លោក Xi Jinping ប្រកាន់ខ្ជាប់នូវឥរិយាបថការងារដែល “សិក្សាស្រាវជ្រាវបញ្ហាយ៉ាងពិតប្រាកដ និងសិក្សាស្រាវជ្រាវលើបញ្ហាពិតៗ”។ នៅខែមិថុនាឆ្នាំ ១៩៩០ បន្ទាប់ពីលោកបានទៅធ្វើការនៅក្រុង Fuzhouមិនយូរប៉ុន្មាន គាត់បានជិះសាឡាងតូចមួយតាមដងទន្លេ Minjiang ដើម្បីសិក្សាស្រាវជ្រាវសភាពការណ៍។ ចំពោះបញ្ហាដែលបានជួបប្រទះ នៅក្នុងការសិក្សាស្រាវជ្រាវ លោក Xi Jinping តែងតែតាមដានយ៉ាងដិតដល់នូវបញ្ហាទាំងនោះ គិតគូររហូតដល់ទីបញ្ចប់ និងបង្កើតវិធានការជាក់ស្តែង ដើម្បីឃើញលទ្ធផលជាក់ស្តែង។...
“បណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាទាំងពីរ និងអ្នកធ្វើការខាងបច្ចេកវិទ្យាជា ទ្រព្យសម្បត្តិរបស់ប្រទេសជាតិ ជាមោទនភាពរបស់ប្រជាជន និងកិត្តិយសរបស់ប្រជាជាតិ។ មនុស្សគ្រប់រូបមានទំនួលខុសត្រូវ និងបេសកកម្មដ៏សំខាន់។ យើងគួរតែខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកថ្មី និងកាន់តែធំក្នុងការកសាងប្រទេស ប្រកបដោយនវានុវត្តន៍ និងជាប្រទេសខ្លាំងផ្នែក បច្ចេកវិទ្យាលំដាប់ពិភពលោក!” ជានិច្ចកាល លោកXi Jinping តែងតែយកចិត្តទុកដាក់ ចំពោះអ្នកធ្វើការខាងបច្ចេកវិទ្យា។ ថ្ងៃនេះ ជាទិវាអ្នកធ្វើការខាងបច្ចេកវិទ្យា យើងនឹងនិយាយអំពីរឿងរ៉ាវរវាងប្រធានរដ្ឋចិន និងអ្នកធ្វើការខាងបច្ចេកវិទ្យា។...
ប៉េកាំង៖ ប្រទេសចិន បានស្តីបន្ទោស “ការបង្កហេតុ” របស់សហរដ្ឋអាមេរិក សម្រាប់ឧប្បត្តិហេតុ ដែលយន្តហោះចិន បានឆ្លងកាត់នៅពីមុខ យន្តហោះស៊ើបការណ៍អាមេរិក នៅលើសមុទ្រចិនខាងត្បូង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងថ្ងៃពុធនេះថា “ការបញ្ជូននាវា និងយន្តហោះរយៈពេលវែង និងញឹកញាប់របស់សហរដ្ឋអាមេរិក ដើម្បីធ្វើការត្រួតពិនិត្យ យ៉ាងជិតស្និទ្ធលើប្រទេសចិន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិ និងសន្តិសុខរបស់ប្រទេសចិន”...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្ដីពីការផ្សាយបន្តផ្ទាល់ពិធីបើក និងពិធីបិទព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នាថ្ងៃ៣ មិថុនា និងថ្ងៃ៩មិថុនាខាងមុខ។ ទាំងក្នុងពិធីបើកនិងបិទនេះ នឹងរៀបចំបញ្ចាំងស្លាយចំនួន ៣ទីតាំងផ្សេងគ្នា ។ ទី១- បញ្ចាំងនៅសួនច្បារវត្តបុទុមវត្តី ខណ្ឌដូនពេញ ទី២-សួនច្បារព្រះនាងប្រាជ្ញាបារមី ក្នុងខណ្ឌជ្រោយចង្វារ និងទី៣-នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្ស៊ីកែវ៕
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដំណើរការនីតិវិធី ជ្រើសរើសក្រុមហ៊ុនសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ព្រមទាំងដោះស្រាយផលប៉ះពាល់ មុននឹងឈានដល់ការកំណត់កាលបរិច្ឆេទ ប្រារព្ធពិធីបើកការដ្ឋាន។ នាឱកាសអញ្ជើញទទួលជួបលោកបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ទើបតែងតាំងថ្មី...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះដ្រូន ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅទីនេះ គឺជា “សញ្ញាច្បាស់លាស់នៃសកម្មភាពភេរវកដ្រូន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយវិមានក្រឹមឡាំង លោក ពូទីន បានលើកឡើងថា ក្រុងគៀវ បានជ្រើសរើសផ្លូវផ្សេង ពោលគឺព្យាយាមបំភិតបំភ័យរុស្ស៊ី និងពលរដ្ឋរបស់ខ្លួន និងវាយប្រហារអគារលំនៅដ្ឋានក្នុងស្រុក។...
ហ្សាកាតា៖ មជ្ឈមណ្ឌលចាប់យក និងស្តុកកាបូនឥណ្ឌូណេស៊ី (ICCSC) ត្រូវបានបង្កើតឡើងកាលពីថ្ងៃអង្គារ ជាមួយនឹងក្តីសង្ឃឹម ដើម្បីជួយជំរុញរបៀបវារៈ របស់ប្រទេសនេះឱ្យក្លាយជា មជ្ឈមណ្ឌលក្នុងតំបន់ សម្រាប់ដំណោះស្រាយការផ្ទុកកាបូន (CCS) ។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី លោក Luhut Binsar Pandjaitan បានឲ្យដឹងថា ICCSC នឹងក្លាយជាមធ្យោបាយថ្មីមួយ ក្នុងការអភិវឌ្ឍអាជីវកម្មកាបូនទាប...
កំពង់ផែព្រៃនគរ ដែលជាសម្បត្តិរួម របស់ប្រទេសទាំងបី កម្ពុជា វៀតណាម ទ្បាវ បានក្លាយ ទៅជាកម្មសិទ្ធិដាច់មុខ របស់អ្នកកាន់អំណាចវៀតណាម ក្នុងសម័យកាលនៃ របបគ្រប់គ្រង់ អាណានិគមនិយមបារាំង មុនឆ្នាំ ១៩៤៩នោះ ។ ជាការពិតថវិកា ដែលយកមកសំរាប់ ការកសាងកំពង់ផែព្រៃនគរ នេះគឺជាលុយដែលបារាំង យកចេញពីធនាគាឥណ្ឌូចិន គឺជាលុយដាច់មុខរបស់ប្រទេសទាំងបី ខាងលើនេះ...
ញូវយ៉ក៖ តម្លៃប្រេងឆៅនាពេលអនាគត បានធ្លាក់ចុះ ចំពេលមានភាពមិនច្បាស់លាស់ លើកិច្ចប្រជុំនាពេលខាងមុខរបស់ អង្គការនៃប្រទេសនាំចេញប្រេង និងដៃគូរបស់ខ្លួន (OPEC+) ក៏ដូចជាជោគវាសនានៃ កិច្ចព្រមព្រៀងបន្ទាត់បំណុល របស់សហរដ្ឋអាមេរិក នៅក្នុងសភា។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកក្កដាធ្លាក់ចុះ ៣,២១ ដុល្លារអាមេរិក ឬ ៤,៤២ ភាគរយ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃអង្គារ ហើយអ្នកទាំងពីរបានពិភាក្សា អំពីការពង្រឹងសមត្ថភាព ការពារ របស់អ៊ុយក្រែន បន្ថែមទៀត។ បញ្ហានៃការជំរុញការការពារដែនអាកាស របស់អ៊ុយក្រែន ត្រូវបានលើកឡើងក្នុងអំឡុងពេល កិច្ចពិភាក្សានោះ លោក ហ្សេឡិនស្គី...