ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី ជួបពិភាក្សាជាមួយ អធិការបតីអាល្លឺម៉ង់ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ របស់អ៊ុយក្រែន

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃអង្គារ ហើយអ្នកទាំងពីរបានពិភាក្សា អំពីការពង្រឹងសមត្ថភាព ការពារ របស់អ៊ុយក្រែន បន្ថែមទៀត។

បញ្ហានៃការជំរុញការការពារដែនអាកាស របស់អ៊ុយក្រែន ត្រូវបានលើកឡើងក្នុងអំឡុងពេល កិច្ចពិភាក្សានោះ លោក ហ្សេឡិនស្គី បានសរសេរនៅលើបណ្ដាញ Twitter ដោយពណ៌នាការសន្ទនាថាជា “ខ្លឹមសារសំខាន់”។

លោក ហ្សេឡិនស្គី បានលើកឡើងថា លោកបានអរគុណ Scholz សម្រាប់ការអនុវត្តកញ្ចប់ ការពារសម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ៣ពាន់លានអឺរ៉ូ (ប្រហែល ៣,២២ ពាន់លានដុល្លារអាមេរិក) ។

មេដឹកនាំទពីរក៏បានពិភាក្សា អំពីការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងអំឡុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់លោក ហ្សេឡិនស្គី ទៅកាន់ប្រទេសអាល្លឺម៉ង់ និងសម្របសម្រួលតួនាទីរបស់ពួកគេ នៅមុនថ្ងៃនៃព្រឹត្តិការណ៍អន្តរជាតិ នាពេលខាងមុខ។

នៅថ្ងៃទី១៤ ខែឧសភា លោក ហ្សេឡិនស្គី បានទៅទស្សនកិច្ចប្រទេសអាល្លឺម៉ង់។ មុនពេលដំណើរទស្សនកិច្ចនេះ រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសថា ខ្លួននឹងផ្តល់ជំនួយយោធាជាង ២,៧ ពាន់លានអឺរ៉ូ (ប្រហែល ២,៩ពាន់លានដុល្លារ) ជាជំនួយយោធា សម្រាប់អ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top