វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនចង់ធ្វើបច្ចុប្បន្នភាពដំណើរការផ្ទៃក្នុងសម្រាប់ការលក់យោធាបរទេសដែលមានតម្លៃរាប់សិបពាន់លានដែលខ្លួនគ្រប់គ្រងជារៀងរាល់ឆ្នាំ ដើម្បីបង្កើនល្បឿនការអនុម័ត “សម្រាប់យុគសម័យនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រ” ។ សូមបញ្ជាក់ថា ចំណាត់ការនេះកើតឡើងនៅគ្រាដែលសង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញពីដំណើរការនៃការទទួលបានសព្វាវុធនៅក្នុងដៃរបស់សម្ព័ន្ធមិត្តអាមេរិកមានភាពយឺតយ៉ាវពេក ដើម្បីទប់ទល់នឹងការគំរាមកំហែងដ៏មានសក្តានុពលពីរុស្ស៊ី និងចិន ។ ក្រសួងការបរទេសបានឲ្យដឹងនៅក្នុងឯកសារការពិតថា “ពេលវេលាបានមកដល់ដើម្បីវាយតម្លៃឡើងវិញ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មី...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបង្កឱ្យមានក្តីបារម្ភក្នុងប្រទេសនេះ ជុំវិញការរំខានដល់ការនាំចេញទៅកាន់ប្រទេសជិតខាង ។ លោក Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានថ្លែងកាលពីថ្ងៃពុធថា ការឆ្លងត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានការរំខានជាបណ្តោះអាសន្នដល់ការនាំចេញទាំងជ្រូករស់ និងសាច់ជ្រូកដែលទើបតែសម្លាប់ថ្មីៗ ។ លោក Limpo...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា មេដឹកនាំក្រុម G7 កំពុងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ពួកគេនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ។លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន នឹងចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃអាទិត្យ ។ លោក Oleksiy Danilov មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា “វត្តមានរបស់លោកប្រធានាធិបតីរបស់យើង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់...
ភ្នំពេញ៖ បុរសខេត្តបាត់ដំបងម្នាក់ បាត់ស្នេហាតែមកត្រូវលាភធំរត់រក ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ពីការចាប់សន្លឹកឆ្នោត ក្នុងការប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert ក្នុងខេត្តបាត់ដំបង កាលពីសប្តាហ៍មុន។ បុរសម្នាក់នោះមានឈ្មោះថា គុណ ក្លិនពីន រស់នៅស្រុកបវេល ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា គាត់មករំសាយទុក្ខរាំលេង នៅការប្រគំតន្ត្រីទេសចរណ៍...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យមន្ត្រីនៅថ្នាក់មូលដ្ឋាន ទូទាំង១០៥សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់ ពីប្រជាពលរដ្ឋក្រៅសេវា។ ការជំរុញបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រ ព្រីនធ័រ ជូនយន្តការច្រកចេញចូលតែមួយ សង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ...
តូក្យូ ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនមានគម្រោងចេញ លិខិតសុំទោស ក្នុងនាមសហរដ្ឋអាមេរិក ចំពោះការប្រើប្រាស់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងឆ្នាំ ១៩៤៥ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង ភាគខាងលិចប្រទេសជប៉ុន សម្រាប់កិច្ចប្រជុំកំពូល ក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ នេះបើយោងតាមទីប្រឹក្សាសន្តិសុខជាតិរបស់លោក ។ លោក បៃដិន ក្នុងនាមជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំ...
សេចក្តីបំភ្លឺ របស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការផ្សព្វផ្សាយព័ត៌មាន របស់បណ្តាញព័ត៌មានមួយចំនួន ដែលមិនបានត្រួតពិនិត្យផ្ទៀងផ្ទាត់ ដែលបង្កឱ្យមានការភាន់ច្រឡំថា ជនរងគ្រោះ ឈ្មោះ មៅ ហេង ដែលស្លាប់យ៉ាងអាណោចអាធ័ម នៅលើម៉ូតូកង់បី ថាបានប្រើប្រាស់ប័ណ្ណ ប.ស.ស. ។
ប៉ាគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា ប៉ូលិសប៉ាគីស្ថានគ្រោងនឹងឆែកឆេរភូមិគ្រឹះ Lahore របស់អតីតនាយករដ្ឋមន្ត្រី Imran Khan នៅថ្ងៃសុក្រនេះ មន្ត្រីរដ្ឋាភិបាលខេត្ត បានឲ្យដឹងថា ប្រតិបត្តិការមួយ ដែលអាចបង្កឱ្យមានអំពើហិង្សា កាន់តែខ្លាំង នៅគ្រាដែលប្រទេសនេះជួបនឹងអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ។...
ហ៊ីរ៉ូស៊ីម៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្រុម G7 របស់ខ្លួនបាន ដាក់ទណ្ឌកម្មថ្មីប្រឆាំង នឹងរុស្ស៊ី ដែលជា “អ្នកបង្កសង្គ្រាមឡើង” ដោយផ្តោតលើការជួញដូរ ត្បូងពេជ្រ ដែលរកកម្រៃបានរបស់ទីក្រុងម៉ូស្គូ និងអង្គភាពជាច្រើនទៀត ដែលពាក់ព័ន្ធនឹងការឈ្លាន ពានមកលើប្រទេសអ៊ុយក្រែន...
ភ្នំពេញ៖ ជំនួបជាមួយហ្វេនៗ របស់កីឡាករបាលទះជម្រើសជាតិកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កាម៉ល ចាប់ពីម៉ោង ០៣រសៀលតទៅ ដើម្បីឲ្យអ្នកគាំទ្រ បានជួបសំណេះសំណាល ជាមួយអាយដល និងដើម្បីផ្តល់រង្វាន់លុយសុទ្ធ២ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិបាល់ទះ ពីថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ អ្នកណាខ្លះជាហ្វេនអត្តពលិកបាល់ទះរបស់យើង?...