ភ្នំពេញ ៖ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣រួចហើយ មានគណបក្សនយោបាយចំនួន១៥បានចុះហត្ថលេខាទទួលស្គាល់ ដោយឡែក បក្ស៣ទៀត សុំកែតម្រូវចំណុចខ្លះៗ ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៣០ ឧសភា នេះ លោក...
បរទេស៖ កងកម្លាំងយោធានៃ ប្រទេសស៊ូដង់និងក្រុមកងកម្លាំង Rapid Support កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការបន្តបទឈប់បាញ់ថ្មី បន្ថែមរយៈបេល៥ថ្ងៃទៀត ពីលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២០ ខែឧសភាកន្លងមក។ កិច្ចព្រមព្រៀងចាស់ដែលបាន ធ្វើឡើងនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត នឹងត្រូវអូសបន្លាយពេលវេលាកំណត់ បន្ថែម៥ថ្ងៃហើយភាគីទាំងសងខាង បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្ត ក្នុងការអនុញ្ញាតិឲ្យមានការធ្វើដំណើរ ដោយសុវត្ថិភាពចំពោះពលរដ្ឋស៊ីវិលទាំងអស់ នៅក្នុងតំបន់ជម្លោះនិងការពារចំពោះការ...
បរទេស៖ សមាជិកសភាលោក Oleksii Honcharenko កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយនៅលើបណ្តាញ Telegram ថាសភាអ៊ុយក្រែនបានឈានទៅដល់ ការសម្រេចចិត្តអនុម័តសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិហៅកាត់ថា NSDC ដើម្បីដាក់ទណ្ឌកម្មលើ ប្រទេសអ៊ីរ៉ង់រយៈពេល៥០ឆ្នាំ។ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានសរសេរដែរថា ទណ្ឌកម្មប្រឆាំងដែលត្រូវបានស្នើសុំ ទៅឲ្យសភាជាតិដោយប្រធានាធិបតីលោក Vladimir Zelensky ត្រូវបានទទួលការគាំទ្រដល់ទៅ ៣២៨សម្លេង...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយ សកម្មជនយុវជនផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី២៨ ឧសភា ២០២៣។ លោកបណ្ឌិត លើកឡើងថា ឱកាសរបស់យុវជនបច្ចុប្បន្ន ដែលកំពុងរស់នៅប្រកបដោយសេចក្តីសុខ និងបានសិក្សារៀនសូត្រអភិវឌ្ឍសមត្ថភាព ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានចុះបង្ហាត់បង្រៀនដោយផ្ទាល់ពីយុទ្ធវិធីនៃការប្រើប្រាស់អាវុធធំ-តូច , យុទ្ធវិធីការពារទីតាំង , ការពារក្បួនដឹកជញ្ជូន ព្រមទាំងបានបង្ហាញពីបទពិសោធន៍ដែលឧត្តមសេនីយ៍ទោ បានឆ្លងកាត់ក្នុងសមរភូមិសិក្ខាកាមជាកងទ័ព ៕
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្ម នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២៦៥នាក់ចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានចំនួន ១,៥៨៧នាក់ សរុបជំងឺបានចំនួន ៣.០៩៤ករណី ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាបន្ទាប់ពីរយៈពេល២០ឆ្នាំ នៃបម្រាមប្រទេសឥណ្ឌូនេស៊ីបានបើកផ្លូវក្នុងការអនុញ្ញាតិ ឲ្យច្បាប់ក្នុងការនាំចេញខ្សាច់សាជាថ្មីម្តង ទៀតទៅក្រៅប្រទេសហើយ។ ច្បាប់អំពីការនាំចេញខ្សាច់សមុទ្រត្រូវបានចែង នៅក្រោមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលអំពីការគ្រប់គ្រង ផលិតផល sedimentation សមុទ្រ ដែលចែងយ៉ាងខ្លីថាខ្សាច់សមុទ្រអាចប្រើ ប្រាស់សម្រាប់តែតំរូវការក្នុងស្រុក ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់អាជីវកម្មរដ្ឋាភិបាល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការនាំចេញផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បទប្បញ្ញត្តិនេះត្រូវបានចុះហត្ថលេខា ដោយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo កាលពីថ្ងៃទី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកពីអតីតកាលថា កំហុសខាងនយោបាយបានធ្វើឲ្យកម្ពុជាបានជួបវិនាសកម្ម ខណៈធនធានមនុស្សត្រូវបានបាត់បង់ ក្រោយធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ១៩៧០។ នាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅព្រឹកថ្ងៃ៣០ ឧសភា សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាជឿនលឿនទៅមុខបានទាល់តែមានធនធានមនុស្សគ្រប់គ្រាន់ ព្រោះកម្ពុជាធ្លាប់មានបទពិសោធន៍ ដោយសារសង្គ្រាមបានបំផ្លាញធនធានមនុស្ស...
បរទេស៖កងកម្លាំងនៃអង្គការណាតូ បានទទួលរងការវាយប្រហារដោយក្រុមបាតុករ ជនជាតិស៊េប៊ីនៅក្នុងទីក្រុង Zvecan តំបន់ Kosovo នេះបើយោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃចន្ទម្សិលមិញ។ ប្រភពដដែលបានបន្តទៀតថាគ្រាប់បែកដៃ ត្រូវបានប្រើប្រាស់ហើយកាំភ្លើងបង្ហូរ ទឹកភ្នែកក៏ត្រូវបានប្រើប្រាស់ខណៈដែលកង កម្លាំងអង្គការណាតូប្រមាណជា៥០នាក់ បានទទួលរងរបួសប៉ុន្តែមិនមាន របាយការណ៍នៃអ្នកបាត់បង់ជីវិតឡើយ។ បាតុករជនជាតិស៊ែប៊ីបានធ្វើការតវ៉ា អង្គុយនៅពីខាងមុខអគារ សាលាក្រុងក្នុងទីក្រុង Zvecan, Zubin Potok និង...
បរទេស៖ប្រទេសអ៊ុយក្រែនបានធ្វើការស្តារឡើងវិញនូវ ការនាំចូលថាមពលពីប្រទេសរ៉ូមេនីនិងប្រទេសស្លវ៉ាគី កាលពីចុងសប្តាហ៍ កន្លងមកនេះដើម្បីទប់ទល់នឹងការប្រើប្រាស់ ចាំបាច់ដែលកំពុងខ្វះខាតក្នុងប្រទេសនាពេល បច្ចុប្បន្ន។ យោងតាមការបញ្ជាក់ដោយក្រុមហ៊ុនរដ្ឋ Ukrenergo និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតថាបណ្តាញអគ្គិសនីរបស់ជាតិបានទទួលជំនួយជាបន្ទាន់ ពីប្រព័ន្ធអគ្គិសនីរបស់ប្រទេសរ៉ូមេនីកាលពីថ្ងៃសៅរ៍ប៉ុន្តែមិនមានក្នុងរូបភាពជាការជួញដូរនោះឡើយហើយបានហៅថា វាជាសកម្មភាពឆ្លើយតបជា បន្ទាន់មួយខណៈដែល Ukrenergo កំពុងខ្វះខាតខ្លាំង។ កាលពីថ្ងៃអាទិត្យក្រុមហ៊ុនជាតិអ៊ុយក្រែននេះក៏បានធ្វើការ នាំចូលថាមពលពីប្រទេសស្លូវ៉ាគីផង ដែរទោះបីជាបញ្ជាក់ថាមិនសូវជាមានទំហំច្រើនក្តីប៉ុន្តែអ៊ុយក្រែន បានធ្វើការអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន ក្នុងការប្រើប្រាស់ថាមពលដោយសន្សំសំចៃ បំផុតជាពិសេសពេលរសៀល។...