។...
ភ្នំពេញ ៖ ខណៈអត្តពលិក បាននិងកំពុងខិតខំប្រឹងប្រែង អស់ពីសមត្ថភាព នៅលើទីលានប្រកួត ដើម្បីនាំយកកិត្តិយសជូនជាតិ ពួកគាត់ពិត ជាត្រូវការការគាំទ្រ និងជំរុញទឹកចិត្ត ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ។ ជាក់ស្តែងក្នុងដំណើរការប្រកួត រយៈពេលជាច្រើនថ្ងៃមកនេះ ថ្នាក់ដឹកនាំជាច្រើនរូប បានមានវត្តមានដោយផ្ទាល់ នៅតាមទីតាំងប្រកួតនីមួយៗ ដើម្បីផ្តល់ភាពកក់ក្តៅ និងកម្លាំងចិត្ត ដល់អត្តពលិកកម្ពុជា។ វត្តមានរបស់ប្រធានប្រតិភូកីឡា...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានទទួលការអនុញ្ញាតពី នាយករដ្ឋមន្រ្តីឡាវ លោក Sonexay Siphandone ដើម្បីពិភាក្សាការងារ អំពីថាមពលបៃតង នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ។ យោងតាមគណនីហ្វេសប៊ុក Kroko ក្រគរ កែវ រតនៈ...
ភ្នំពេញ៖ ដោយមិនចង់ឲ្យប្រជាពលរដ្ឋខ្មែរមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារបារីបន្តទៀតនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យគ្រប់គ្នាពិចារណាឡើងវិញអំពីការជក់បារីនេះ ព្រោះមិនត្រឹមតែប៉ះពាល់សុខភាពខ្លួនឯង តែបានប៉ះពាល់ទៅដល់អ្នកជុំវិញខ្លួនទៀត ។ បន្ថែមពីលើ នេះទៀត សម្តេចបានលើកឡើង ពីបទពិសោធន៍ផ្ទាល់ខ្លួន អំពីការជក់បារី ដែលពិបាក ក្នុងការផ្តាច់ ដែលត្រូវប្រើពេលវេលា១៦ឆ្នាំ ទើបអាចផ្ដាច់បារីបាន ។ ក្នុងដំណើរបន្តបេសកកម្មជួបសំណេះសំណាល...
បរទេស៖ អតីតអគ្គលេខាធិការអង្គការណាតូ ដែលប្រែក្លាយទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក អង់ដ្រេ រ៉ាស្មូសេន (Anders Rasmussen) បានអះអាងថា រដ្ឋសមាជិកមួយចំនួនអាចស្ម័គ្រចិត្តបញ្ជូនទាហានរបស់ពួកគេចូលមកប្រទេសអ៊ុយក្រែន ប្រសិនបើប្រទេសអ៊ុយក្រែន មិនត្រូវបានផ្តល់ការធានាសន្តិសុខលើបញ្ហាជាច្រើននៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក រ៉ាស្មូសេន ដែលបានបម្រើការជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន វ្លាឌីមៀ...
បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះបានលើកឡើងថារដ្ឋាភិបាលទីក្រុងមូស្គូនឹងធ្វើការសងសឹកនិងប្រឆាំង ដាច់ខាតនៃការប៉ុនប៉ង់ទាំងឡាយក្នុង ការវាយប្រហារមកលើរោងចក្រនុយក្លេអ៊ែរ Zaporozhye ពីសំណាក់កងកម្លាំងអ៊ុយក្រែន។ លោកស្រីបានបន្តទៀតថា៖រុស្ស៊ីនឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះការវាយប្រហារណាមួយរបស់អ៊ុយក្រែន មកលើរោងចក្រនុយក្លេអ៊ែរដែលធំ បំផុតជាងគេនៅអឺរ៉ុបមួយនេះ ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងបណ្តាញផ្គត់ផ្គង់ថាមពលរបស់ស្ថានីយ៍ និងព្រមតាំងទីតាំង នានាក្នុងទីក្រុង Energodar ផង។ នៅមុននេះបន្តិច ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យអភិបាលរាជធានី-ខេត្តដែលម្ចាស់ទឹកដីត្រូវតែខិតខំដោះស្រាយបញ្ហាបាតុកម្ម រវាងកម្មករនិងថៅកែរោងចក្រ ធ្វើយ៉ាងណាងកុំឲ្យជម្លោះក្លាយជាជំងឺមហារីករហូតដល់ឡើងតុលាការ។ សម្តេចតេជោបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅកំពង់ឆ្នាំង នាព្រឹកថ្ងៃ៨ មិថុនាថា «ម្ចាស់ទឹកដីអភិបាលខេត្ត អភិបាលរង ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាបាតុកម្ម កុំឲ្យវាក្លាយជាជំងឺមហារីក ។ ពីដើមគេមិនធ្វើបាតុកម្មទេ តែវាបានរុញបើកទ្វារឲ្យធ្វើបាតុកម្ម ឥឡូវហ្នឹងអាមេរោគ(សម រង្ស៊ី) វាទៅបាត់ហើយ...
ភ្នំពេញ ៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅព្រឹកថ្ងៃ៧ មិថុនា បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាសហគមន៍សាក្រាមរុងរឿង ដែលជាបណ្តំក្រុមអ្នកផលិតស្វាយចន្ទី ស្រូវ និងដំឡូងមី នៅស្រុកប្រាសាទបាលាំង ខេត្តកំពង់ធំ ។ បច្ចុប្បន្នសហគមន៍សាក្រាមបានដាំដុះស្វាយចន្ទីសរុបចំនួន១ ២០០ហិកតា...