ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា ការដែលមិនស្នើសុំព្រះមហាក្សត្រ លើកលែងទោសឲ្យលោក កឹម សុខា គឺបណ្ដាលមកពីការមិនទុកចិត្តជនបរទេស ដែលធ្វើការរបៀប ចាប់ដៃជាន់ជើង ទៅជួបជនជាប់ចោទ (កឹម សុខា) ទាំងដែលខ្លួនកំពុងធ្វើការជាមួយ រាជរដ្ឋាភិបាលស្របច្បាប់ ។ គួររំលេចថា តាមការសង្កេត...
គៀវ៖ រុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួន បានគ្រប់គ្រងទាំងស្រុងនូវទីក្រុង បេកមុត ដែលមានការប្រកួតប្រជែងដ៏ក្តៅគគុក ខណៈដែលភាគីអ៊ុយក្រែនបាននិយាយថា ស្ថានភាពនៅទីនោះមានភាពធ្ងន់ធ្ងរ។ លោក Yevgeny Prigozhin ប្រធានក្រុមយោធាឯកជន Wagner របស់រុស្ស៊ីបានឲ្យដឹងនៅក្នុងសារវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់លោកថា ក្រុមទាហានស៊ីឈ្នួល Wagner នឹងចាប់ផ្តើមដកកងពលរបស់ខ្លួននៅថ្ងៃទី២៥ ខែឧសភា ដើម្បីសម្រាក និងហ្វឹកហាត់ឡើងវិញ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការកត់សម្គាល់លើកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា អំពីបញ្ហាដែលទាក់ទងនឹងប្រទេសចិន ដោយជំរុញឱ្យប្រទេសនានា បញ្ឈប់ការប្រមូលផ្តុំគ្នា បង្កើតប្លុកផ្តាច់មុខ។ យោងតាមរបាយការណ៍ សេចក្តីថ្លែងការណ៍របស់មេដឹកនាំ G7 ទីក្រុងហ៊ីរ៉ូស៊ីម៉ា និងឯកសារផ្សេងទៀតដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូល G7 មានមតិយោបល់អំពីស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ និងការចោទប្រកាន់ទាក់ទងនឹងសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង ហុងកុង ស៊ីនជាំង ទីបេ និងនុយក្លេអ៊ែររបស់ចិន។...
ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បើមិនឲ្យកម្ពុជាទៅពឹងមិត្តចិន ទៅឲ្យពឹងទៅអ្នកណា។ ការលើកឡើងនេះ បន្ទាប់ពីមតិមួយចំនួននាំគ្នានិយាយថា កម្ពុជាកំពុងតែខិតទៅរកចិនកាន់ តែខ្លាំងមែនទែនហើយ ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ដំណើរការរោងចក្រផលិតសំបកកង់ អបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស...
ប៉េកាំង៖ ក្រុមប្រទេសទាំង៧ (G7) បានបញ្ចប់ការជួបជុំ រយៈពេល ៣ថ្ងៃរបស់ខ្លួនកាលពីថ្ងៃអាទិត្យនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ខណៈដែលហ្វូងបាតុករ បានដើរតាមផ្លូវប្រឆាំងនឹងជំហាន ចុងក្រោយរបស់ប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យខូចសន្តិភាពពិភពលោក។ អ្នកវិភាគបានឲ្យដឹងថា ការត្រួតត្រាទាំងស្រុង របស់សហរដ្ឋអាមេរិក គ្រាន់តែបង្កើតការបង្ក្រាប កាន់តែជ្រៅក្នុងចំណោមក្រុម និងលើសពីនេះ។ ការរួបរួម និងការមូលមតិគ្នាមានភាព ស្ទាក់ស្ទើរក្នុងអំឡុងកិច្ចប្រជុំកំពូល G7 ដែលធ្វើឡើងនៅទីក្រុងភាគខាងលិចប្រទេសជប៉ុន។...
បរទេស៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ ត្រូវបានគេរំពឹងថា នឹងសម្រេចថាតើមេដឹកនាំគណបក្ស មូវ ហ្វវើដ (Move Forward Party) លោក ពីតា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) មានសិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោតដែរឬទេ ដោយសារតែភាពជាម្ចាស់ ភាគហ៊ុនរបស់លោក មាននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២...
ភ្នំពេញ ៖ ក្រោយកម្ពុជាទទួលបានជោគជ័យធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បើមិនមានចំណែកនៃគំនិតផ្តួចផ្ដើមខ្សែក្រវាត់មួយ ផ្លូវមួយរបស់មិត្តដែកថែបចិនទេ កម្ពុជាក៏ពុំមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតស៊ីហ្គេមនេះឡើយ។ ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ អបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ...
ភ្នំពេញ ៖ ក្នុងរយៈពេល១៥ឆ្នាំ កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរីកចម្រើនជាបន្តបន្ទាប់ និងជាផ្លែផ្កានៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃ២២ ឧសភា ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់បណ្តាលរដ្ឋលេខាធិការ តំណាងក្រសួងនីមួយៗ ត្រូវក្ដាប់ព័ត៌មាន ក្នុងក្រសួងរបស់ខ្លួនឯងឲ្យបាន នៅពេលចូលរួមកម្មវិធីសម្ដេច ប៉ុន្តែបើមិនដឹងរឿង ក្រសួងរបស់ខ្លួនឯងទេ គឺមិនបាច់ចុះបេសកកម្ម តាមសម្តេចឡើយ នាំតែខាតសាំងរដ្ឋ។ ការលើកឡើងរបស់សម្តេចនេះ ក្រោយពីសួរនាំពីបញ្ហាមួយចំនួន ទាក់ទងទៅនឹងក្រសួងសង្គមកិច្ច អតីតយុវជន និងនីតិសម្បទា ទៅរដ្ឋលេខាធិការក្រសួងនេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា អ្វីដែលមិត្តចិននាំយកវត្ថុធាតុដើមចូលមកប្រទេសកម្ពុជា ដើម្បីបង្កើតការងារដល់ពលរដ្ឋខ្មែររាប់លាននាក់ ហើយក៏បាននាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ។ ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា...